ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ផ្នែក​វះកាត់​ឆ្អឹង នៃ​មន្ទីរពេទ្យ​បាងកក លើក​ឡើង​ថា មនុស្ស​ចាស់​ដែល​មាន​អាយុ​ច្រើន ចាប់ពី ​៦០​ ឆ្នាំ​ឡើង​ទៅ គឺ​ ៧០​ ភាគរយ ទៅ​ ៨០ ភាគរយ មាន​បញ្ហា​ឆ្អឹង​ក្បាលជង្គង់

1 ខែ មុន

រាជធានីភ្នំពេញ៖ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ លោក​វេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញ​ផ្នែក​វះកាត់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ​បាន​លើក​ឡើង​ថា មនុស្ស​ចាស់​…

រាជធានីភ្នំពេញ៖ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ លោក​វេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញ​ផ្នែក​វះកាត់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ​បាន​លើក​ឡើង​ថា មនុស្ស​ចាស់​ ដែល​មាន​អាយុ​ច្រើន ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​ទៅ គឺ​ ៧០ ​ភាគរយ ទៅ​៨០ ភាគរយ ពួក​គាត់​មាន​បញ្ហា​ឆ្អឺ​ង​ក្បាលជង្គង់ ប៉ុន្ដែ​ក៏​មាន​អ្នកជំងឺ​ ដែល​មាន​អាយុ​ទាប​ជាង ​៦០ ​ឆ្នាំ ក៏​ជួបនឹង​ជំងឺ​ឈឺក្បាល​ជង្គង់​នេះ​ផង​ដែរ ដោយសារ​តែ​ពួក​គាត់​មាន​គីឡូ​ធ្ងន់ ធ្លាប់​ជួប​ឧប្បទ្ទវហេតុ លេង​កីឡា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរសៃពួរ​ជាដើម​ ។ ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​នេះ ក្នុង​សិក្ខាសាលា​ស្តី​អំពី ការ វះកាត់​ផ្លាស់​ប្តូរ​ក្បាលជង្គង់ ដោយ​មាន​ជំនួយ​ពី​រ៉ូ​បូត និង​ការ​វះកាត់​ដាក់​ឆ្អឹង​ដោយ​ការ​ចោះ នា​ថ្ងៃ​ទី​២៨ ខែ កញ្ញា ឆ្នាំ​២០២៤ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ​។

លោក​វេជ្ជបណ្ឌិត Phonthakorn Panichkul បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន ការ​វះកាត់​ឆ្អឹង​ក្បាលជង្គង់ គឺ​ធ្វើការ​វះកាត់​បែប​ទំនើប អ្នកជំងឺ​ទទួល​បាន​នូវ​ស្ដង់ដារ​ដូច​នៅ​អឺរ៉ុប និងសហរដ្ឋអាមេរិក ដូច​គ្នា ហើយ​មិន​មានការ​ឈឺចាប់ លឿន​រហ័ស និង​ចំណេញ​ពេលវេលា​ច្រើន​ជាង​មុន​ ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់​ថា នៅ​ក្រោយ​ពេល​ដែល​វះកាត់​រួច អ្នកជំងឺ​មិន​មានការ​ឈឺចាប់​នោះ​ទេ និង​អាច​ដើរ​បាន​ធម្មតា​។ លោក​វេជ្ជបណ្ឌិត​បាន​បង្ហាញ​ពី​មូលហេតុ និង​វិធី​ការពារ ដើម្បី​កុំឱ្យ​មាន​ជំងឺ​សន្លាក់​ក្បាលជង្គង់​នេះ​កើតឡើង ដោយ​យើង​ត្រូវ​ទទួលស្គាល់​ថា បញ្ហា​នេះ​ដោយសារ​តែ​សភាវៈ​ចុះ​ខ្សោយ​នៃ​រាង​កាយ ការ​ថែរក្សា​គីឡូ​កុំឱ្យ​ឡើង​ខ្លាំង និង​ការ​ប្រើប្រាស់​សកម្មភាព​ផ្សេង​ៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំឱ្យ​មាន​ភាព​ប្រឈម​។ ប៉ុន្ដែ​ដំណាក់កាល​បន្ដ​ទៀត យើង​ត្រូវ​ញាំ​ថ្នាំ​ដើម្បី​កាត់​បន្ថយ​ភាព​សឹក​រិច​រិល និង​ធ្វើ​ចលនា ដើម្បី​សម្រួល​សាច់ដុំ​ត្រង់​ក្បាលជង្គង់​ជា​ប្រចាំ ​។

លោក​វេជ្ជបណ្ឌិត​បាន​ជម្រាប​ជូន​ថា បញ្ហា​ក្បាលជង្គង់​នេះ​ វា​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្ដែ​ដោយសារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​ចុះ​ខ្សោយ ហើយ​បញ្ហា​ក្បាលជង្គង់​នេះ​វា​មិនមែន​ជា​ជំងឺ​នោះ​ទេ ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ភាព​ខ្សោយ និង​ភាព​សឹក​រិច​រិល​នេះ​។ លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា​៖ «​យើង​ត្រូវ​សម្រួល​ទាក់ទង​នឹង​សកម្មភាព​របស់​យើង​រាល់ថ្ងៃ​ឱ្យ​មាន​ភាព​ស៊ីគ្នា​ទៅ​នឹង​ក្បាលជង្គង់ ហើយ​បើ​យើង​អាច​សម្រួល​បាន​គឺ​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ខណៈ​យើង​ធ្វើ​សកម្មភាព​ច្រើន​ជាង​នេះ តែបើ​មិន​ស៊ីគ្នា​ទៅ​នឹង​ជង្គង់​ដែល​សឹក​ហ្នឹង យើង​ត្រូវ​គិតគូរ​ពី​ការ​ព្យាបាល​» ​។

លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ទៀត​ថា ដូច្នេះ បញ្ហា​នេះ​យើង​មិន​ត្រូវ​គួរ​ឱ្យ​ខ្លា​យ ឬ​ព្រួយបារម្ភ​នោះ​ទេ ហើយ​ចំពោះ​ការ​វះកាត់ គឺ​មាន​សុវត្ថិភាព ដែល​ការ​វះកាត់​នេះ​វា​វិវឌ្ឍន៍​មក​ដល់​១០​ឆ្នាំ ដោយ​វា​បាន​ឆ្លងកាត់​ហានិភ័យ​ខ្ពស់​រួច​មក​ហើយ ខណៈ​ក្នុង​ពេល​ឥឡូវនេះ មាន​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ថែម​ទៀត​។ «​យើង​អាច​វះកាត់​ដោយ​ប្រើ​រ៉ូ​បូត គឺ​ច្បាស់ និង​លម្អិត​ជាង ហើយ​ហានិភ័យ​ នៃ​ការ​វះកាត់​គឺ​មាន​ភាគរយ​តិចតួច​បំផុត​ ។ ម្យ៉ាងទៀត ការ​វះកាត់​គឺ​អាស្រ័យ​លើ​អ្នកជំងឺ ប្រសិនបើ​រាង​កាយ​គាត់​រឹង​មាំ​គឺ​ទទួល​ការ​វះកាត់​បាន​ល្អ​។ ប៉ុន្ដែ​ប្រសិនបើ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា​ករណី​ជំងឺលើសឈាម បេះដូង​… គាត់​ត្រូវ​ទទួល​ការពិគ្រោះ​ជាមួយ​វិ​ជ្ជ​បណ្ឌិត​មុន​នឹង​ធ្វើការ​វះកាត់​»​។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោក​វេជ្ជបណ្ឌិត Phonthakorn Panichkul ​។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Kriwut Leumprasert អ្នកជំនាញ​ផ្នែក​វះកាត់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ដឹង​ទាក់ទង​នឹង​ការ​វះកាត់​ឆ្អឹង​ដែល​ត្រឹមត្រូវ និង​របៀប​នៃ​ការ​ការពារ និង​ថែទាំ​ថា​តើ​ត្រូវ​ធ្វើការ​ថែទាំ​ឆ្អឹង​យ៉ាងម៉េច ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ឆ្អឹង​ល្អ រឹង​មាំ ជា​ពិសេស​ពេលធ្វើការ​វះកាត់​ឆ្អឹង​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​សុវត្ថិភាព​។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា តាម​រយៈ​សិក្ខាសាលា​នេះ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ នឹង​ធ្វើការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​វះកាត់​ឆ្អឹង តាម​រយៈ​ការ​ចោះ​មុខរបួស​តូច មាន​ចេញ​ឈាម​តិច និង​ជា​សះស្បើយ​លឿន ​។

លោក​វេជ្ជបណ្ឌិត Kriwut Leumprasert បានឱ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​មាន​សម្ភារ និង​ឧបករណ៍​ទំនើប​ក្នុង​ការ​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​បាន​លឿន ឆាប់រហ័ស​ពាក់ព័ន្ធ​នឹង​បញ្ហា​ឆ្អឹង ។

ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត Phonthakorn Panichkul ក៏​បាន​ណែនាំ​ដល់​ប្រជាជន​កម្ពុជា​ថា ប្រសិនបើ​មាន​បញ្ហា​ក្បាលជង្គង់​សឹក​រិច​រិល ឬ​ក៏​មាន​សភាព​ខ្សោយ​ខ្លាំង អ្នកជំងឺ​ត្រូវ​តែ​ប្រញាប់​មក​ទទួល​ការ​ព្យាបាល ហើយ​បើ​យើង​បណ្ដែតបណ្ដោយ​ទុក​យូរ​ទៀត ក្បាលជង្គង់​របស់​យើង​អាច​នឹង​ខុស​ទ្រង់ទ្រាយ និង​កោង ពិបាក​ក្នុង​ទទួល​ការ​ព្យាបាល ហើយ​ប្រសិទ្ធភាព​ក៏​មានការ​ថយ​ចុះ​។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​សង្កត់ធ្ងន់​ថា​៖ «​បើ​មាន​បញ្ហា​ជង្គង់​នេះ​ទុក​ចោល​រយៈពេល​យូរ ជង្គង់​នឹង​ឡើង​កោង​រហូត​ដល់​ថ្នាក់​ដើរ​អត់​បាន ត្រូវ​ប្រើ​រទេះរុញ និង​គុណភាព​ជីវិត​របស់​គាត់​ត្រូវ​បាត់បង់​ច្រើន​ឆ្នាំ ហើយ​បើ​ទុក​មិន​ទទួល​ការ​ព្យាបាល​ទេ វា​នឹង​ធ្ងន់ធ្ងរ​ទៅ​ៗ» ៕ អត្ថបទសហការ