ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា ​៖ សិទ្ធិ​សេរីភាព​សហជីព​នៅកម្ពុជា មិន​ខ្មៅ​ដូច​អ្វី​ដែល​សង់​ត្រា​ល់ ​លើក​ឡើងក្នុង​របាយការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ថ្លែង​ថា សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​កម្ពុជា គ្មាន​ឧបសគ្គ​រារាំង​ធ្ងន់ធ្ងរ​ដូច​ការ​លើក​ឡើង​ក្នុង​របាយការណ៍​សង់​ត្រា​ល់ ដែល​ចោទ​ថា…

រាជធានីភ្នំពេញ ​៖​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ថ្លែង​ថា សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​កម្ពុជា គ្មាន​ឧបសគ្គ​រារាំង​ធ្ងន់ធ្ងរ​ដូច​ការ​លើក​ឡើង​ក្នុង​របាយការណ៍​សង់​ត្រា​ល់ ដែល​ចោទ​ថា សិទ្ធិ​សេរីភាព​សហជីព​នៅ​កម្ពុជា ត្រូវ​បាន​រារាំង បិទ​សិទ្ធិ បំភិតបំភ័យ គម្រាម កំហែង​ដាក់​ក្នុង​បញ្ជីខ្មៅ​នោះ​ទេ​ ។ លោក​បាន​លើក​ឡើង​ថា សេរីភាព​សហជីព កម្មករនិយោជិត នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ភាពល្អ​ប្រសើរ​ត្រង់​ថា សហជីព​មានការ​កើនឡើង​ច្រើន​ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០២៣ អង្គការ​វិជ្ជាជីវៈ ដែល​បាន​ចុះ​បញ្ជិការ​មាន​រហូត​ដល់​ ៦ ២៧២ សហជីព​មូលដ្ឋាន​មាន ​៥ ៩៣៨ សហព័ន្ធ​សហជីព​មាន​២៨០ សហភាព​សហជីព​មាន​ចំនួន​ ៤២ និង​សមាគម​និយោជក់​មាន​ចំនួន ​១២ ​។ អង្គការ​វិជ្ជាជីវៈ​សហជីព​មាន​តែ​កើនឡើង និង​មិន​ដែល​មានការ​រំលាយ ឬ​លុប​បញ្ជិការ​ណាមួយ​នៅ​កម្ពុជា​ឡើយ ​។

មិនតែប៉ុណ្ណោះ ការ​ញ្ចេ​ញ​មតិ ការ​ដង្ហែរ​ក្បួន ធ្វើ​កូដកម្ម បាតុកម្ម មានដំណើរ​ការ​ល្អ គ្មាន​ភាព​រារាំង ខណៈ​លក្ខខណ្ឌ​ការងារ ក៏​កាន់តែ​ប្រសើរ​ជាង​មុន មាន​ប្រាក់​រង្វាន់​ការងារ​ទៀងទាត់ សោហ៊ុយ​ធ្វើ​ដំណើរ មា​នប​សស មានការ​ទូទាត់​ប្រាក់​អតីតភាព រីឯ​ប្រាក់​ឈ្នួល​ក៏​បាន​តម្លើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​មាន​ទាំង​ការ​សម្រួលការ​ត​ភ្ជាប់​បណ្តាញ ទឹក​ភ្លើង ដល់​បន្ទប់​ជួល ទៀត​ផង ​។

ប្រភព​ដដែល​បន្ថែម​ថា ក្នុង​នាម​អង្គការ​មួយ ដែល​បាន​ចុះ​បញ្ជិការ​នៅ​ក្រសួងមហាផ្ទៃ សង់​ត្រា​ល់ បែរជា​ចេញ​របាយការណ៍​ស្រមោល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានការ​រង្កៀស​រួញរា​ក្នុង​ការ​បណ្តាក់ទុន ធ្វើ​ឱ្យ​កម្មករនិយោជិត​ប្រឈម នឹង​ការ​អត់​ការងារ​ធ្វើ​ដោយសារ​តែ​អ្នកបញ្ជា​ទិញ អាច​ផ្អាក​ធ្វើការ​បញ្ជា​ទិញ ឬ​ប្តូរ​ទិស​ដៅ​បញ្ជា​ទិញ​ចេញពី​កម្ពុជា ដោយសារ​តែ​របាយការណ៍​ប្រជា​ពិ​ថុ​ត ក្លែងក្លាយ គ្មាន​វិជ្ជា​ជីៈ គ្មាន​មូលដ្ឋាន​ភស្តុ​តាង​ច្បាស់លាស់ របស់​អង្គការ​សង់​ត្រា​ល់ ​។ លោក​ថា នៅ​កម្ពុជា មាន​រោងចក្រ​រហូត​ដល់​ជាង​១ ០០០ តែ​សង់​ត្រា​ល់​យក​តែ​រោងចក្រ​១០ ធ្វើ​ជា​របាយការណ៍ ដែល​សម្ភាសន៍​តែ​មេដឹកនាំ​សហជីព ក្រោម​ការ​គ្រប់គ្រង​របស់​សង់​ត្រា​ល់ មាន​និន្នាការ​នយោបាយ​បម្រើ​បរទេស បំផ្លាញ​ប្រទេស​ជាតិ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ថ្លែង​ថា តាម​រយៈ​របាយការណ៍​របស់​ខ្លួន អង្គការ​សង់​ត្រា​ល់​មាន​ចេតនា​ញុះញង់ បំបែកបំបាក់ សហជីព តាម​រយៈ​ការ​លាប​ពណ៌​ថា សហជីព​ពណ៌​លឿង និង​លើក​សហជីព​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​ថា​ជា​សហជីព​ឯករាជ្យ​តាម​ទំនើងចិត្ត​។ លោក​ថ្លែង​ថា​៖«​យើង​ចង់​ចោទសួរ​ទៅ​សង់​ត្រា​ល់​វិញ​ដែរ​ថា តើ​គាត់​មាន​វិជ្ជា​ជិ​វៈ​ជា​អ្វី ដែល​មក​ធ្វើការ​វាយតម្លៃ​សហជីព​តាម​ទំនើងចិត្ត​បែប​នេះ ហើយ​អ្វី​ទៅ​ដែល​ហៅ​ថា​សហជីព​ឯករាជ្យ ទាល់តែ​ទទួល​ជំនួយ​ពី​បរទេស ទាល់តែ​ជេរ​បង្អាប់បង្អោន​ប្រទេស​ជាតិ បំផ្លាញ​អត្ថប្រយោជន៍​កម្មករ​ខ្លួនឯង​ទើប​ហៅ​ថា​សហជីព​ឯករាជ្យ​មែន​ទេ​។​»

លោក​បាន​លើក​ឡើង​ផង​ដែរ​ថា តាម​កា​រស​ង្គេ​ត​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ សហភាព​ពលកម្ម​ជាតិ​កម្ពុជា ដែល​តំណាង​ឱ្យ​កម្មករនិយោជិត​ជាង​៧​ម៉ឺន​នាក់ មើលឃើញ​ថា ភាព​ជាក់ស្តែង ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិតប្រាកដ​ពី​សេរីភាព​សហជីព​នៅ​កម្ពុជា គឺ​នៅ​ឆ្នាំ​២០១៦​មាន​តែ​ជាង​៣ ០០០ សហជីព​ប៉ុណ្ណោះ ប៉ុន្តែ គិត​ត្រឹម​ចុងឆ្នាំ​២០២៣ សហជីព​នៅ​កម្ពុជា​កើនឡើង​រហូត​ដល់​ជាង​៦ ០០០​សហជីព ដែល​បង្ហាញ​ថា សេរីភាព​សហជីព​កាន់តែ​ប្រសើរ ផ្ទុយ​ស្រឡះ​ពី​របាយការណ៍​សង់​ត្រា​ល់ ដែល​ស្រាវជ្រាវ​ចំពោះតែ​សហជីព​១០ យក​ទៅ​ធ្វើ​ជា​របាយការណ៍ ហើយ​ជា​របាយការណ៍​ស្រមោល​ទៀត​ផង ​៕ អត្ថបទសហការ