ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត JETOUR ដោយក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា (KNN Cambodia)

1 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន KNN…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន KNN Cambodia បាន​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ការ​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត JETOUR របស់​ក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា ដោយ​ក្រសួងពាណិជ្ជកម្ម​ ។ សន្និសីទ​សារព័ត៌មាន​នេះ ធ្វើ​ឡើង​ក្នុង​គោល បំណង​ផ្សព្វផ្សាយ និង​ជម្រាប​ជូន​ជាស​ធារ​ណៈ​ជន​ទាំងអស់ អំពី​ការ​ទទួលស្គាល់​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ រថយន្ត និង​គ្រឿងបន្លាស់​គ្រប់​ម៉ូ​ដែលរបស់​ម៉ាក JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា ​។

យោង​តាម​លិខិត​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល ​និង​ផ្តាច់មុខ​ចែកចាយ​ផ្តាច់មុខ ដែល​ចេញពី​ក្រសួងពាណិជ្ជកម្ម​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ចុះ​ថ្ងៃ​ទី​ ២២ សីហា​ឆ្នាំ ​២០២៤ និង​លិខិត​ចេញពី​ក្រួ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ចុះ​ថ្ងៃ​ទី ១៩ កញ្ញា ឆ្នាំ ២០២៤ តាម​រយៈ​លិខិត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​លេខ ៣១៤៩ គឺ​បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា គឺជាក្រុមហ៊ុន​តែ​មួយ​គត់ដែល​មាន​សិទ្ធិនាំ​ចូល​ចែកចាយនូវ​រថយន្ត គ្រឿងបន្លាស់ និង​សេវាកម្មម៉ាក JETOUR គ្រប់​ម៉ូ​ដែល​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ក្រុមហ៊ុន​តែ​មួយ​គត់ដែល​មាន​សិទ្ធិក្នុង​ការ​ប្រើប្រាស់ ឬ​ចាត់ចែង​ផ្តល់​សិទ្ធិ​ប្រើប្រាស់ផ្សព្វផ្សាយ និង​ការ​លើក​ស្លាក​សញ្ញា JETOUR នៅ​ព្រះរាជាណា ចក្រ​កម្ពុជា​ផង​ដែរ​ ។

លោក GARY ZHANG, Country Manager of JETOUR International បាន​លើក​ឡើង​ថា ​៖ «ក្រុមហ៊ុន​ផលិត​រថយន្ត JETOUR ស្ថិត​ក្រោម​ក្រុមហ៊ុន Chery Holding Group គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​នាំ​ចេញ​រថយន្ត​ច្រើន​ជាងគេ Top 2 ទូ​ទាំង​ពិភពលោក ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ជា​ពិសេស​ទីផ្សារ​អា​រ៉ាប់​រួម និង​អាហ្វ្រិក បាន​ចាប់ផ្តើម​បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​នា​ចុងឆ្នាំ​ ២០២៣​នេះ តាម​រយៈ​ការ​ផ្តល់​សិទ្ធិ​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​ទៅ​ក្រុមហ៊ុន ខេ​ អិន​ អិន ខេ​ម​បូ​ឌា​ ។ ការ​ជ្រើសរើស​ក្រុមហ៊ុន KNN CAMBODIA ជា​ក្រុមហ៊ុន​ផ្តាច់មុខ​នេះ JETOUR AUTO គឺ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ និង​តឹង​រឹង​បំផុត​ទៅ​លើ​គុណសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការក្នុង​នោះ​ដែរ KNN គឺជា​ក្រុមហ៊ុន​ដែល​មាន​កិត្យានុភាព និង​បទ​ពិសោធន៍​ច្រើន​ជាង ​២០​ ឆ្នាំ​ លើ​ការ​ចែកចាយ​គ្រឿងចក្រ​ធុន​ធ្ងន់​នៃ​កម្ពុជា ក៏​ជា​ក្រុមហ៊ុន​ដែល​ពោល​ពេញ​ដោយ​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការ​ផ្តល់​សេវា​ធានា គ្រឿងបន្លាស់ ការ​បំពេញចិត្ត និង​រក្សា​គុណភាព​ខ្ពស់​ទៅ​អតិថិជន» ​។

លោក អ៉ឹង ម៉ុយហ្គេច នាយក​ប្រតិបត្តិ​ ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន KNN CAMBODIA ក៏​បាន​បន្ថែម​ផង​ដែរ​ថា «ក្រុមហ៊ុន ខេ អិន អិន គឺជា​អ្នក​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត JETOUR តែ​មួយ​គត់​នៃ​កម្ពុជា ដូចនេះ​សម្រាប់​អ្នក​នាំ​ចូល និង​ចែកចាយ​រថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា នឹង​សហការ​ជាមួយ​អ​ជ្ញា​​ធរ និង​ក្រសួង​មាន​សមត្ថកិច្ច អនុវត្តន៍​នី​តិ​វិធី​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងឡាយ​ដែល​រំលោ.ភ​បំពាន​លើ​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​របស់ ក្រុមហ៊ុន KNN CAMBODIA» ។

ការ​ប្រកាស​ជា​សារ​ធារ​ណៈ​នេះ​គឺ​ក្នុង​គោលបំណង​អោយ​សារ​ធារ​ណ​ជន​ទទួល​ជា​ព័​ត៏​មាន​ថា រាល់​ការ​ជាវ​រថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជន​នឹង​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​ប្រភព​នៃ​រថយន្ត​គឺ​ព្រោះថា ក្រុមហ៊ុន ​KNN Cambodia មានការ​សិក្សា​ស៊ីជម្រៅ និង​ជ្រើស​យក Spec រថយន្ត​ដែល​តម្រូវ​នឹង​ស្ថានភាព​ផ្លូវ និង​អាកាសធាតុ​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់​នូវ​ការ​ធានា​ស្តង់ដារ​ខ្ពស់​ពី​រោងចក្រ JETOUR ដល់​ទៅ​ ៥​ ឆ្នាំ ឬ​ ១៥ ​ម៉ឺន​គីឡូម៉ែត្រ ​។

ជា​ពិសេស​អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​ធានា​សេវាកម្ម​ក្រោយ​ការ​លក់​យ៉ាង​ត្រឹមត្រូវ​បំផុត​ពី Jetour Cambodia ជាមួយ​នូវ​ប្រព័ន្ធ​ឆែក​លេខ VIN រថយន្ត និង​ប្រព័ន្ធ​ស្កេ​ន​ជួសជុល​ដោយ​បច្ចេកវិទ្យា​ខ្ពស់​បំផុត (High Tech) ការ​ប្រើប្រាស់​គ្រឿងបន្លាស់​សុទ្ធ ក្រុម​ជាង​បច្ចេកទេស​ជំនាញ​ដែល​បណ្តុះបណ្តាល និង​ទទួលស្គាល់​ដោយ JETOUR ទាំងនេះ​គឺ​ដើម្បី​ធានា​អោយ​បាន​នូវ​គុណភាព​នៃ​ការ​ប្រើប្រាស់ ការ​ធានា និង​ទំនុកចិត្ត​នៃ​ការ​បើកបរ​របស់​អ្នក​ប្រើប្រាស់ ។

ប្រសិនបើ​អតិថិជន​ជាវ​រថយន្ត JETOUR ដែល​នាំ​ចូល និង​ចែកចាយ​ខុសច្បាប់ នោះ​អតិថិជនអាច​នឹង​ទិញ​បាន​នូវ​រថយន្ត​ដែល​ជា Spec ប្រើ​ក្នុង​តំបន់​ប្រទេស​ចិន និ​ងពុំ​ទទួល​បានការ​ធានា​ពី​រោងចក្រ JETOUR នោះ​ទេ ហើយ​អតិថិជន​ក៏​មិន​ទទួល​បាន​សេវា​ថែទាំ ការ​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​ក្លែងក្លាយ កែ​ច្នៃ ផង​ដែរ ដូចនេះ​អតិថិជន​នឹង​បាត់បង់​អត្ថប្រយោជន៍ ក៏​ដូច​ជា​រថយន្ត​អាច​នឹង​មាន​បញ្ហា​លើ​ការ​ប្រើប្រាស់ មុខងារ​សុវត្ថិភាព ឬ​ប្រព័ន្ធ​បំពាក់​ផ្សេង​ៗ​ ។

សូម​បញ្ជាក់​ផង​ដែល​ថា KNN CAMBODIA នឹង​នាំ​ចូល​នូវ​រថយន្ត JETOUR ជា​ច្រើន​ម៉ូ​ដែល​ទៀត មាន​ដូច​ជា ​៖ DASHING, T2, X50, X70, X70 Pluses, X90, X95 បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។ ក្នុង​នោះ​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​រថយន្ត​ម៉ូ​ឌែ​ល​គ្រប់ JETOUR អតិថិជន​អាច​ជ្រើសរើស​សេវាកម្ម​បង់​រំលស់​របស់​ក្រុមហ៊ុន ឬ​ធនាគារ​ដៃគូ ដោយ​ទទួល​បាន​នូវ​លក្ខខណ្ឌ​បង់​រំលស់​ងាយ​ៗ និង​ឆាប់រហ័ស​នៅ​ទីតាំង​ផ្ទាល់​តែ​ម្តង ជា​ពិសេស​គឺ​ការ​ប្រូ​ម៉ូ​សិន​ប​ញ្ជុះ​តម្លៃ ​២០០០​ ដុល្លារ​បន្ថែម​ទៀត​ក្នុង​រដូវ​ការ​ភ្ជុំបិណ្ឌ​នេះ ​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​រយៈ លេខ​ទំនាក់ទំនង​ ៖ 017 713 713 ៕ អត្ថបទសហការ