ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ទី​១ ដែល​ជប៉ុន​ជ្រើសរើស ​ក្នុង​គម្រោង​សាកល្បង ​ស្ដី​ពី​ការ​លើកកម្ពស់​តម្លាភាព ​ក្នុង​វិស័យ​សំណល់​រាវ​ឧស្សាហកម្ម

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ជប៉ុន គឺជា​ប្រទេស​គម្រូ​មួយ​នៅ​លើ​ពិភពលោក ទៅ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន ហើយ​ថ្មី​ៗ​នេះ ម​ជ្ឍ​មណ្ឌល​សហ​ប្រ​តិ​បត្ត​ការ​បរិស្ថាន OECC របស់​ជប៉ុន បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​សាកល្បង…

រាជធានីភ្នំពេញ​៖ ជប៉ុន គឺជា​ប្រទេស​គម្រូ​មួយ​នៅ​លើ​ពិភពលោក ទៅ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន ហើយ​ថ្មី​ៗ​នេះ ម​ជ្ឍ​មណ្ឌល​សហ​ប្រ​តិ​បត្ត​ការ​បរិស្ថាន OECC របស់​ជប៉ុន បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​សាកល្បង ​ស្ដី​ពី​ការ​លើកកម្ពស់​តម្លាភាព​ក្នុង​វិស័យ​សំណល់​រាវ​ឧស្សាហកម្ម ​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស ក្នុង​ការ​សាកល្បង​លើ​គម្រោង​នេះ ព្រោះតែ OECC ជឿជាក់​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​នៅ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​អនុវត្ត និង​គោរព​ទៅ​តាម​គោល​ការ​បរិស្ថាន​របស់​ក្រសួងបរិស្ថាន​យ៉ាង ជាក់លាក់​បំផុត និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ។

ក្នុង​គម្រោង​សាកល្បង​នេះ​ដែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​យុទ្ធសាស្ត្រ និង​អ្នកបច្ចេកទេស​របស់ OECC ដើម្បី​ពិភាក្សា និង​រៀបចំ​នូវ​ប្រព័ន្ធ​គណនា​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដោយ​ស្វ័យប្រវត្តិ និង​ផ្ដល់​ព័ត៌មាន និង​ទិន្នន័យ CoD និង BoD ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ជំនាញ​របស់​ខ្លួន ​ចូលរួម​សិក្ខាសាលា​ក្នុង​ការ​អនុវត្ត​គម្រោង​សាកល្បង ​ស្ដី​ពី​ការ​លើកកម្ពស់​តម្លាភាព ​ក្នុង​វិស័យ​សំណល់​រាវ​ឧ​ស្សហកម្ម ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក​ អំពី​ការ​រៀបចំ​របាយការណ៍​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ចេញពី​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ។

លើស​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​អនុញ្ញាត​ឱ្យ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ និង​ក្រុមការងារ OECC ធ្វើ​ទស្សនកិច្ច​ ដោយ​ផ្ទាល់​ដល់​រោងចក្រ​ស្តង់ដារ​ពិភពលោក​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​តាមដាន និង​ការ​ត្រួតពិនិត្យ​សំណល់​ទឹក​កខ្វក់​ ចេញពី​អាង​ប្រ​ពឹ​ត្តិក​ម្ម​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ពិភាក្សា​អំពី​ការ​អនុវត្ត​ផែនការ​សកម្មភាព និង​ចាត់​បុគ្គលិក​ជំនាញ​តំណាង​ក្រុមហ៊ុន ជា​ជន​បង្គោល​សម្រាប់​សម្របសម្រួល ​ក្នុង​ការ​អនុវត្ត​គម្រោង​សាកល្បង​នេះ ​៕ អត្ថបទសហការ