ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

AirAsia ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មានតម្លៃ​ហោះហើរ​សមរម្យ​លំដាប់ពិភពលោក​ក្នុងកម្មវិធី Skytrax រយៈពេល 15 ឆ្នាំ​ជាប់​គ្នា

5 ថ្ងៃ មុន

រក្សា​ការ​ផ្តោត​សំខាន់​លើ​គុណ​តម្លៃ​របស់​ខ្លួន ដោយ​ផ្ដល់​នូវ​បទ​ពិសោធ​នៃ​ហោះហើរ​ជាមួយ​សុវត្ថិភាព សេវាកម្ម​បម្រើ​ដ៏​ល្អ និង​បង្កើន​ការ​ច្នៃប្រឌិត​ថ្មី សម្រាប់​អតិថិជន ! រាជធានីភ្នំពេញ, ថ្ងៃ​ទី 27 ខែមិថុនា…

រក្សា​ការ​ផ្តោត​សំខាន់​លើ​គុណ​តម្លៃ​របស់​ខ្លួន ដោយ​ផ្ដល់​នូវ​បទ​ពិសោធ​នៃ​ហោះហើរ​ជាមួយ​សុវត្ថិភាព សេវាកម្ម​បម្រើ​ដ៏​ល្អ និង​បង្កើន​ការ​ច្នៃប្រឌិត​ថ្មី សម្រាប់​អតិថិជន !

រាជធានីភ្នំពេញ, ថ្ងៃ​ទី 27 ខែមិថុនា ឆ្នាំ 2024 ៖ ក្រុមហ៊ុន AirAsia ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​តម្លៃ​ហោះហើរ​សមរម្យ​បំផុត​លើ​ពិភពលោក​ដោយ​កម្មវិធី Skytrax World Airline Awards 2024 ដែល​ជា​ការ​ឈ្នះ​ពានរង្វាន់​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល 15 ឆ្នាំ​ជាប់​ៗ​គ្នា ​។ សមិទ្ធិ​ផល​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន AirAsia ក្នុង​កា​រវិ​វត្ដ​នូវ​គំនិត​ថ្មី​ៗ និង​ការ​បង្កើត​កេរ្ដិ៍ឈ្មោះ​ក្នុង​វិស័យ​ក្រុមហ៊ុន​អាកាសចរណ៍​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ហោះហើរ​ក្នុង​តម្លៃ​ទាប ​។

ក្រុមហ៊ុន AirAsia បាន​ចាប់ផ្តើម​បម្រើ​ការ​នៅ​ក្នុង​ឆ្នាំ 2001 នៅ​ពេល​ដែល​លោក Tony Fernandes និង​លោក Kamarudin Meranun បាន​ទិញ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ដែល​ហៀបនឹង​ក្ស័យធន​ជាមួយនឹង​យន្ដហោះ​កញ្ចាស់ 2 គ្រឿង និង​បុគ្គលិក 200 នាក់ ហើយ​បាន​វិ​វ​ឌ្ឍ​ទៅ​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​លំដាប់​ទី 4 ប្រចាំ​តំបន់​អាស៊ី ដែល​មាន​យន្តហោះ​ជាង 200 គ្រឿង និង​បុគ្គលិក 21,000 នាក់​នៅ​បណ្ដា​ប្រទេស​ទូ​ទាំង​អាស៊ី​ដូច​ជា ម៉ា​ឡេ​ស៊ី ថៃ ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន កម្ពុជា និង​ប្រទេស​ជា​ច្រើន​ទៀត ​។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Group ក៏​បាន​បើក​ដំណើរការ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Cambodia ទី 5 របស់​ខ្លួន ដែល​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​ភាព​ធន់​របស់​ខ្លួន ​។

ក្នុង​ការ​ទទួល​ពានរង្វាន់​ក្នុង​ពិធី​នៅ​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ នាយក​ប្រតិបត្តិ Capital A លោក Tony Fernandes បាន​មាន​ប្រសាសន៍​ថា “Skytrax លើកកម្ពស់​លើ​ស្ដង់ដារ​លំដាប់​ពិភពលោក​ដោយ​ផ្តោត​លើ​អាកាសចរណ៍​ដែល​មានគុណ​ភាព និង​ឧត្តមភាព​ ។ យើង​ពិតជា​រំភើប​ដែល​បាន​ឈាន​មក​ដល់​កម្រិតស្តង់ដារ​នេះ​ក្នុង​រយៈពេល 15 ឆ្នាំ​ជាប់​ៗ​គ្នា ​។ សម្រាប់​ខ្ញុំ​គិត​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​សម្រេច​បាន​ជោគជ័យ​បែប​នេះ​នៅឡើយ​ទេ ហើយ​សមិទ្ធផល​មួយ​នេះ​ជា​មោទនភាព​របស់​យើង​។ អតិថិជន​របស់​យើង​មាន​ន័យ​ថា ពួក​គេ​ជា​ពិភពលោក​របស់​យើង ហើយ​យើង​ត្រូវ​បាន​ពង្រឹង​ឡើង​វិញ​ដោយ​ភាព​ជឿ​ទុកចិត្ត​ដែល​ពួក​គេ​បាន​បង្ហាញ​តាម​រយៈ​ការ​បោះ​ឆ្នោត​ឱ្យ​យើង​ម្តងទៀត​ ។

យើង​ទន្ទឹងរង់ចាំ​ក្នុង​ការ​បន្ត​បម្រើ​មនុស្ស​រាប់​លាន​បន្ថែម​ទៀត​ក្នុងឆ្នាំនេះ​តែ​ម្ដង ដោយ​ផ្ដល់​នូវ​គុណភាព​ខ្ពស់ ជាមួយ​ការ​ចំណាយ​ដ៏​សមរម្យ​បំផុត​។
ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន AirAsia ក្នុង​ការ​បង្កើត​បទ​ពិសោធ​ដល់​ភ្ញៀវ​គឺ​ត្រូវ​បាន​គាំទ្រ​ដោយ​ស្តង់ដារ​សុវត្ថិភាព​លំដាប់​ពិភពលោក និង​ការ​កែ​លម្អ​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ ​។ សូម​អរគុណ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ទំនើប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ក្រុមហ៊ុន​អាកាសចរណ៍ រួម​ទាំង​សេវាកម្ម​វិស្វកម្ម ការ​ផ្តល់​ម្ហូបអាហារ​ក្នុង​យន្តហោះ ការ​ដឹក​ជញ្ជូន​ទំនិញ និង​ការ​ដឹក​ជញ្ជូន ប្រតិបត្តិការ​លើ​ដីគោក និង​ផ្សេង​ៗ​ទៀត ​។

យោង​តាម​កំណត់​ត្រា​រយៈពេល 23 ឆ្នាំ​របស់​ខ្លួន​នៃ​ប្រតិបត្តិការ​ពហុ​មជ្ឈមណ្ឌល​បណ្ដាញ​ផ្លូវអាកាស​ក្នុង​តំបន់​អាស៊ី ក្រុមហ៊ុន AirAsia បន្ត​ផ្តល់​នូវ​ការ​កែ​លម្អ​តាម​បទ​ពិសោធ​របស់​អតិថិជន ដោយសារ​ការ​កែ​លម្អ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ចំណុច​ទំនាក់ទំនង​ការ​កក់ និង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​សេវាកម្ម​បន្ថែម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ បន្ថែម​ពី​នេះ នា​ពេល​ឆាប់​ៗ​នេះ​យើង​នឹង​ការ​បន្ត​បើក​ដំណើរការ​ប្រើប្រាស់​នូវ​យន្តហោះ​ថ្មី​ៗ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នឹង​អាច​នាំ​ឱ្យ​ក្រុមហ៊ុន AirAsia ស្វែងរក​ទិស​ដៅ​ថ្មី​ៗ​ដែល​អាច​ពង្រីក​ផ្លូវ​ហោះហើរ​ក្នុង​ទ្វីបអាហ្វ្រិក និង​អឺរ៉ុប ​។

លើស​ពី​នេះ លោក Tony បាន​បញ្ជាក់​ថា​ពានរង្វាន់​នេះ​ដែរ គឺ​សម្រាប់​ក្រុមហ៊ុន AirAsia Allstars និង​ភ្ញៀវ​ដ៏​ស្មោះត្រង់​របស់​ខ្លួន ដោយ​បន្ថែម​ថា “​ក្រុមហ៊ុន AirAsia ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកមាន​ក្ដី​ស្រមៃ​រាប់​ពាន់​នាក់ បាន​ធ្វើ​រការ​រួម​គ្នា​ក្នុង​ការ​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​តែ​មួយ ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​គ្នា​អាច​ហោះហើរ​បាន​ ។ ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​យើង ក្រុមហ៊ុន AirAsia បាន​ខិតខំ​ឆ្ពោះទៅ​មុខ ដោយ​ឆ្លងកាត់​ឧបសគ្គ​ផ្លូវ​ដ៏​លំបាក​ក្នុង​ការ​កំណត់​ប្រតិបត្តិការ​ឡើង​វិញ ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​សម​ស្រប​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​សម្រាប់​មនុស្ស​គ្រប់​រូប ​។ នេះ​ជា​ការ​បំផុស​ឱ្យ​ឃើញ​អំពី​ភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​មួយ​នេះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ។

សូម​អរគុណ​ដល់​កម្មវិធី Skytrax សម្រាប់​ពានរង្វាន់​ដ៏ អស្ចារ្យ​នេះ វា​ជា​កោតសរសើរ​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បាន​ក្លាយជា​ជើងឯក​លំដាប់​ពិភពលោក ជា​ពិសេស Allstars និង​ភ្ញៀវ 800 លាន​នាក់​របស់​យើង ដែល​នៅ​តែងតែ​គាំទ្រ​យើង បើ​ទោះបីជា​ជួប​ឧបសគ្គ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ​។ “​យើង​ទទួលស្គាល់​បញ្ហា​ប្រឈម​ទាំង​អស់នោះ ខណៈ​ពេល​ដែល​យើង​កំពុង​បន្ដ​កសាង​ក្រុមហ៊ុន​អាកាសចរណ៍​ឡើង​វិញ​ពី​វិបត្តិ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ ប៉ុន្តែ​ថ្ងៃនេះ​យើង​បាន​លេច​កេរ្ដិ៍ឈ្មោះ​ឡើង​យ៉ាង​ពេញទំហឹង​។ ការ​ត្រលប់​មក​វិញ​នេះ ដែនអាកាស​ជា​ការ​កំណត់​ភាព​ជោគជ័យ​របស់​យើង ហើយ​យើង​ខំប្រឹង​ប្រែង​ក្នុង​ការ​ពង្រីក​វា​ឱ្យ​កាន់តែ​ធំ និង​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់​។ ជួប​គ្នា​ឆាប់​ៗ​នេះ​ ! ”

លោក Edward Plaisted នាយក​ប្រតិបត្តិ​នៃ​កម្មវិធី Skytrax បាន​និយាយ​ថា “​យើង​សូម​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន AirAsia ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​ក្នុង​កម្មវិធី​ពានរង្វាន់​អាកាសចរណ៍​ពិភពលោក​ឆ្នាំ 2024​ ។ ការ​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​បំផុត​លើ​ពិភពលោក ក៏​ដូច​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មា​តម្លៃ​ទាប​បំផុត​ប្រចាំ​តំបន់​អាស៊ី​ក្នុង​កំណត់​ត្រា​លើក​ទី 15 គឺជា​ការ​ពិត​។ ហើយ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​ជម្រើស​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវអាកាស ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​បំផុត​សម្រាប់​អតិថិជន​ទូ​ទាំង​តំបន់​អាស៊ី​នេះ គឺជា​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង និង​មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ដែល​ភាព​ជោគជ័យ​របស់ AirAsia នឹង​កើត​ឡើងជា​បន្ដបន្ទាប់​ទៀត​» ​។

ពានរង្វាន់​លំដាប់​ពិភពលោក​របស់​កម្មវិធី Skytrax World Airline Awards ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា Oscars នៃ​ឧស្សាហកម្ម​អាកាសចរណ៍ ត្រូវ​បាន​កំណត់​ដោយ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​រាប់​លាន​នាក់​។ ក្នុង​នាម​ជា​ស្តង់ដារ​អន្តរជាតិ​នៃ​គុណភាព និង​ឧត្តមភាព​ក្រុមហ៊ុន​អាកាសចរណ៍ លទ្ធផល​ពានរង្វាន់​ចុង​ក្រោយ​នេះ គឺ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាង 325 ហើយ​ក្រុមហ៊ុន AirAsia ដែល​កំពុង​មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ប្រភេទ​ជើងហោះហើរ​របស់​ខ្លួន​។ អតិថិជន​ជាង 100 សញ្ជាតិ​បាន​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​តាម​អ៊ីនធឺណិត​ក្នុង​ឆ្នាំ 2023/2024 និង​មានការ​ចូលរួម​ពី​អ្នកមាន​សិទ្ធិ​ចំនួន 21.42 លាន​នាក់ ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​លទ្ធផល​ចាប់ពី​ខែកញ្ញា ឆ្នាំ 2023 ដល់​ខែឧសភា ឆ្នាំ 2024 ដែល​ជា​រយៈពេល​ដែល​ក្រុមហ៊ុន AirAsia បាន​បង្កើន​បណ្តាញ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​កាន់​គោលដៅ​ជាង 130 ៕ អត្ថបទសហការ