ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Panasonic Cambodia បាន​បរិច្ចាគចង្កៀង​សូ​ឡា ​ជូន​ប្រជាជន​កម្ពុជា ​នៅ​តំបន់ជនបទ​ដាច់​ស្រយាល​ដែល​កង្វះខាត​ប្រព័ន្ធអគ្គិសនី ក្នុង​ខេត្តកំពង់ស្ពឺ

3 ខែ មុន

​ខេត្តកំពង់ស្ពឺ ​ ៖ ក្រុមហ៊ុន Panasonic Cambodia បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​នូវ​ថាមពល និង​តម្លៃ​សមរម្យ​ ។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា…

ការ​ចែកចាយ​ចង្កៀង​សូ​ឡា​ក្នុង​ខេត្តកំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ​ ៖ ក្រុមហ៊ុន Panasonic Cambodia បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​នូវ​ថាមពល និង​តម្លៃ​សមរម្យ​ ។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ​។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ ក្រុមហ៊ុន​បាន​បង្កើត​ភាព​ជា​ដៃគូ​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល Lutheran Hope Cambodia Organization ឬ អង្គការ​ក្តី​ស​ង្ឈឹ​មលូ​ថេ​រ៉ា​ន​កម្ពុជា (LHCO) និង​មូលនិធិ JELA​ ។ ជា​ផ្នែក​នៃ​បេសក កម្ម​រយៈពេល​វែង​នេះ អង្គការ​នានា​បាន​ប្រគល់​ចង្កៀង​សូ​ឡា​ចំនួន 556 នៅ​ឆ្នាំ​ 2024 ដល់​តំបន់​ដាច់​ស្រយាល ក្នុង​ខេត្តកំពង់ស្ពឺ​ ។ គំនិត​ផ្តួចផ្តើម​នេះ ហៅ​ថា “​បំភ្លឺ​អនាគត​” មាន​គោលបំណង​ក្នុង​ការ​អប់រំ​ប្រកបដោយ​គុណភាព ការ​ថែទាំ​សុខភាព និង​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​សហគមន៍​ដែល​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ ។ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន Panasonic Cambodia បាន​បរិច្ចាគ​ចង្កៀង​សរុប​ចំនួន 18,066 នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​បន្ថែម​ទៀត​នា​ពេល​អនាគត​ផង​ដែរ​ ។

លោក ​ម៉ា​អេ​ដា ហ៊ី​សា​កា​ហ្សឹ (Hisakazu Maeda) អគ្គនាយក​នៃ​ក្រុមហ៊ុន Panasonic ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ​ក្នុង​កម្មវិធី ​។

នៅ​ក្នុង​ពិធី​ប្រគល់​ចង្កៀង​សូ​ឡា លោក Hisakazu Maeda អគ្គនាយក​ក្រុមហ៊ុន Panasonic ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​នេះ​មិនមែន​ជា​គម្រោង​ចុង​ក្រោយ​នោះ​ទេ​ ។ Panasonic នៅ​តែ​ជួយ​ទ្រទ្រង់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​កង្វះខាត​អគ្គិសនី​ប្រើប្រាស់ ក្នុង​ប្រទេស​កម្ពុជា​» ​។

Panasonic -ចង្កៀង​សូ​ឡា

ចង្កៀង​សូ​ឡា​ប្រើ​បាន​ច្រើន​ជម្រើស ៖ មុន​នឹង​ប្រគល់​ចង្កៀង​សូ​ឡា អង្គការ (LHCO) បាន​ធ្វើការ​ស្ទង់​មតិ​ដើម្បី​កំណត់​អត្តសញ្ញាណ​គ្រួសារ​ដែល​មាន​តម្រូវការ​ច្រើន​បំផុត​ ។ ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​អាច​ប្រើ​ច្រើន​ជម្រើស ដូច​ជា​ផ្តល់​ពន្លឺ​សម្រាប់​ចម្អិន​អាហារ និង​ការ​សិក្សា ក៏​ដូច​ការ​ជួយ​បំភ្លឺ និង​សុវត្ថិភាព ក្នុង​ការ​បំពេញការងារ​នៅ​ពេល​យប់​បាន​ប្រសើរ​ជាង​មុន​ ។

ការ​ប្តេជ្ញា​ចិត្ត​របស់ Panasonic Cambodia ៖ ការ​បរិច្ចាគ​ចង្កៀង​សូ​ឡា គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ផ្នែក​នៃ​ពលរដ្ឋ​សាជីវកម្ម​សកល​របស់ Panasonic ដើម្បី​ចូលរួម​ចំណែក​ដល់​សង្គម និង​ជួយ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ តាម​រយៈ​ការ​ផ្តល់​ពន្លឺ​ដល់​សហគមន៍​ដែល​ខ្វះខាត ក្រុមហ៊ុន​សង្ឃឹមថានឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អប់រំ និង​កម្រិតជីវភាព​រស់នៅ​ ។

អ្នក​ភូមិ​ទទួល​បាន​ចង្កៀង​សូ​ឡា

គម្រោង “​ពន្លឺ​បំភ្លឺ​អនាគត​” របស់ Panasonic ៖ “​ពន្លឺ​បំភ្លឺ​អនាគត​” គឺជា គម្រោង​សកល​របស់ Panasonic ដែល​នាំ​យក​ថាមពល​នៃ​ពន្លឺ​ទៅ​កាន់​សហគមន៍​តំបន់​ដាច់​ស្រយាល​ជុំវិញ​ពិភពលោក​។ តាម​រយៈ​ការ​បរិច្ចាគ​ចង្កៀង​សូ​ឡា និង​ការ​សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក Panasonic កំពុង​បង្កើត​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​អ្នក​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ។ គម្រោង​នេះ​បាន​បរិច្ចាគ​អំ​ពូ​ល​សូ​ឡា​ចំនួន 100,000 ដោយ​នាំ​យក​ពន្លឺ​ទៅ​កាន់​តំបន់​ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ដោយ​ប្រើ​បច្ចេកវិទ្យា​ថាមពល​សូ​ឡា​របស់ Panasonic​។ ការ​សហការ​ជាមួយ​អង្គការ ដូច​ជា NPOs អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អន្តរជាតិ កម្មវិធី​គាំទ្រ​នៅ​លើ​មូលដ្ឋាន​ណែនាំ​សហគមន៍​ឆ្ពោះទៅ​រក​និរន្តរភាព និង​លុប​បំបាត់​ភាព​ក្រីក្រ​ដោយ​ផ្តល់​ឱកាស​សម្រាប់​ការ​អប់រំ សុខភាព និង​បង្កើន​ប្រាក់​ចំណូល ​។

អំពី Panasonic Group
Panasonic ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1918 ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍន៍​និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​លើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច លំនៅ​ដ្ឋា​ន យានយន្ត ឧស្សាហកម្ម វិស័យ​ទំនាក់ទំនង និង​ថាមពល​នៅ​ទូ​ទាំង​ពិភពលោក​ ។ Panasonic Group បាន​ប្តូរ​ទៅ​ជា​ប្រព័ន្ធ​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី 1 ខែមេសា​ ។ ឆ្នាំ 2022 ជាមួយនឹង​ក្រុមហ៊ុន Panasonic Holdings Panasonic ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1918 ដោយ​លោក Kōnosuke Matsushita ជា​ក្រុមហ៊ុន Matsushita Electric Housewares Manufacturing Works នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន សព្វ​ថ្ងៃនេះ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់ ផ្នែក​អេ​ឡិច​ត្រូ​និក លំនៅ​ដ្ឋា​ន យានយន្ត ឧស្សាហកម្ម ទំនាក់ទំនង និង​ថាមពល​ទូ​ទាំង​ពិភពលោក ​។

ភាព​រីក​ចំរើន​របស់ Panasonic បាន​ពង្រីក​ដល់​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ការិយាល័យ​តំណាង​ក្នុង​ឆ្នាំ 2010​។ ប្រតិបត្តិការ​នៅ​ក្រោម Panasonic នៃ​ប្រទេស​សិង្ហ​បុរី ការិយាល័យ​នៅ​កម្ពុជា​គ្រប់គ្រង​ទីផ្សារ សេវាកម្ម​ក្រោយ​ការ​លក់ និង​ការ​ជួសជុល​នៅ​ក្នុង​ប្រទេស​។ លើស​ពី​អាជីវកម្ម​របស់​ខ្លួន​។ Panasonic Cambodia ប្តេជ្ញា​បង្កើត​ផល​ប៉ះពាល់​ជា​វិជ្ជមាន​យូរអង្វែង​ដល់​សហគមន៍​មូលដ្ឋាន និង​សង្គម ​។ ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើកកម្ពស់​ជីវភាព​មនុស្ស​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ពាក្យស្លោក​ថ្មី​របស់​ខ្លួន “​ការ​រស់នៅ​ប្រកបដោយ វឌ្ឍនភាព​” ដែល​បាន​ផ្សព្វផ្សាយ​នៅ ខែមេសា ឆ្នាំ 2022 ។ ពាក្យស្លោក​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់ Panasonic ក្នុង​ការ​គាំទ្រ​អតិថិជន​ក្នុង​ការ​សម្រេច​បាន​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ពិភព​ផ្លាស់​ប្តូរ​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែល​បន្ត​រួមចំណែក​ដល់​សង្គម ​៕ អត្ថបទសហការ