ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម ដែល​មាន​តម្លៃ​ប្រមាណ ១០០ លាន​ដុល្លារ បើក​សម្ពោធ​ជា​ផ្លូវការ ដើម្បី​ផ្គត់ផ្គង់​លំនៅ​ឋាន​បែប​ទំនើប​នៅ​កម្ពុជា

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម កម្ពស់ ២៨ ជាន់ ស្ថិត​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ…

រាជធានី​ភ្នំពេញ​ ៖ ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម កម្ពស់ ២៨ ជាន់ ស្ថិត​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​វិនិយោគ​ឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១០០​ លាន​ដុល្លារ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នា​រសៀល​ថ្ងៃ​ទី​ ៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បី​ផ្គត់ផ្គង់​លំនៅ​ឋាន​បែប​ទំនើប​នៅ​កម្ពុជា ​។

ពិធីសម្ពោធនេះ បានរៀបចំឡើង ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

ក្នុងឱកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ អ្នកឧកញ៉ា គិត ម៉េ​ង អគ្គនាយកក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប បាន​ថ្លែង​ថា ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម គឺជា​សក្ខីភាព​មួយ​ដែល​ស្តែង​ចេញ​នូវ​ចក្ខុវិស័យ ភាព​ច្នៃប្រឌិត ​។ វឌ្ឍនភាព និង​ភាព​ស្រស់​ស្អាត​នៃ​ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម គឺជា​លទ្ធផលនៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​មោទនភាព​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ​។

អ្នកឧកញ៉ា មាន​ប្រសាសន៍​បន្ត​ថា ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ អគារ​នេះ​បាន​ឈរ​ត្រដែត​ស្កឹមស្កៃ​បង្ហាញ​ពី​ការ​រចនានៃ​ភាព​ច្នៃប្រឌិត​ដ៏​ស៊ី​វី​ល័យ រួម​ផ្សំ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ដ៏​សម្បូរ​បែប​ ។ គម្រោង​នេះ មាន​តម្លៃ​ប្រមាណ​ជិត ១០០ លាន​ដុល្លារ​ ។

ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម បាន​ចាប់ផ្តើម​បើក​កា​ដ្ឋា​ន​សាងសង់​នៅ​ថ្ងៃ​ ៧ ខែឧសភា ឆ្នាំ​ ២០១៩ ។​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវ​បាន​ស្ថាបនា​ឡើងជា​ខុន​ដូ មាន​ ៨៥១ ​យូ​នី​ត និង​ផ្ទះ​អាជីវកម្ម​ចំនួន​៥០ ​ផ្ទះ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​ ១០ ​ម៉ឺន​ម៉ែត្រការ៉េ ដែល​មាន​កម្ពស់ ​២៨ ​ជាន់ ​។ ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម មាន​លក្ខណៈ​សំខាន់​ៗ រួម​មាន ៖ យូ​នី​ត​ប្រភេទ​ស្ទូ​ឌី​យោ យូ​នី​ត​ប្រភេទ​មួយ​បន្ទប់ ពីរ​បន្ទប់ និង​បី​បន្ទប់ និង​យូ​នី​ត​ប្រភេទ Penthouse មាន​បី​បន្ទប់ និង ​៤ ​បន្ទប់​គេង ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែង​អបអរ​សារ​ទរ​ចំពោះ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ ខុន​ដូ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម នា​ពេល​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​លំនៅ​ឋានទំនើបដល់់​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ផ្តល់​នូវ​ជម្រើស​បន្ថែម​ដល់​ភ្ញៀវ​បរទេសដែល​មាន​បំណង​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា ​។ លើស​ពី​នេះ​ទៅ​ទៀត វត្តមាន​នៃ​ខុន​ដូ ក៏​ជួយ​បង្កើន​សម្រស់​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។

មា​នទី​តាំងនៅ​លើ​ផ្លូវ ​៣ ​សំខាន់​ៗ​ប្រសព្វ​គ្នា នោះ​គឺ​ផ្លូវ​លេខ ៥៦៦ ផ្លូវ​លេខ ៣៣៧ និង​ផ្លូវ​លេខ ៣៣៥ ក្នុង​សង្កាត់​បឹង​កក់ ​១ ខណ្ឌទួលគោក ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ត្រូវ​បាន​សហការ​វិនិយោគ​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូ​យ៉ា​ល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន ហុង ឡៃ​ហួត គ្រុប របស់​សិង្ហ​បុរី​ ។ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ត្រូវ​បាន​ឌី​ហ្សា​ញ​ឡើង​រួម​បញ្ចូល​ទាំង​ពន្លឺព្រះអាទិត្យ និងលំហូរ​ខ្យល់ និង​ផ្តល់​នូវ​ទេសភាព​ដោយ​គ្មាន​ដែន​កំណត់​ទាំង​ ៨ ​ទិស ​។

ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​សម្បូរ​បែប​ទាំង​អគារ​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​ពេញលេញ​មួយ ដែល​មាន​សេវាកម្ម​សន្តិសុខ ២៤ ​ម៉ោង ​។ គម្រោង​ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នី​ម ត្រូវ​រចនា​ឡើង​ដោយ​ស្តង់ដា​របស់​ប្រទេស​សិង្ហ​បុរី ដែល​នាំ​មក​នូវ​អ្វី​ថ្មី​ៗ ផ្ដល់​នូវ​ជាន់​មួយ​ទាំងមូល​សម្រាប់​តែ​គ្រឿង​បរិក្ខារ​ផ្តាច់មុខ មាន​ក្លឹ​ប​ឯកជន​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​អាង​ហែល​ទឹក​តាម​វ័យ កន្លែង​តារាង​បាល់បោះ ភោជនីយដ្ឋាន​ផ្តាច់មុខ ស្ទី​ម និង​សោ​ណា សួនច្បារ​ទេសភាព កន្លែង​លេង​កូន​ក្មេង ក្លឹ​ប​ហាត់ប្រាណ កន្លែង​រង់ចាំ VIP និង​ចំណតរថយន្ត​ជា​ច្រើន​ជាន់ ​។

ក្រៅពី​នេះ ក៏​មាន​ផ្ដល់​ជូន​សួនច្បារ​លើ​អាកាស​ផ្តាច់មុខ​សម្រាប់​តែ​អ្នក​រស់នៅក្នុង​ការ​លម្ហែកាយ​ពេញ​មួយ​ថ្ងៃ ស្រប​ពេល​គយគន់​ទេសភាព​ ៣៦០ ​ដឺ​ក្រេ​នៃ​ទីក្រុង​ភ្នំពេញ មាន​មហាវិថី​សម្រាប់​ការ​ដើរ​ទិញ​ទំនិញ​លក្ខណៈ indoor ឌី​ហ្សា​ញ​សម្រាប់​ជី​វីត​ទំនើប​ទាន់សម័យ ដែល​ទាក់ទាញ​ប្រេ​ន​អន្តរជាតិ និង​ប្រេ​ន​អាហារ ភេសជ្ជៈ​ជា​ច្រើន​ផ្តល់​នូវ​បទ​ពិសោធន៍​មិន​ធ្លាប់​មាន​ពី​មុន​មក ​។

ចំពោះ​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរ​ស័ព្ទ (099) 953 999 និង​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន នៅ​ទីតាំង​គម្រោង​ផ្ទាល់ ស្ថិត​នៅ​ដី​ឡូ​តិ៍ លេខ ​៦២ ភូមិ​ទី ​៦ សង្កាត់​បឹង​កក់ ​១ ខណ្ឌទួលគោក ប្រសព្វ​ផ្លូវ ៣ ​សំខាន់ គឺ​ផ្លូវ​លេខ ៥៦៦ ផ្លូវ​លេខ ៣៣៧ និង​ផ្លូវ​លេខ ៣៣៥ ៕ អត្ថបទសហការ