ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខចំពោះ​មរណភាព ឯកឧត្តម​សន្ដិ​បណ្ឌិត អ៊ុ​ក គឹ​មលេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ

3 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​គ្នា…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​គ្នា មាន​ក្តី​រន្ធត់​ចិត្ត ឥត​ឧបមា និង​មាន​សេចក្តី​ក្រៀមក្រំ​ជា​ពន់ពេក រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដោយ​ទទួល​ដំណឹង​ថា ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវជា​ស្វាមី​របស់​លោក​ជំទាវ ឆាង ស៊ា​ម ដែល​បាន​ទទួលមរណភាព កាលពី​ថៃ្ង​ព្រហស្បតិ៍ ១៣​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ​៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ២:១៩ នាទី​ព្រឹក ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​ជរាពាធ​ ។

មរណភាព​របស់ ឯកឧត្តម​សន្តិ​បណ្ឌិត​រដ្ឋលេខាធិការ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​ស្វាមី ឪពុក ជីតា និង​ញាតិ​មិត្ត​ន ក្រុម​គ្រួសារ ប្រកប​ទៅ​ដោយ​សង្គហធម៌ និង​ព្រហ្ម​វិហារធម៌ ហើយ​ក៏​ជា​ការ​បាត់បង់​នូវ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប ដែល​ធ្លាប់​មាន​ស្នាដៃ​រួមចំណែក​យ៉ាង​សកម្ម​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ដើម្បី​បុព្វហេតុ​នៃ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នា​ពេល​កន្លង​មក​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​។

ស្ថិត​ក្នុង​សមាន​ទុក្ខ វិយោគ​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​នោះ យើងខ្ញុំ​ទាំងអស់​គ្នា​សូម​សម្តែង​នូវ​ការ​រំលែក​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ ពោរពេញ​ដោយ​ក្តី​សោកសៅ​ជាមួយ លោក​ជំទាវ និង​ក្រុម​គ្រួសារ ញាតិ​មិត្ត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុ​ក គឹ​ម​លេខ សូម​បាន​ទៅ​កាន់​ឋាន បរមសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ