ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ទេសចរណ៍​តៃវ៉ាន់ ​បើក​ដំណើរការ​កម្មវិធីផ្សព្វផ្សាយ ​លើក​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា និងប្រទេស​ឡាវ ដើម្បី​ស្វែងរក​ទីផ្សារ​ដ៏​មានសក្តានុពល ​ជាមួយ​និមិត្តសញ្ញា​ទេសចរណ៍​តៃវ៉ាន់ កំណែទម្រង់ ​3.0

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ទេសចរណ៍​តៃវ៉ាន់​ កំពុង​តែ​ពង្រីក​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ​។ នេះ​ជា​លើក​ទី​ដំបូង​បំផុត​ដែល​គណៈប្រតិភូ​នឹង​មក​បំពេញ​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​តៃវ៉ាន់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ទេសចរណ៍​តៃវ៉ាន់​ កំពុង​តែ​ពង្រីក​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​ ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ​។ នេះ​ជា​លើក​ទី​ដំបូង​បំផុត​ដែល​គណៈប្រតិភូ​នឹង​មក​បំពេញ​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​តៃវ៉ាន់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ​30 ខែមិថុនា ដល់​ថ្ងៃ​ទី ​05 ខែកក្កដា ឆ្នាំ ​2024 ​។ គណៈប្រតិភូ​ដែល​មាន​អ្នកតំណាង​ឧស្សាហកម្ម​តៃវ៉ាន់ ​30 ​រូប​មក​ពី​អង្គការ​ពាក់ព័ន្ធ​ទេសចរណ៍​ចំនួន​ 16 នឹង​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី ​01 ខែកក្កដា និង​ទីក្រុង​វៀង​ច័ន្ទ​ន៍​នៃ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ពុធ ទី​ 03 ខែកក្កដា ឆ្នាំ​ 2024 ។

អ្នកតំណាង​វិស័យ​ទេសចរណ៍ និង​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ជាង 150​ នាក់ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែល​ពួក​គេ​នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​ពី​និមិត្តសញ្ញា​ទេសចរណ៍​តៃវ៉ាន់​កំណែទម្រង់ 3.0 ដែល​មានឈ្មោះ​ថា “​តៃវ៉ាន់ – រលក​នៃ​ភាព​អច្ឆរិយ​” តាម​រយៈ​ការ​សម្តែង​ដ៏​អស្ចារ្យ និង​សកម្មភាព ​DIY ​។

របាយការណ៍​ថ្មី​ពី​ក្រសួងទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ចំនួន 1,819,504​ នាក់ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ឆ្នាំ 2023 ដែល​មាន​កំណើន 87.5% ពី​ប្រជាជន 970,000 ​នាក់​នៅ​ក្នុង​ឆ្នាំ 2002 ​។ ការ​ចំណាយ​មធ្យម​ទៅ​លើ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ម្នាក់​ៗ​គឺ​លើស​ពី $300 ដែល​គេ​រំពឹង​ថា​នឹង​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ​។ នៅ​ប្រទេស​ឡាវ វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​ដែល​ធំ​ជាងគេ​លំដាប់​ទី ​2 បន្ទាប់​ពី​ឧស្សាហកម្ម​ជីក​រ៉ែ ។ រដ្ឋាភិបាល​ឡាវ​បាន​បើក​បង្ហាញ​ផែនការ​សម្រាប់​ស្តារ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ឡាវ​ចាប់ពី​ឆ្នាំ ​2021 ដល់​2025 ដោយ​ព្យាករណ៍​ថា​ការ​ចូលរួម​ចំណែក​របស់​វិស័យ​ទេសចរណ៍​នឹង​ធ្វើ​ឱ្យ GDP កើនឡើង​ដល់ 41.3% នៅ​ឆ្នាំ 2025 ​។

ដោយ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច​ខ្លាំង និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បាន​កំណត់​ឱ្យ​ក្លាយទៅជា​និន្នាការ​ដ៏​សំខាន់​មួយ​ ។ តៃវ៉ាន់​ត្រូវ​តែ​ចាប់​យក​ឱកាស​នេះ​ ដើម្បី​បង្កើត​ទីតាំង​ឈរជើង និង​ទទួល​បានការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ទាំងនេះ​ ។

សិក្ខា​សិលា​ស្តី​ពី​ទេសចរណ៍​តៃវ៉ាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ​ ។ អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម និង​អ្នក​សារព័ត៌មាន​ជាង​ 150​ នាក់​នឹង​ចូលរួម​ក្នុង​សិក្ខា​សិលា​នេះ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​របៀប​រស់នៅ​ក្នុង​ទីក្រុង និង​ទេសចរណ៍​ក្នុង​តំបន់​ ។

កម្មវិធី​នេះ​នឹង​មាន​បង្ហាញ​ពី​កន្លែង​ដំណើរ​កម្សាន្ត​ដ៏​ពេញ​និយម​របស់​តៃវ៉ាន់ និង​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ។ លើស​ពី​នេះ​ទៀត សិក្ខាសាលា​នេះ​នឹង​ផ្តោត​លើ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា “​ការ​ព​ន្លឿ​ន និង​ពង្រីក​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក​” “​កម្មវិធី​តៃវ៉ាន់ ដែនដី​នាំ​សំណាង​” និង “​កម្មវិធី​សំបុត្រ​តៃវ៉ាន់​” ដែល​ជា​សំបុត្រ​បញ្ចុះតម្លៃ​បែប​អេ​ឡិច​ត្រូ​និ​ច​ដែល​រួម​បញ្ចូល​ទាំង​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន រថភ្លើង​ក្រោម​ដី (MRT) និង​សេវាកម្ម​រថយន្ត​ទេសចរណ៍​តៃវ៉ាន់​ ។

កម្មវិធី​នេះ​នឹង​មាន​បង្ហាញ​ការ​សម្តែង​ ពី​ក្រុម​រាំ​អន្តរជាតិ​ដ៏​ល្បី​ពី​តៃវ៉ាន់ សិល្បៈ​សប្បាយ​ៗ​ដូច​ជា​ការ​សម្តែង “​ពិធីបុណ្យ​ត​ន្រី្ត​តៃវ៉ាន់ 2.0” និង ”​កម្មវិធី​បំភ្លឺ​ភ្លើង Illuminating តៃវ៉ាន់​” ដែល​នឹង​មានការ​ប្រគំ​ត​ន្រី្ត​បុរាណ​តៃវ៉ាន់ ដើម្បី​រំលេច​វប្បធម៌​ទំនើប​របស់​តៃវ៉ាន់​។ អ្នកចូលរួម​ទាំងអស់​អាច​ចូលរួម​លេង​ការ​បោះពុម្ព​បែប Eco-friendly និង​សកម្មភាព DIY ជា​ច្រើន ដូច​ជា​ការ​បង្កើត​ភ្លើង​ណេ​អុង​ក្នុង​ទម្រង់​ជា​តែ​គុ​ជ និង​កា​រ៉េ​ម​ស្វាយ​។ សកម្មភាព​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចាប់​យក​សោភណភាព និង​ភាព​អស្ចារ្យ​របស់​តៃវ៉ាន់​ដោយ​ឆ្លុះ​បញ្ចាំង​លើ​កំណែទម្រង់ 3.0 នៃ​និមិត្តសញ្ញា​ទេសចរណ៍​តៃវ៉ាន់ “​តៃវ៉ាន់ – រលក​នៃ​ភាព​អច្ឆរិយ​”​ ៕ អត្ថបទសហការ