ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនឿ​លាក់់​មុខ​ដែល​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​ ដែល​បង្កើត​ទម្លាប់​រស់នៅ​មិនល្អ និង​នាំ​ឱ្យមានការកើនឡើង​នៃ​ជំងឺបេះដូងចាប់ពី​វ័យក្មេង​ទៅ (វីដេអូ)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ប្រជាជន​កម្ពុជា​ភាគច្រើន​នៅ​តែ​គិត​ថា ជំងឺ​បេះដូង គឺជា​បញ្ហា​របស់ “​អ្នក​ដទៃ​” មិនមែន​ជា​បញ្ហា​ខ្លួនឯង​ទេ​ ។ ប៉ុន្តែ​ជាក់ស្តែង ការ​ពិត​កំពុង​បង្ហាញ​អ្វី​ផ្ទុយ​ទៅ​វិញ…

រាជធានីភ្នំពេញ ៖ ប្រជាជន​កម្ពុជា​ភាគច្រើន​នៅ​តែ​គិត​ថា ជំងឺ​បេះដូង គឺជា​បញ្ហា​របស់ “​អ្នក​ដទៃ​” មិនមែន​ជា​បញ្ហា​ខ្លួនឯង​ទេ​ ។ ប៉ុន្តែ​ជាក់ស្តែង ការ​ពិត​កំពុង​បង្ហាញ​អ្វី​ផ្ទុយ​ទៅ​វិញ ។

ការ​យល់​ច្រឡំ​កំពុង​ធ្វើ​ឲ្យ​បេះដូង​មាន​បញ្ហា​ដោយ​មិនដឹង​ខ្លួន
នៅ​ថ្ងៃ​ទី ២៩ ខែ កញ្ញា កន្លង​ទៅ យោង​តាម​របាយការណ៍ “​ការ​យល់​ច្រឡំ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​បេះដូង​” បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​ជា ៖ CTN, Bayon, HMTV ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សាធារណជន ​។ វា​មិន​ត្រឹមតែ​ជា​ការ​ក្រើនរំលឹក​អំពី​អត្រា​កើនឡើង និង​ការ​កើត​មាន​ជំងឺ​បេះដូង​នៅ​វ័យក្មេង​ទេ ប៉ុន្តែ​ក្នុង​នោះ​ក៏​ថែម​ទាំង​បង្ហាញ​អំពី​ការ​យល់​ច្រ​ឡំំ​គ្រោះថ្នាក់​មួយ ដែល​ជា​មូលហេតុ​នាំ​ទៅ​រក​ជំងឺ​បេះដូង​ ។ ការ​យល់​ច្រឡំ​នេះ​រួម​មាន ​៖ ជំងឺ​បេះដូង​ជា​ជំងឺតំណពូជ​, មាន​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ដែល​កើត​ជំងឺ​នេះ ឬ​ជំងឺកើត​ទៅ​លើ​អ្នក​ធាត់​ប៉ុណ្ណោះ ។

ឆ្លើយ​តប​ទៅ​នឹង​ការ​យល់ឃើញបែបនេះ លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ​ប្រធាន​ផ្នែក​បេះដូង​ និង​សរសៃឈាម នៃ​មន្ទីរពេទ្យ កាល់​ម៉ែ​ត​ បាន​បញ្ជាក់​ថា ​៖ “​ជំងឺ​បេះដូង​មិន​លើកលែង​នរណា​ម្នាក់​ឡើយ​!”​ ។ តាម​បទ​ពិសោធ​ន៌​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ គាត់​បាន​លើក​ឡើង​ថា ការ​យល់​ច្រឡំ​នេះ​មាន​ជា​យូរ​មក​ហើយ ហើយ​បន្ត​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ ។ ព្រោះ​ការ​យល់​ច្រឡំ​នេះនាំ​ឲ្យ​មានការ​យល់​ខុស​ពី​ទម្លាប់​រស់នៅ និង​របប​អាហារ ដែល​ប៉ះពាល់​ដល់​បេះដូង​ដោយ​មិនដឹង​ខ្លួន ​។

ក្នុង​កម្មវិធី​ផង​ដែរ លោក​វេជ្ជបណ្ឌិត យូ​ ដា​លី​ន ក៏​បាន​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺបេះដូង ​គឺ​បណ្តាល​មក​ពីទម្លាប់​រស់នៅ​មិនល្អ (​ជក់បារី​, ផឹកស្រា​បៀរ​ច្រើន​) ខ្វះ​លំ​ហាត់ប្រាណ និង​របប​អាហារ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ ។ លោក​បាន​ពន្យល់​ទៀត​ថា​ ៖ «កូ​ឡេ​ស្តេ​រ៉ូ​ល​ មាន​ច្រើន​នៅ​ក្នុង​ខ្លាញ់ សរីរាង្គ​សត្វ និង​អាហារ​បំពង​ឬ​ Fastfood​ ។ នៅ​ពេល​រាង​កាយ​ទទួលយក​កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន​ពេក វា​នឹង​បង្កើត​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ដែល​ប្រមូលផ្តុំ​ជា​កំណក​ស្ទះ​នៅ​ក្នុង​សរសៃឈាម ធ្វើ​ឱ្យ​ទំហំ​នៃ​សរសៃឈាម​រួម​តូច​ដែល​នាំ​ឱ្យ​មានការ​ស្ទះ​សរសៃឈាម​ណាមួយ​ដូច​ជា ការ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​» ។​

លោក​វេជ្ជបណ្ឌិត យូ ​ដា​លី​ន បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​យល់​ដឹង​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​យល់​ច្រឡំ​ដែល​កំពុង​ធ្វើ​ឲ្យ​ជំងឺបេះដូង​កើនឡើង និង​កើត​មាននៅ​វ័យក្មេង​ ។

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺបេះដូង​ជា​មូលហេតុ​ចម្បង​នៃ​ការស្លា.ប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ហេតុនេះ ការ​ការពារ​ជំងឺបេះដូង គឺជា​ការ​ចាំបាច់ មិនមែន​ជា​ជម្រើស​ទៀត​នោះ​ទេ ​។

ដំណោះស្រាយ​សម្រាប់​បេះដូង​មាន​សុខភាព​ល្អ​ ចាប់ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​តូច​ៗ
ក្នុង​កម្មវិធី លោក​វេជ្ជបណ្ឌិត យូ​ ដា​លី​ន បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មនុស្ស​គ្រប់​គ្នា កែប្រែ​ទម្លាប់​រស់នៅ បន្ថែម​លំ​ហាត់ប្រាណ និង​កែសម្រួល​របប​អាហារ ដោយ​កាត់​បន្ថយ​ខ្លាញ់​អាក្រក់ និង​ជ្រើសរើស​ខ្លាញ់​ល្អ​ដែល​គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ​។ លោកបន្ថែម​ថា ការ​ផ្លាស់​ប្តូរ​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺបេះដូង​បាន​ដល់​ទៅ ៨០%​ ។

និយាយ​ពី​ខ្លាញ់​សម្រាប់​អាហារ គាត់​បាន​ណែនាំ​ឲ្យ​ប្រើ​ប្រេង​បន្លែ ជា​ពិសេស​ប្រេង​ដែល​មានគុណ​ប្រយោជន៍​ល្អ​សម្រាប់​បេះដូង ដូច​ជា ប្រេង​សណ្តែកសៀង (Omega 3-6-9), ប្រេង​អង្ករសម្រូប (Gamma Oryzanol), ប្រេង​ផ្កាឈូករ័ត្ន (Vitamin E)​ ។ សារធាតុចិញ្ចឹម​ទាំងនេះ​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​ការពារ​សុខភាព​បេះដូង ​។

ជ្រើសរើស​ប្រេង​ដែល​មាន​អត្ថប្រយោជន៍​ល្អ​សម្រាប់​បេះដូង​ ៖ ប្រេង​សណ្តែកសៀង (Omega 3-6-9), ប្រេង​អង្ករសម្រូប (Gamma Oryzanol), ប្រេង​ផ្កាឈូករ័ត្ន (Vitamin E)

ក្នុង​កម្មវិធី​ក៏​មាន​វត្តមាន​ចុងភៅ លោក សុ ធា​រិ​ទ្ធិ បាន​ចែករំលែក​ថា គាត់​បានដឹង​ពី​សារៈសំខាន់​ក្នុង​ការ​ការពារ​បេះដូង​តាំងពី​មុន ហើយ​បាន​កែប្រែ​ទម្លាប់​កត្តា​ដែល​មាន​ហានិភ័យ​សម្រាប់​គាត់​ដូច្នេះ​ថា “​ជំងឺ​ចាប់ផ្តើម​ពី​ការ​ញ៉ាំ​ចូល​ក្នុង​មាត់​” ដូច្នេះ​គាត់​ចាប់ផ្តើម​ការពារ ដោយ​ផ្លាស់​ប្តូរ​របប​អាហារ​ ។ គាត់​ជ្រើសរើស​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​បេះដូង បន្ថយ​អាហារ​ fastfood និង​អាហារ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ញ៉ាំបន្លែ​ឱ្យ​ច្រើន​ ។ ជា​ពិសេស គាត់​ជ្រើសរើស​ប្រេងឆា Simply ដែល​ជា​ផលិតផល​គុណភាព​ខ្ពស់ របស់​ក្រុមហ៊ុន Wilmar Group (Singapore) ដែល​មាន​ជម្រើស​ជា​ច្រើន​ដូច​ជា ៖ ប្រេង​សណ្តែកសៀង ប្រេង​អង្ករសម្រូប និង​ប្រេង​ផ្កាឈូករ័ត្ន​ ។ គាត់​បាន​និយាយ​ថា “​ខ្ញុំ​មើលឃើញ​រាង​កាយ​ខ្ញុំ​កំពុង​ផ្លាស់​ប្តូរ​ទៅ​វិជ្ជមាន​ជា​រៀងរាល់ថ្ងៃ​”

លោក សុ ធា​រិ​ទ្ធិ បាន​កែតម្រូវ​របប​អាហារ​ដើម្បី​ឱ្យ​បេះដូង មាន​សុខភាព​ល្អ ហើយ​ទទួល​បាន​អារម្មណ៍​វិជ្ជមាន​ពី​ការ​ផ្លាស់​ប្តូរ​នេះ

សរុបសេចក្តី​ក្នុង​កម្មវិធី​នេះ សារៈសំខាន់ ​គឺ​បាន​បង្ហាញ​ច្បាស់​ៗ បើសិនជា​យើង​ចង់​រួម​គ្នា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង អ្វី​ដែល​សំខាន់​បំផុត​ គឺ​ការ​លើកកម្ពស់​ការ​យល់​ដឹង និង​ការ​រក្សា​របៀប​រស់នៅ​ឲ្យ​មាន​សុខភាព​ល្អ​ ។ ចាប់ផ្តើម​ពី​ការ​ហាត់ប្រាណ ការ​ទទួលទាន​អាហារ​ឲ្យ​មាន​តុល្យភាព និង​ជ្រើសរើស​ម្ហូបអាហារ​ដែល​ល្អ​សម្រាប់​បេះដូង នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ។ សូមកុំ​ឲ្យ​ការ​យល់​ច្រឡំ ឬ​ការ​ជឿ​ខុស​នេះ បណ្តាល​ឱ្យ​អ្នក​ចូល​ក្នុង​ផ្នែក​មួយ​ដែល​មាន​ហានិភ័យ​នៃ​ជំងឺបេះដូង ដោយ​មិនដឹង​ខ្លួន​ ៕ អត្ថបទសហការ