ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ខកខាន​ឱ្យ​សោះ ! ចូលរួម​ក្នុង​កម្មវិធី “Bangkok Airways Boutique Journey” ដែលនឹង​បង្ហាញ​ជា​ផ្លូវការ​នូវ​បណ្ណ “Cambodia Travel Pass” រួម​ជាមួយ​ការ​លក់​សំបុត្រ​យន្តហោះក្នុងតម្លៃ​ពិសេស !

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បាងកក អ៊ែ​រវេ​យ៍ មាន​ក្តី​សោមនស្ស​រីករាយ សូម​គោរព​អញ្ជើញ​អស់លោក​អ្នកចូលរួម​ក្នុង​កម្មវិធី “Bangkok Airways Boutique Journey”…

រាជធានី​ភ្នំពេញ ៖ បាងកក អ៊ែ​រវេ​យ៍ មាន​ក្តី​សោមនស្ស​រីករាយ សូម​គោរព​អញ្ជើញ​អស់លោក​អ្នកចូលរួម​ក្នុង​កម្មវិធី “Bangkok Airways Boutique Journey” នៅ​ថ្ងៃ​ទី 5, 6 និង 7 កក្កដា 2024 ចាប់ពី​ម៉ោង ១០ ព្រឹក រហូត​ដល់ ៨ យប់ នៅ Central Court ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប អ៉ី​អន 2 ។

លោក​អ្នក​នឹង​បាន​ចូល​រួមការ​បង្ហាញ និង​ដាក់​លក់​ជា​ផ្លូវការ​មុនគេ​នូវ “Cambodia Travel Pass” ដែល​ជា​បណ្ណ​ពិសេស សម្រាប់​ការ​ធ្វើ​ដំណើរ​ឥត​កំណត់​រវាង ភ្នំពេញ​-​បាងកក ឬ សៀមរាប​-​បាងកក ចាប់ពី​ថ្ងៃ​ទី ១ សីហា ២០២៤ រហូត​ដល់ ៣១ កក្កដា ២០២៥ ។ ក្នុង​តម្លៃ​ត្រឹមតែ 2590 ដុល្លារ បណ្ណ​នេះ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ៖ ការ​ដំ​ឡើងជា​សមាជិកភាព FlyerBonus Premier ទទួល​បាន ១០ គីឡូក្រាម បន្ថែម​សម្រាប់​ការ​ដាក់​អីវ៉ាន់ អាច​ចូល​កន្លែង​សម្រាក​រង់ចាំ​នៅ Blue Ribbon Club Business Class Lounge អាទិភាព​ក្នុង​ការ​ចុះ​ឈ្មោះ អាទិភាព​ក្នុង​ការ​ឡើង​យន្តហោះ អាទិភាព​ក្នុង​ការ​ទទួល​បាន​អីវ៉ាន់ អាច​ផ្លាស់​ប្តូរ​ការ​កក់​ដោយ​ឥត​កំណត់ និង​ការ​ជ្រើសរើស​កន្លែង​អង្គុយ​ដោយ​សេរី ។ គួរ​រំលឹក​ផង​ដែរ​ថា បណ្ណ​ពិសេស​នេះ​មាន​ចំនួន​កំណត់ ។

បន្ថែម​ពីលើ​បណ្ណ “Cambodia Travel Pass” ក៏​មានការ​លក់​ជូន​សំបុត្រ​យន្តហោះ​តម្លៃ​ពិសេស​ផង​ដែរ​សម្រាប់​ការ​ធ្វើ ដំណើរ​ពី​ថ្ងៃ​ទី ៥ កក្កដា រហូត​ដល់ ៣១ ធ្នូ ២០២៤ ដែល​មាន​តែ​នៅ​ក្នុង​កម្មវិធី​នេះ​ប៉ុណ្ណោះ ។ លោក​អ្នក​អាច​រីករាយ​ជាមួយ នឹង​ការ​ធ្វើ​ដំណើរ​ទៅ​មករ​វាង ភ្នំពេញ​-​បាងកក ក្នុង​តម្លៃ​ចាប់ពី 208 ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​ទៅ​មករ​វាង ភ្នំពេញ​-​បាងកក​-​ភូ​កេ​ត ឬ ឈៀង​ម៉ៃ មាន​តម្លៃ​ចាប់ពី 288 ដុល្លារ​ប៉ុណ្ណោះ (​តម្លៃ​សរុប​រួម​បញ្ចូល​ពន្ធ​ទាំងអស់​) ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​បាន​ជាវ​បណ្ណ ឬ​សំបុត្រ​យន្តហោះ​នៅ​ក្នុង​កម្មវិធី ព្រមទាំង​អ្នកចូលរួម​ទាំងអស់ នឹង​អាច​លេង​ហ្គេ​ម​កម្សាន្ត ក៏​ដូច​ជា​មានឱកាស​ឈ្នះ​សំបុត្រ​យន្តហោះ និង​វត្ថុ​អនុស្សាវរីយ៍​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ! ។ កុំ​រំលង​ឱកាស​ចំណេញ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​សកម្មភាព​សប្បាយ​ៗ​នេះ​ឱ្យ​សោះ ។ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី “Bangkok Airways Boutique Journey” រួច​ចាប់ផ្ដើម​ការ​ធ្វើ​ដំណើរ​របស់​អ្នក ! ៕ អត្ថបទ​សហការ