ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​ពលកម្ម​ជាតិ​កម្ពុជា ​ដាក់​ញត្តិ​ស្នើ​ឱ្យស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ ពិនិត្យ​មើល​របាយការណ៍​ញុះ​ញ៉​ង់​របស់​អង្គការ​សង់​ត្រា​ល់​

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) នៅ​ព្រឹក​ថ្ងៃ​ទី ​៣០ ខែមិថុនា​នេះ បាន​ដាក់​ញាត្តិ​ស្នើ​សុំ​ទៅ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​ប្រទេស​កម្ពុជា ពិនិត្យ​ពិចារណា​លើ…

រាជធានីភ្នំពេញ ​៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) នៅ​ព្រឹក​ថ្ងៃ​ទី ​៣០ ខែមិថុនា​នេះ បាន​ដាក់​ញាត្តិ​ស្នើ​សុំ​ទៅ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​ប្រទេស​កម្ពុជា ពិនិត្យ​ពិចារណា​លើ របាយការណ៍​ញុះ​ញ៉ុ​ង​របស់​អង្គការ​សង់​ត្រា​ល់​ដែល​ធ្វើ​ឱ្យ​មានការ​រើសអើង លាប​ពណ៌​នាំ​ឱ្យ​មានការ​បែកបាក់​ធ្ងន់ធ្ងរ និង​នាំ​ឱ្យ​មានការ​ខូចខាត​ប្រយោជន៍​កម្មករនិយោជិត​ខ្មែរ​ក្នុង​វិស័យ​កាត់ដេរ​ជិត​ ១ ​លាន​នាក់​ ។

លោក តែ​ប តុ​ន អនុប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា គោលបំណងនៃ​របាយការណ៍​របស់ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ បាន​បង្ក​ឱ្យ​មាន​អ​ស្ថេ​រ​ភាព និង​នាំ​ឱ្យ​ខាត​ប្រយោជន៍​បងប្អូន​កម្មករ និយោជិត និង​សង្គម​ជាតិ​ទាំងមូល ​។ លោក​បញ្ជាក់​ថា​ ៖ «​ខ្លឹមសារ​ទាំងនោះ​ពាក់ព័ន្ធ និង​របាយការណ៍​របស់​អង្គការ ILO-BFC និង​បញ្ហាដែល​កើត ឡើងរវាង​សហជីព និង​សហជីព​ក្នុង​ក្រុមហ៊ុន​មួយតែ​ប៉ុណ្ណោះ​»​ ។ លោក​ថា ខ្លឹមសារ​នេះ​មិន​ស៊ីគ្នា និង​ចំណងជើង នៃ​របាយការណ៍​ទាល់តែ​សោះ ហើយ​ពុំ​អាច​ចាត់​ទុក​ថា​ជា​ឧបសគ្គ​រារាំង​ភាព​ជា តំណាង សេរីភាព​សហជីព​ទាំងអស់​នៅ​កម្ពុជា​ឡើយ អាច​និយាយ​បាន​ថា ជា​របាយការណ៍​ចោទប្រកាន់ ឬ​បំប៉ោង បញ្ហា​បំភ្លៃ​ការ​ពិត​ក្នុង​ហេតុផល​កេង​ចំណេញ​ផ្នែក​នយោបាយ​ ។

តំណាង NLC លោក តែ​ប តុ​ន សង្កេត​ឃើញ​ថា មាន​សហព័ន្ធ​សហជីព និង​អង្គការ​មួយ​ចំនួន ស្ថិត​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​របស់​អង្គការ​សង្គម​ស៊ី​វិល ដែល​ទទួល​ជំនួយ​ពី​បរទេស និង​បម្រើ​នយោបាយ​ឱ្យ​ជនបរទេស ខិលខូច​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ទៀតផង​ដែរ​ ។ ពួក​គេ​តែង​ញុះញង់​ឱ្យ​សហព័ន្ធ​សហជីព​ទាំងនោះ បង្កើត​នូវ​រូបភាព ឬ​បញ្ហា​ផ្សេង​ៗ ដែល​ពួក​គេ​ចង់បាន​ដើម្បី​បង្កាច់​បង្អួច​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ ខ្លួនឯង លើ​ឆាក​អន្តរជាតិ បំផ្លាញ​សេដ្ឋកិច្ចជាតិ បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ និង​ធ្វើ​ឱ្យ​បងប្អូន​កម្មករនិយោជិត​ជួប​នូវ​ហានិភ័យ បាត់បង់​ការងារ ខាតបង់​លុយកាក់ ​។

លោក​បញ្ជាក់​ថា ​៖ «​សហព័ន្ធ​សហជីព និង​អង្គការ បែប​នេះ​ទើប​គេ​ឱ្យឈ្មោះ​ថា សហព័ន្ធ​សហជីព និង​អង្គការ​ឯករាជ្យ​ដែល​ទទួលស្គាល់​ដោយ​ក្រុម​គេ​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ​។ ​សហព័ន្ធ និង​អង្គការ​ប្រភេទ​នេះ តែងតែ​ទទួល​បាន​នូវ​ជំនួយ​ពី​បរទេស ធ្វើការ​ឱ្យ​បរទេស ដើម្បី​បំផ្លាញ​ផលប្រយោជន៍​រួម​របស់​ជនរួមជាតិ និង​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​ខ្លួនឯង​ ។​» ជាមួយ​គ្នា​នោះ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) ចង់ឱ្យ​សង់​ត្រា​ល់ ពិនិត្យ​មើល​ចំណងជើង​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ជៀសវាង​ជៈ​ឥទ្ធិពល​អាក្រក់ ខ្លាំង​ដល់​អារម្មណ៍​របស់​អ្នក​វិនិយោគទុន ដែល​មាន​ស្រាប់ និង​ប៉ះពាល់​ដល់​អារម្មណ៍ អ្នក​វិនិយោគទុន​មក​ថ្មី​ដែល​មាន​បំណង​ចង់​មក​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ