ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អេសស៊ីជី បើកបង្ហាញផលិតផលក្បឿងសេរ៉ាមិចថ្មី អុិចសេឡា ក្រេស្តា (Excella Cresta) ដោយរួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះលើការងារប្រក់ដំបូល

1 ខែ មុន

រាជធានីភ្នំពេញ ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីគឺ ក្បឿងសេរ៉ាមិច អ៉ិចសេឡា ក្រេស្ដា (Excella…

រាជធានីភ្នំពេញ ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីគឺ ក្បឿងសេរ៉ាមិច អ៉ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះទាក់ទងនឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន ។ កម្មវិធីដ៏ធំនេះធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា ២០២៤ និងមានការអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត ។ 

ក្នុងឱកាសដ៏ពិសេសវិសាលនេះ លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក ។ លោក Ronnayut Manasatian បានមានប្រសាសន៍ទៀតថា «គោលបំណងសំខាន់ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលក្បឿងសេរ៉ាមិច អ៉ិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ ។ 

ក្បឿង អេសស៊ីជី ប្រភេទអ៉ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ ។

ក្បឿងសេរ៉ាមិច អ៉ិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសស៊ីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព ។  ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស ។ 

ក្នុងនោះ ក្បឿង អ៉ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស ។ ក្បឿង អ៉ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ ។ រីឯក្បឿង អ៉ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត ។

ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា  ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ  អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។

អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យសម្ភារសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិចសម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា ។ ក្នុងរយៈពេលជាង 3០ឆ្នាំមកនេះ អេសស៊ីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយ​នឹងការ​កំណត់​នូវ​ស្ដង់ដា​រខ្ពស់​នៅក្នុង​ឧស្សា​ហកម្មនេះ ។ 

ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព ៕ អត្ថបទសហការ