ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ​នៅ​ពេល​កូន​មិន​ញ៉ាំ​អាហារ !

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សូម​ថែរក្សា​ពេលវេលា​ទទួលទាន​អាហារ​ឱ្យ​មាន​ភាព​វិជ្ជមាន ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង ៖ ផ្តល់​ជូន​កូន​របស់​អ្នក​នូវ​អាហារ​ជា​ច្រើន​ប្រភេទ រួម​ទាំង​អាហារ​ថ្មី​ៗ​ផង​ដែរ ។ ប៉ុន្តែ​កុំ​ផ្តល់​អាហារ​ថ្មី​លើស​ពី​មួយ​មុខ​ក្នុង​មួយ​ថ្ងៃ ។…

រាជធានី​ភ្នំពេញ ៖ សូម​ថែរក្សា​ពេលវេលា​ទទួលទាន​អាហារ​ឱ្យ​មាន​ភាព​វិជ្ជមាន ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង ៖ ផ្តល់​ជូន​កូន​របស់​អ្នក​នូវ​អាហារ​ជា​ច្រើន​ប្រភេទ រួម​ទាំង​អាហារ​ថ្មី​ៗ​ផង​ដែរ ។ ប៉ុន្តែ​កុំ​ផ្តល់​អាហារ​ថ្មី​លើស​ពី​មួយ​មុខ​ក្នុង​មួយ​ថ្ងៃ ។ ផ្តល់​អាហារ​ថ្មី​ក្នុង​បរិមាណ​តិចតួច គឺ ១ ស្លាបព្រា​បាយ​សម្រាប់​អាយុ​នីមួយ​ៗ ។ រួម​បញ្ចូល​អាហារ​យ៉ាង​ហោច​ណាស់​មួយ​ប្រភេទ​ដែល​អ្នកដឹង​ថា កូន​តូច​របស់​អ្នក​ចូល​ចិត្ត ។ ផ្តល់​ជូន​នូវ​គ្រឿងទេស​ដែល​កូន​អ្នក​ចូល​ចិត្ត​ដូច​ជា ទឹកជ្រលក់ ឬ​ទឹក​ប៉េងប៉ោះ​ជាដើម និង​សូម​សរសើរ​កូន​ជា​ជាង​ការ​ដាក់​សម្ពាធ​លើ​ពួក​គេ ។ សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​អត់ធ្មត់ ប្រសិនបើ​កូន​តូច​របស់​អ្នក​បដិសេធ​អ្វី​ដែល​អ្នក​ផ្តល់​ឱ្យ ឬ​បង្ក​ឱ្យ​មានការ​ច្របូកច្របល់​នៅ​ពេល​ញ៉ាំ​អាហារ ។ សូម​ចង​ចាំ​ថា នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ពួក​គេ​នឹង​ញ៉ាំ ។

សូម​ចៀសវាង​យុទ្ធសាស្ត្រ​ណាមួយ​ដែល​អាច​បណ្តាល​ឱ្យ​មានការ​មិន​សប្បាយចិត្ត​រវាង​ឪពុក​ម្តាយ និង​កូន ៖ កុំ​បោក​បញ្ឆោត ឬ​សូកប៉ាន់​កូន​ឱ្យ​ញ៉ាំ ។ កុំ​ដាក់ទោស​កូន​របស់​អ្នក ចំពោះ​ការ​មិន​បរិភោគ​អាហារ ឬ​តម្រូវ​ឱ្យ​ពួក​គេ​អង្គុយ​នៅ​តុ​រហូត​ដល់​ចាន​របស់​ពួក​គេ​អស់​បាយ​ឱ្យ​សោះ ។ សូម​លើកទឹកចិត្ត​ឱ្យ​មាន​ទម្លាប់​ទទួលទាន​អាហារ​វិជ្ជមាន ។

មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​រៀន​ពី​ទម្លាប់​ទទួលទាន​អាហារ​វិជ្ជមាន ៖ ធ្វើ​ជា​គំរូ​ល្អ ដោយ​ការ​ទទួលទាន​អាហារ​គ្រប់​ប្រភេទ​គ្រប់​ក្រុម ។ លុប​បំបាត់​ការ​រំខាន​ដូច​ជា​ទូរទស្សន៍ និង​ទូរស័ព្ទ​ដៃ អំឡុង​ពេល​អាហារ ។ ចូលរួម​ជាមួយ​កូន​តូច​របស់​អ្នក​ក្នុង​ការ​រៀបចំ​ផែនការ​អាហារ​ប្រចាំ​ថ្ងៃ ឬ​អាទិត្យ ។ បង្ហាញ​រូបភាព​ពី​សៀវភៅ​រូបមន្ត មុខម្ហូប និង​សុំ​ឱ្យ​ពួក​គេ​ធ្វើការ​ជ្រើសរើស​ម៉ឺ​នុយ​សម្រាប់​ស​ប្តា​ហ៍​ខាង​មុខ ។ សូម​ស្វែងរក​ជម្រើស​អាហារ​ថ្មី​ៗ​ជាមួយ​គ្នា​នៅ​ហាង​លក់​គ្រឿងទេស ។ ជ្រើសរើស​ពួក​គេ​ជា​ជំនួយការ នៅ​ពេល​ចម្អិន​អាហារ ។ ផ្តល់​ឱ្យ​នូវ​អាហារ​សម្រន់ និង​អាហារ​ធម្មតា​ពេល​ដូច​គ្នា​ជា​រៀងរាល់ថ្ងៃ ។ ធ្វើ​ឱ្យ​ការ​ញ៉ាំ​អាហារ​ជា​ពេលវេលា​រីករាយ​ក្នុង​ក្រុម​គ្រួសារ ។ និយាយ​អំពី​ថ្ងៃ​របស់​កូន​អ្នក និង​ធ្វើ​ឱ្យ​តុ​អាហារ​ពេល​ល្ងាច​ជា​កន្លែង​សហការ​គ្នា​ប្រកបដោយ​សុវត្ថិភាព ។

ពេល​ណា​ត្រូវ​ជួប​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ? វា​អាច​ជា​ការ​ពិបាក​ដើម្បី​ដឹង​ថា នៅ​ពេល​ណា​ដែល​ការ​ញ៉ាំ​មិនល្អ គឺជា​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់ ។ ជា​ទូទៅ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​កូន​របស់​អ្នក​ញ៉ាំ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ជា​ជាង​ញ៉ាំ​មួយ​ថ្ងៃ ។ ប្រសិនបើ​កូន​របស់​អ្នក​ញ៉ាំ​តិចតួច​បំផុត​ក្នុងអំឡុងពេល​ប្រាំពីរ​ថ្ងៃ វា​អាច​ដល់​ពេល​ដែល​ត្រូវ​និយាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​ពួក​គេ ។

សញ្ញា​ជាក់លាក់​មួយ​ចំនួន​ទៀត ដែល​កូន​របស់​អ្នក​ត្រូវការ​ទៅ​ជួប​គ្រូពេទ្យ ឬ​អ្នកជំនាញ ៖ ​ស្រក​ទម្ងន់ ឬ​មិន​ឡើង​ទម្ងន់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​, ការ​បាក់ឆ្អឹង​, ការ​បដិសេធ​មិន​បរិភោគ​អ្វី​ទាំងអស់​ក្នុង​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​, ប្រតិកម្ម​ខ្លាំង ចំពោះ​អាហារ​មួយ​ចំនួន​, ការ​ថប់​បារម្ភ​ដែល​ហាក់ដូចជា​ទាក់ទង​នឹង​អាហារ​, ការ​បដិសេធ​មិន​ញ៉ាំ​ក្រុម​អាហារ​ទាំងមូល ដូច​ជា​ទឹកដោះគោ​, ក្រហាយ​ពោះ ឬ​ក្អួត និង​សញ្ញា​នៃ​ជំងឺខាន់លឿង ដូច​ជា​ស្បែក​លឿង ៕ ប្រភព ៖ verywellhealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕