ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​ពលកម្ម​ជាតិ​កម្ពុជា ​ប្តឹង​ក្រសួងមហាផ្ទៃថា ​របាយការណ៍​សង់​ត្រា​ល់ ​មាន​លក្ខណៈញុះ​ញ៉​ង់ និង​ប៉ះពាល់​ដល់​ប្រយោជន៍កម្មករ​ទាំងមូល​ជិត​ ១ ​លាន​នាក់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា តំណាង​ឱ្យ​កម្មករនិយោជិត​ជាង​៧​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ បាន​ដាក់​ពាក្យ​ប្តឹង មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ថា…

រាជធានីភ្នំពេញ ​៖ ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា តំណាង​ឱ្យ​កម្មករនិយោជិត​ជាង​៧​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ បាន​ដាក់​ពាក្យ​ប្តឹង មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ថា «​សង់​ត្រា​ល់​» ទៅ​ក្រសួង​មា​ហា​ផ្ទៃ ថា​អង្គការ​នេះ​ចេញ​របាយការណ៍​ញុះញង់ បង្កាច់​បង្អួច បំភ្លៃ​ការ​ពិត បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ​។

លោក តែ​ប តុ​ន ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​កម្មករ និង​ជា​អនុប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា របាយការណ៍​សង់​ត្រា​ល់ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា មាន​ចំណងជើង​ថា​« របាយការណ៍​ឧបសគ្គ​រារាំង ភាព​ជា​តំណាង ស្ដី​ពី​សេរីភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា​» មាន​ចំនួន​១២​ទំព័រ​នោះ គឺជា​បាយ​ការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មាន​ខ្លឹមសារ ញុះញុង ឱ្យ​មានការ​រើសអើង លាប​ពណ៌​ធ្វើ​ឱ្យ​មានការ​បែកបាក់​ធ្ងន់ធ្ងរ​។

លោក​ថ្លែង​ថា​៖«​យើង​គិត​ថា​របាយការណ៍​របស់​សង់​ត្រា​ល់ មាន​លក្ខណៈ​បែប​ប្រឆាំង​មក​លើ​រដ្ឋាភិបាល​។​យើង​ឃើញ​ហើយ​ថា របាយការណ៍​របស់​អង្គការ ILO-BFC គឺ​ឆ្លុះ​បញ្ចាំង​ឃើញ​ថា កម្ពុជា​យើង​មាន​សេរីភាព​សហជីព ហើយ​មានការ​អភិវឌ្ឍ មាន​វឌ្ឍនភាព​រីក​ចម្រើន​។ តែ​ផ្ទុយ​ទៅ​វិញ​អង្គការ​សង់​ត្រា​ល់ បែរជា​ធ្វើ​ជា​របាយការណ៍​មួយ​ថា សហជីព​នៅ​កម្ពុជា​មិន​មាន​សេរីភាព​គ្រប់គ្រាន់ អ៊ិ​ចឹ​ង​វា​ផ្អុ​យ​ពី​របាយការណ៍​របស់ ILO អ៊ីចឹង​ហើយ​បានជា​ពួក​យើង​កើតទុក្ខ​មិន​សុខចិត្ត​ទេ​។​»

លោក​អនុប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ប្រាប់​ថា ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​នេះ​ដែរ សហភាព​បាន​ស្នើ​សុំ ក្រសួងមហាផ្ទៃ​ដើម្បី ជួយ​ព​ន្លឿ​ន​បើក​កា​រសើប​អង្កេត និង​មាន​ចំណាត់​តាម​ការ​ផ្លូវច្បាប់​ចំពោះ​អង្គការ សង់​ត្រា​ល់ បន្ថែម​ទៀត រក​ឱ្យ​ឃើញ​ថា តើ​អង្គការ​នេះ​មាន​អ្នក​ណាខ្លះ​ជា​ខ្នងបង្អែក ហើយ​មាន​ប្រភព​ចំណូល​ដូច​ម្តេច ព្រោះ​របាយការណ៍​អង្គការ​នេះ មិន​តំណាង​ឱ្យ​កម្មករនិយោជិត​ទាំងមូល​នៅ​កម្ពុជា​ទេ​។ លោក​បញ្ជាក់​ថា សង់​ត្រា​ល់​ប្រមូល​ព័ត៌មាន តែ​ជាមួយ​សហជីព​គូកន​របស់​ខ្លួន ដើម្បី​ធ្វើ​របាយការណ៍ ហើយ​លើក​ថា​ខ្លួនឯង​ឯករាជ្យ ចោទប្រកាន់​សហជីព​ស្របច្បាប់​ដទៃ​ទៀត ថា​មិន​ឯករាជ្យ​។

មិនតែប៉ុណ្ណោះ លោក​បន្ថែម​ថា របាយការណ៍ របស់​អង្គការ​សង់​ត្រា​ល់ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក បំពាក់ ផលិតផល​ស្បែកជើង កាបូប និង​វិស័យ​ផ្សេង​ៗ​ទៀត​នោះ​ឡើយ​។ តែ​ផ្ទុយ​ទៅ​វិញ​របាយការណ៍​នេះ​បាន​បង្ហាញ​អំពី ចរិត​នយោបាយ ប​ន្ទុ​ច​បង្អាក់ បង្កាច់​បង្អួច បំភ្លៃ​ការ​ពិត បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ ប៉ះពាល់​សេដ្ឋ កិច្ច​ជាតិ សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​កម្មករនិយោជិត តាម​បង្គាប់​បញ្ញា​បរទេស​ដែល​ជា​ម្ចាស់​ជំនួយ​៕