ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច្បាប់​គ្រួសារ​ដែល​អ្នក​គួរតែ​បង្កើត​ក្នុង​គ្រួសារ​របស់​អ្នក !

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​របៀប​ថែរក្សា​ភាព​សុភមង្គល និង​ភាព​សុខដុមរមនា​នៅ​ក្នុងផ្ទះ​របស់​អ្នក​ទេ ? ឬ​ប្រហែលជា​អ្នក​បាន​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ឃើញ​ស្បែកជើង​រាយ​ប៉ាយ​គ្រប់​ទីកន្លែង ឬ​ខោអាវ​សើម​ពេញ​បន្ទប់ ។ ការ​កំណត់​ច្បាប់​គ្រួសារ គឺជា​ជំហាន​ដ៏​សំខាន់​មួយ…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​របៀប​ថែរក្សា​ភាព​សុភមង្គល និង​ភាព​សុខដុមរមនា​នៅ​ក្នុងផ្ទះ​របស់​អ្នក​ទេ ? ឬ​ប្រហែលជា​អ្នក​បាន​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ឃើញ​ស្បែកជើង​រាយ​ប៉ាយ​គ្រប់​ទីកន្លែង ឬ​ខោអាវ​សើម​ពេញ​បន្ទប់ ។ ការ​កំណត់​ច្បាប់​គ្រួសារ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ធានា​ថា មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​មាន​ភាព​ស៊ីសង្វាក់​គ្នា គោរព​ទីកន្លែង និង​ព្រំដែន​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ រាប់​ចាប់តាំងពី​ក្មេង​ទើប​ចេះ​ដើរ​តេះតះ​រហូត​ដល់​ជីដូន​ជីតា​មាន​វ័យ​ចំណាស់ ការ​មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​នាំ​មក​នូវ​ការ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ជឿ​ទុកចិត្ត ការ​ទទួលខុសត្រូវ និង​ឯកភាព ។

ដូច្នេះ តើ​អ្នក​បង្កើត​ច្បាប់​គ្រួសារ​ទាំងនេះ​ដោយ​របៀប​ណា ទើប​មិន​បង្ក​បញ្ហា​ធំ​ក្នុង​គ្រួសារ​របស់​អ្នក ? ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ តើ​អ្នក​ប្រាកដ​ថា មនុស្ស​គ្រប់​គ្នា​ដើរ​តាម​ច្បាប់​នេះ​ដោយ​របៀប​ណា ? សូម​ចង​ចាំ​ថា វា​មិនមែន​គ្រាន់តែ​អំពី​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​ពិត វា​ការ​បង្កើត​ផ្ទះ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​ស្រឡាញ់ ការ​គោរព និង​កិច្ច​សហប្រតិបត្តិការ ។

នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ច្បាប់​គ្រួសារ ដែល​អាច​អនុវត្ត​ចំពោះ​គ្រួសារ​ទាំងមូល ៖

១. គោរព​គ្នា​ទៅ​វិញ​ទៅ​មក ៖ សូម​សមាជិកគ្រួសារ​ធ្វើ​ដាក់​គ្នា​ដោយ​សេចក្តី​សប្បុរស និង​ការ​គោរព ។ សូម​ប្រើ​ភាសា​គួរសម ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​ចៀសវាង​អាកប្បកិរិយា​ដែល​មិន​សមរម្យ ឬ​មិន​គោរព ។ យើង​ផ្តល់​តម្លៃ​ដល់​បរិយាកាស​សុខដុមរមនា​នៅផ្ទះ ដែល​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​សុវត្ថិភាព និង​កោតសរសើរ ។

២. ទំនាក់ទំនង ៖ លើកទឹកចិត្ត​ឱ្យ​មាន​ទំនាក់ទំនង​ប្រកបដោយ​ការ​បើកចំហ និង​ស្មោះ​ត្រ
ង់​ ។ សូម​បញ្ចេញ​គំនិត និង​អារម្មណ៍​របស់​អ្នក​ដោយ​ការ​គោរព ហើយ​ខិតខំ​ប្រឹងប្រែង​ស្តាប់​អ្នក​ដទៃ​ដោយ​មិន​រំខាន ។

៣. ការងារ និង​ទំនួល​ខុស​ត្រូវ ៖ សមាជិកគ្រួសារ​នីមួយ​ៗ​មានការ​ងារ និង​ទំនួល​ខុស​ត្រូវ​តាម​អាយុ ។ យើង​ធ្វើការ​រួម​គ្នា​ដើម្បី​ថែរក្សា​ផ្ទះ​របស់​យើង​ឱ្យ​ស្អាត និង​មាន​របៀប ។ សូម​មើល​តារាង​ការងារ ដើម្បី​ដឹង​ពី​កិច្ចការ​របស់​អ្នក ហើយ​បំពេញ​វា​ភ្លាម​ៗ ។ នេះ​បង្រៀន​ពី​ការ​ទទួលខុសត្រូវ និង​កិច្ច​សហប្រតិបត្តិការ ។

៤. ការងារ​ផ្ទះ និង​ម៉ោង​សិក្សា ៖ ផ្តល់​អាទិភាព​ដល់​កិច្ចការ​សាលា​របស់​កូន​អ្នក ។ សូម​បញ្ចប់​កិច្ចការ​ផ្ទះ​មុន​ពេល​ចូលរួម​ក្នុង​សកម្មភាព​ផ្សេង​ទៀត ។

៥. ដែន​កំណត់​ពេលវេលា​អេ​ក្រង់ ៖ ម៉ោង​អេ​ក្រង់​មិន​គួរ​រំខាន​ដល់​ទំនួល​ខុស​ត្រូវ​ដូច​ជា​កិច្ចការ​ផ្ទះ និង​ម៉ោង​គ្រួសារ​ទេ ។ យើង​កំណត់​រយៈពេល​ដែល​អ្នក​អាច​ចំណាយ​លើ​ឧបករណ៍​ដូច​ជា ទូរទស្សន៍ វី​ដេ​អូ​ហ្គេ​ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​រក្សា​តុល្យភាព ។

៦. ច្បាប់​នៃ​អាហារ ៖ យើង​ឱ្យ​តម្លៃ​អាហារ​គ្រួសារ ។ ប្រើ​ពេលវេលា​នេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ។

៧. ទម្លាប់​ចូល​គេង ៖ ចូល​គេង​តាម​ម៉ោង​ដែល​អ្នក​បាន​កំណត់ ដើម្បី​ធានា​ថា អ្នក​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ។ ការ​សម្រាក​ឱ្យ​បាន​ត្រឹមត្រូវ គឺ​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​ទូទៅ ការ​រៀនសូត្រ និង​ការងារ​របស់​អ្នក ។

៨. កន្លែង​ផ្ទាល់ខ្លួន និង​ឯកជន​ភាព ៖ គោរព​កន្លែង​ផ្ទាល់ខ្លួន និង​ភាព​ឯកជន​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ គោះ​ទ្វារ មុន​ពេល​ចូល​ទៅ​ក្នុង​បន្ទប់​គេង ហើយ​តែងតែ​សុំ​ការ​អនុញ្ញាត​មុន​ពេល​ខ្ចី ឬ​ប្រើ​របស់​អ្នក​ផ្សេង ។

៩. អនាម័យ និង​ភាព​ស្អាត ៖ ការ​លាងដៃ​ជា​ទៀងទាត់ និង​ការ​ថែរក្សា​កន្លែង​ផ្ទាល់ខ្លួន​ឱ្យ​ស្អាត គឺ​ចាំបាច់​សម្រាប់​សុខភាព និង​ភាព​ស្អាត​របស់​ផ្ទះ ។

១០. ការ​ប្រជុំ​គ្រួសារ ៖ បង្កើត​ការ​ប្រជុំ​គ្រួសារ​ជា​ទៀងទាត់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ ដោះស្រាយ​កង្វល់ និង​ធ្វើការ​សម្រេចចិត្ត​រួម​គ្នា ។ វា​ជា​ឱកាស​មួយ​ដើម្បី​សមាជិកគ្រួសារ​បញ្ចេញ​គំនិត​រៀង​ៗ​ខ្លួន ៕ ប្រភព ៖ marriage

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕