ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​៖​ អង្គការ​សង់​ត្រា​ល់​បាន​លួច​បង្កើត​សហជីព ​នៅ​តាម​រោងចក្រ​ ដោយ​ប្រើ​ឈ្មោះ​ថា “​សហជីព​ការពារ​សិទ្ធិ​កម្មករ​”

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖​ លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ថ្លែង​ថាអង្គការ ​សង់​ត្រា​ល់​ បាន​ជ្រៀតជ្រែក​ការងារ​សហជីព ដោយ​ធ្វើ​ជា​ខ្នងបង្អែក​នៅ​ពីក្រោយ​ការ​ចង.ក្រង​សហជីព ​តាម​មូលដ្ឋាន ដោយ​ប្រើ​ពាក្យ​ថា…

រាជធានីភ្នំពេញ​៖​ លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ថ្លែង​ថាអង្គការ ​សង់​ត្រា​ល់​ បាន​ជ្រៀតជ្រែក​ការងារ​សហជីព ដោយ​ធ្វើ​ជា​ខ្នងបង្អែក​នៅ​ពីក្រោយ​ការ​ចង.ក្រង​សហជីព ​តាម​មូលដ្ឋាន ដោយ​ប្រើ​ពាក្យ​ថា «​សហជីព​ឯករាជ្យ​» នៅ​តាម​បណ្តា​រោងចក្រ ហើយ​ចេញ​របាយការណ៍​ស្រមោល មាន​ចេតនា​អុកឡុក​ស្ថេ​រ​ភាព​សង្គម​កម្ពុជា ធ្វើ​ឱ្យ​មាន​វិវាទ​សហជីព បែកបាក់​សាមគ្គី ក្នុង​បំណង​ក្តិច​ពន្លក​រីក​ចម្រើន ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្លាំង ​។

លោក​បាន​ថ្លែង​បែប​នេះ ​ក្នុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍ ដល់​អ្នក​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា​នេះ ក្រោយ​ដាក់​ញត្តិ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ សុំ​ជួយ​អន្តា​គម​ន៍​ពិនិត្យ​ភាព​មិន​ប្រក្រតី នៃ​របាយការណ៍​សង់​ត្រា​ល់ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៤ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករនិយោជិត​ទូ​ទាំង​ប្រទេស និង​ភាព​ស្អាតស្អំ​កម្ពុជា ​។

តាម​ប្រសាសន៍​លោក​ ហ្វា សាលី អង្គការ​សង់​ត្រា​ល់​បាន​ជ្រៀតជ្រែក​កិច្ច​ការងារ​សហជីព ជ្រោមជ្រែង​បង្កើត​ឱ្យ​មាន សហជីពឯករាជ្យ ដែល​ធ្វើ​តាម​បញ្ជា​របស់​ខ្លួន ក្នុង​ការ​បម្រើ​នយោបាយ​បរទេស ចោទប្រកាន់ លាប​ពណ៌​ថា​សហជីព​ស្របច្បាប់​នៅ​កម្ពុជា ថា​ជា​សហជីព​ពណ៌​លឿង ដែល​ជា​ការ​ញុះញង់​នាំ​ឱ្យ​បែកបាក់​សាមគ្គី ធ្វើ​ឱ្យ​អន្តរជាតិ​យល់​ច្រឡំ លែង​ទុកចិត្ត​ចំពោះ សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ និង​ព្រួយបារម្ភ​ចំពោះ​ការ​បណ្តាក់ទុន ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ដាក់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ឱ្យ​ពិនិត្យ​ទៅ​លើ​ការ​ជ្រៀតជ្រែក​ទាំងឡាយ​ណា របស់​អង្គការ​សង់​ត្រា​ល់​នេះ​ ពីព្រោះ​យើង​ឃើញ​ថា សហជីព​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន បង្កើត​និង​ជ្រោមជ្រែង​ដោយ​អង្គការ​នេះ​នៅ​ពីក្រោយ ឈ្មោះ​ថា សហជីព​ការពារ​សិទ្ធិ​កម្មករ ប្រមាណ​៥-៦​រោងចក្រ​ដែល​យើង​រក​ឃើញ ​។ ដូច​ច្នេះ​យើង​អំពាវនាវ​ឱ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​កោះ​អ​ញ្ចើ​ញ​ថ្នាក់ដឹកនាំ​សហជីព​ទាំងនោះ​ មក​ពិនិត្យ​និង​សិក្សា​ស្រាវជ្រាវ​អំពី​ឬ​គល់​ក៏​ដូច​ជា ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល សហជីព​មូល​ដ្ឋា​នោះ​ប្រើ​» ។​

លោក​បន្ថែម​ថា​៖ «​យើង​អត់​អាច​លើកលែង​បាន​ទេ ពីព្រោះ​របាយការណ៍​ទាំង​អស់នេះ ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ស្ថេ​រ​ភាព​នៅ​កម្ពុជា ទៅ​ដល់​អ្នកបញ្ជា​ទិញ ទៅ​ដល់​ការ​វិនិយោគ​ថ្មី​ៗ ​។​ ហើយ​កម្មករ​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ មានការ​ងារ​គ្រប់គ្រាន់ អ៊ីចឹង​កុំឱ្យ​កម្ពុជា​ចាប់ផ្តើម​មាន​ពន្លក​ ហើយ​គាត់​នាំ​គ្នា​ទៅ​ក្តិច ​ដូច​ច្នេះ​ខ្ញុំ​ទទួលយក​អត់​បាន​ទេ ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ​» ។​

លោក​បញ្ជាក់​ថា របាយការណ៍​ចុះ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៤ របស់​សង់​ត្រា​ល់ ជា​របាយការណ៍​គ្មាន​មូលដ្ឋាន​ប្រភព​ច្បាស់លាស់​គ្រប់គ្រាន់ ប្រឌិត បំភ្លៃ គ្មាន​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ញុះញង់​បំបែកបំបាក់ ធ្វើ​ឱ្យ​មានការ​រើសអើង ​។ ក្នុង​របាយការណ៍​សង់​ត្រា​ល់​សម្ភាសន៍​សហជីព​តែ​១០ ក្នុង​ចំណោម​១៤ រោងចក្រ ក្នុង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់ ILO-BFC មិន​អាច​តំណាង​កម្ពុជា​តាំង​មូល​បាន​ទេ ព្រោះ​សហជីព​មូលដ្ឋាន​មាន​រហូត​ដល់​ជាង ៦ ០០០ រីឯ​រោងចក្រ​វាយ​ណ​ភណ្ឌ និង​កាត់ដេរ​មាន​រហូត​ដល់​ជាង​១ ៥០០ រោងចក្រ ​៕ អត្ថបទសហការ