ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផលិតផល “AIA 100 ការពារ​” របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្លាយជា​ដំណោះស្រាយ​ដំបូង​គេ​បង្អស់នៅ​កម្ពុជា ផ្តល់​ការ​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ​ជាង 100 ករណី

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 28 កក្កដា 2024 ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 28 កក្កដា 2024 ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព អេ អាយ អេ ខេ​ម​បូ​ឌា បាន​គូសបញ្ជាក់​បន្ថែម​ពី​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​ខ្លួន​ក្នុង​ការ​ការពារ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាម​រយៈ ការ​ដាក់​សម្ពោធ​ផលិតផល​ថ្មី “AIA 100 ការពារ​” ដែល​ជា​ដំណោះស្រាយ​ធានា​រ៉ាប់រង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល ការពារ​លើ ជំងឺ​ធ្ងន់ធ្ងរ​ជាង 100 ករណី​ ។

ផលិតផល​នេះ គឺជា​សមិទ្ធផល​ថ្មី​ដ៏​លេចធ្លោ របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ។ អេ អាយ អេ ខេ​ម​បូ​ឌា បាន​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ 2017 ហើយ​ក្នុង​ឆ្នាំ​ដដែល​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដំបូង​គេ​ដែល​ផ្តល់​ការ​ធានា​រ៉ាប់រង​លើ​ជំងឺ​ធ្ងន់ធ្ងរ​ ។ បច្ចុប្បន្ន ពួក​គេ​ក៏​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដំបូង​គេ​ដែល​ណែនាំ​សេវា​ធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​ដល់​សាជីវកម្ម​លើ​ផលិតផល​ធានា​រ៉ាប់រង​បន្ថែម AIA MedCare​ ។

រីឯ “AIA 100 ការពារ​” ដែល​ត្រូវ​បាន​វិ​វ​ឌ្ឍ​ចេញពី​ផលិតផល​រ៉ាប់រង​ជំងឺ​ធ្ងន់ធ្ងរ 26 ករណី​នោះ​ក៏​មាន​រួម​បញ្ចូល​លក្ខណៈ​ពិសេស ដោយ​ផ្តល់​ការ​ការពារ​លើ​ជំងឺ​បង្ក​ឡើង​ដោយ​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម ដែល​ជា​ជំងឺ​ដ៏​កាច​សាហា.វ​កំពុង​កើនឡើង​មួយ​នៅ​កម្ពុជា​ ។ លើស​ពី​នេះ គម្រោង​នេះ​ផ្តល់​ទឹកប្រាក់​សំណង​រហូត​ដល់ 50% នៃ​ទំហំ​ទឹកប្រាក់​ធានា​ពេល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ដំបូង ដើម្បី​ជួយ​រ៉ាប់រង​លើ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ភ្លាម​ៗ ដូច្នេះ​អ្នកជំងឺ​អាច​ផ្តោត​លើ​ការ​សម្រាក​ព្យ​បាល​ឱ្យ​ជា​សះស្បើយ​ឡើង​វិញ​ឆាប់រហ័ស​ ។

“AIA 100 ការពារ​” ក៏​ផ្តល់​ការ​ការពារ​ដល់​ទារក​ដែល​មាន​អាយុ​ចាប់ពី 30 ថ្ងៃ ជាមួយ​ការ​ការពារ​លើ​ករណី​វេជ្ជសាស្ត្រ​រហូត​ដល់ 115 រួម​ទាំង​ជំងឺ​បេះដូង មហារីក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។ ក្នុង​កញ្ចប់​អត្ថប្រយោជន៍ “AIA 100 ការពារ​” ក៏​មានគុណ​តម្លៃបន្ថែម​ជា​ច្រើន​រួម​នឹង​ជម្រើស​នៃ​សេវា​គ្រប់គ្រង និង​ការ​ប្រឹក្សា​ព្យាបាល​ផ្ទាល់ខ្លួន​ដែល​ផ្តល់​មតិ​ទី​ពីរ​ពី​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ក្រៅប្រទេស ​។

ការ​ដាក់​សម្ពោធ​ផលិតផល​ថ្មី​ពី អេ អាយ អេ ខេ​ម​បូ​ឌា នេះ​ដើម្បី​បន្ត​ពង្រឹង​លើ​ផលិតផល សេវាកម្ម និង​ប្រតិបត្តិការ​របស់​ស្ថាប័ន ដែល​ទាំង​អស់នេះ​ឆ្លើយ​តប​នឹង​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ​។

“AIA 100 ការពារ​” ក៏​ស្រប​តាម​គំនិត​ផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បី​ប្រជាជន​មួយ​ពាន់​លាន​នាក់​នៅ​អាស៊ី​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ 2030 និង​យុទ្ធនាការ “​ជីវិត​មួយ សុខភាព​មួយ​” ក្រោម​ពាក្យស្លោក “​ថែរក្សា​ឱ្យ​ល្អ រស់នៅ​ដោយ​រីករាយ​” ដែល​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សុខភាព ព្រោះ​សុខភាព​ជា​កត្តា​កំណត់​សុខ និង​ទុក្ខ​នៃ​ជីវិត​ ។

នា​កម្ម​ពិធី​សម្ពោធ​ផលិតផល “AIA 100 ការពារ​” នេះ មាន​វត្តមាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា លោកស្រី Jane Tay អគ្គ​នាយិកា​ប្រតិបត្តិ អេ អាយ អេ ខេ​ម​បូ​ឌា ថ្នាក់​គ្រប់គ្រង បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត អតិថិជន និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ ។

ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ ៖ “​ក្នុង​នាម​និយ័ត​ករ ធានា​រ៉ាប់រង​កម្ពុជា ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ដែល​តែងតែ​យកចិត្តទុកដាក់ ប្រជាជន​កម្ពុជា ជា​ពិសេស​អតិថិជន​ធានា​រ៉ាប់រង ដោយ​បាន និង​កំពុង​បង្កើត​នូវ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត សម្បូរ​បែប​ថ្មី​ៗ ស្រប​តាម​បរិប​ថ​សង្គម វប្បធម៌ ប្រពៃណី និង​សាសនា​របស់​កម្ពុជា ដូច​ជា​ផលិតផល “AIA 100 ការពារ​” ជាដើម​។ ផលិតផល​នេះ​នឹង​ផ្តល់​នូវ​ការ​ធានា​យ៉ាង​ទូលំទូលាយ​មួយ​សម្រាប់​អ្នក​ត្រូវ​បាន​ធានា ដោយ​ផ្តល់​នូវ​ការ​ការពារ​បន្ទុក​ហិរញ្ញ វត្ថុ​សម្រាប់​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​មុខ ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ​។​”

លោកស្រី Jane Tay បាន​មាន​ប្រសាសន៍​ថា “​យើង​ជឿ​ថា​ វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវការ​ក្នុង​វិស័យ​ធានា​រ៉ាប់រង និង​តម្រូវការ​ប្រជាជន​កម្ពុជា​។ ដូច្នេះ “AIA 100 ការពារ​” គឺជា​ដំណោះស្រាយ​ដែល​សម្រាល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​បន្ទាន់ និង​ផ្តល់​សន្តិភាព​ផ្លូវចិត្ត ដែល​អត្រា​ជំងឺមិនឆ្លង​បាន​ឆក់​យក​ជីវិត​ប្រជាជន​កម្ពុជា​ជិត 6០,០០០​នាក់​រៀង​រាល់​ឆ្នាំ​ ។ បើ​និយាយ​អំពី​ខ្ទង់ចំណាយ​ផ្ទាល់ខ្លួន​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ យើង​ក៏​ឃើញ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ដែល​ចំណុច​នេះ​ពិតជា​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ផ្លូវ​កាយ ដែល​នាំ​ឱ្យ​គុណភាព​ជីវិត​ក៏​ធ្លាក់​ចុះ​»​ ។

លោកស្រី​បាន​បន្ថែម​ថា “​ថ្ងៃនេះ “AIA 100 ការពារ​” បាន​ក្លាយជា​សមាជិក​ថ្មី​នៃ​ផលិតផល​ធានា​រ៉ាប់រង​ដែល ផ្តល់​ភាព​ងាយស្រួល តម្លៃ​សមរម្យ និង​ដំណោះស្រាយ​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។ វា​ក៏​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​យើងខ្ញុំ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​សង្គម ពង្រឹង​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល និង​បង្កើន​ការ​យល់​ដឹង​ថា ការ​ដែល​មាន​សុខភាព​ល្អ និង​ការ​ធានា​រ៉ាប់រង​ដ៏​ត្រឹមត្រូវ ជាម​ធ្យោ​យ​បាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើ រ​។​”

ដើម្បី​ស្វែង​យល់​លម្អិត​អំពី​ផលិតផល AIA 100 ការពារ សូម​ចូល​ទៅ​គេហទំព័រ aia.com.kh ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក facebook.com/AIACambodia.

សម្រាប់​ព័ត៌មាន​លម្អិត​លើ​ការ​ទទួលយក​ដំណោះស្រាយ​ការ​ការពារ​លោក​អ្នក និង​គ្រួសារ​ពី អេ អាយ អេ ខេ​ម​បូ​ឌា លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ជា​ក្រុម សូម​ទាក់ទង AIA Client Care តាម​រយៈ​លេខ 086 999 242 ឬ​ចូល​ទៅ​កាន់​គេហទំព័រ aia.com.kh​

អំពី អេ អាយ អេ ខេ​ម​បូ​ឌា
ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ​។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន 18 ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង​ ។
ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ធ្វើ​ឡើង​ស្រប​តាម​គោលបំណង ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ 2017 យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ 26 ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស​ ។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជំរុញឲ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ Fit for Hope របស់​យើង​ជាដើម ​។
យើង​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា​។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លិប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លិប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន ​។

អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង​រយៈពេល 4​ឆ្នាំ​ជាប់​គ្នា​ពី 2020 ដល់ 2023​។ អេ អាយ អេ ខេ​ម​បូ​ឌា មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង​ ៕ អត្ថបទសហការ