ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ខៀវ ស៊ី​ណា និង លោក​ជំទាវ​បណ្ឌិត ជា សិរី វេរប្រគេនអគារសិក្សាថ្មីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

1 ថ្ងៃ មុន

លោក​ជំទាវ ខៀវ ស៊ី​ណា និង លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចម្រើន​ព្រះ​បរិត្ត…

លោក​ជំទាវ ខៀវ ស៊ី​ណា និង លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចម្រើន​ព្រះ​បរិត្ត និង​វេរ​ប្រគេន​អគារសិក្សា​ថ្មី​ដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​បណ្ឌិត អំ លី​ម​ហេង សម្តេចព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២៥ ​។

អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​ទំហំ ២៥ ម៉ែត្រ គុណ​នឹង ១៨,៦ ម៉ែត្រ កម្ពស់ ៤ ជាន់​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​សម្តេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត ព្រះ​សាកល​វិទ្យា​ធិ​ការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ សំដៅ​បំពេញ​កង្វះខាត​អគារ​ពុទ្ធិកសិក្សា ខណៈ​ដែល​ចំនួន​សិស្ស សមណ​និស្សិត​កំពុង​កើនឡើង បន្ទាប់​ពី​ការ​សាងសង់​បាន​បញ្ចប់​ក្នុង​ខែកញ្ញា ឆ្នាំ ​២០២៥ ​នេះ ​។

ក្នុង​ទិវា​ដ៏​វិសេសវិសាល​នេះ លោក​ជំទាវ ខៀវ ស៊ី​ណា និង លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ ឯកឧត្តម​បណ្ឌិត ជា ចាន់​តូ និង​វី​រកងទ័ព​កម្ពុជា​ដែល​បាន​ពលី​ជីវិត និង​កំពុង​បំពេញភារកិច្ច​ទាំងអស់​តាម​ព្រំដែន ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​កម្ពុជា និង​រក្សា​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ​ ៕ អត្ថបទសហការ