ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា ​ស្រុក​ស​ន្ទុ​ក ​ប្រារ​ព្វ​ខួប ៧៣ ​ឆ្នាំ ​ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា

4 ថ្ងៃ មុន

ខេត្តកំពង់ធំ​ ៖ ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​និង មហាជន​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ បាន​មក​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​ប្រារ​ព្វ​ពិធី​អបអរសាទរ​ខួប ៧៣ ​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា…

ខេត្តកំពង់ធំ​ ៖ ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​និង មហាជន​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ បាន​មក​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​ប្រារ​ព្វ​ពិធី​អបអរសាទរ​ខួប ៧៣ ​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)​។
ពិធី​នេះ​បាន​ប្រារ​ព្វ​នៅ​ធ្វើ​ថ្ងៃ​ទី​ ២៨​ ខែ​មី​ថុ​នា​ឆ្នាំ​ ២០២៤ ក្រោម​អ​ធិ​តី​ភាព ស៊ុំ ស​ន្និ​សិទ្ធិ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ទី ​១ ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក ​។

នៅ​ក្នុង​សុន្ទរកថា​ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ទៅ​កាម​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧៣​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​កាលពី​ថ្ងៃ​ទី ​២៨ ​មិថុនា​ដែល​អាន​ជូន​អ​អង្គពិធី​ដោយ​ ​ឯកឧត្តម ​ស៊ុំ ស​ន្និ​សិទ្ធិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ៖ ​រយៈពេល ៧៣​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែ​មួយ​គត់ ដែល បាន​ស្ថិត​នៅ​រួមរស់​ផ្សារភ្ជាប់​ជា​និច្ច​ជាមួយ​ប្រជាជន​ទោះបី​សភាពការណ៍​ជាតិ​មានកា​រវិ​វត្ត​ដ៏​ស្មុគស្មាញ យ៉ាងណា​ក្តី គណបក្ស​បាន​រក្សា​ខ្ជាប់​ឥត​ប្រែប្រួល​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ប្រមូល កម្លាំង​ប្រជាជាតិ​ទាំងមូល​ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ និង សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ ជីវភាព ជនជាតិ ជំនឿ​សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​រំដោះ ប្រទេស​ជាតិ ការពារ​មាតុភូមិ ការពារ​សមិទ្ធផល​នៃ​សង្គម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​ ។

ទន្ទឹម​នឹង​នេះ​ដែរ​ការ​ជួបជុំ​គ្នា​នា​ថ្ងៃនេះ​ក៏​ជា​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​បុព្វការី​ជន ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស យុទ្ធ​ជន យុទ្ធ​នារី និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ៗ ជំនាន់ ដែល​បាន​តស៊ូ​ពុះពារ​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ដើម្បី​ប្រទេស​ជាតិ​នៅ​គ្រប់​ដំណាក់កាល ដែល​ធ្វើ​ឱ្យ កម្ពុជា​ស្ថិតស្ថេរ​គង់វង្ស និង​មាន​អ្វី​ៗ​នៅ​ថ្ងៃនេះ យើង​ទាំងអស់គ្នា​ចង​ចាំ​ជា​និច្ច​នូវ​វីរភាព​ដ៏​ថ្លៃថ្លា​នេះ ហើយ​ប្តេជ្ញា​យក​អស់កម្លាំង​កាយ កម្លាំងចិត្ត បន្ត​ថែរក្សា​រាល់​សមិទ្ធផល​របស់​ជាតិ​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ​ជារៀង​រហូត ​។

សុន្ទរកថា​របស់​សម្ដេច​តេ​ជោ សែន​បាន​សង្កាត់​ធ្ងា​ន់​ទៀត​ថា​ ៖ ខួប​អនុស្សាវរីយ៍​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​នេះ ក៏​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​បរិការណ៍ ដែល​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ធំ​ៗ​ថ្មី​ៗ​ទៀត​លើ​គ្រប់​វិស័យ និង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​ ៥ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ នៅ​ដើមឆ្នាំ ២០២៤​ នេះ ​។

សុន្ទរកថា​នូវ​ក៏​បាន ថ្លែង​អំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់​ទិស​ទី​ដែល​បាន​គាំទ្រ​ពេញ
ទំហឹង​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​នឹង​ត្រូវ​បើក ការដ្ឋាន​ស្ថាបនា​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ​។ សម្ដេច​បាន​ចាត់​ទុក​ការ​គាំទ្រ​នេះ​ជា​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​មួយ ទៀត​របស់​ប្រជាជន ទាំងមូល ដូច​ទៅ​នឹង​ចលនា​ជាតិ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ចលនា​ជាតិ​ការពារ​ខឿន​សុខ ភាព​ប្រជាជន​នា​ពេល​កន្លង​មក គម្រោង ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គំនិត​ផ្តួចផ្តើម​កើត​ចេញពី មនសិកា និង​ឆន្ទៈ​របស់​កម្ពុជា​សុទ្ធសាធ ដែល​នឹង​ផ្តល់​ផល​ចំណេញ​យ៉ាង​ធំ​ដល់​កម្ពុជា ដូច​ជា​ការ ចំណេញ​ចម្ងាយ​ផ្លូវ​ដឹក​ជញ្ជូន​, ចំណេញ​ខាង​ការប្រកួតប្រជែង​តម្លៃ​, បង្កើន​ប្រព័ន្ធ​ស្រោចស្រព និង​ការ រំដោះ​ទឹកជំនន់​, ជួយ​ពង្រីក​ការ​ដាំ​ដុះ​នៅ​ភាគ​និរតី​, ទទួល​បាន
ផល​នេសាទ និង​ពី​វារីវប្បកម្ម ព្រមទាំង ជំរុញ​ដល់​វិស័យ​ទេសចរណ៍ ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធិ​បាន​ផ្ដល់​ជូនអំណោយ​ដែល​ជា​អំណោយ​ថើ​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ បណ្ឌិត ជា សិរី​ដល់​អតីត​យុទ្ធ​ និង​និវត្ត​ន៏​ដែល​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ចំនួន​៣០​រូប​បាន​ចូលរួម​នា​ឱកាស​នោះ​ផង​ដែរ​ ៕ អត្ថបទសហការ