ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Leader Energy ទទួល​បាន​ហិរញ្ញប្បទាន​បៃតង​ចំនួន ៨០ លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ខេ​ម​បូ​ឌា​ន ទ្រែ​ន​មី​សិន II ឯ​.​ក ពី​ធនាគារ មេ​យ​ប៊ែ​ង ដែល​ជា​ធនាគារ​នាំមុខ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២៥ ៖ Leader Energy Group…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២៥ ៖ Leader Energy Group Berhad (“Leader Energy” ឬ “the Group”) ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​តំបន់ លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ និង​ដំណោះស្រាយ​ផ្នែក​បញ្ជូន​ថាមពល មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ជា​ផ្លូវការ ពី​ដំណើរការ​ជោគជ័យ​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​គឺ ខេ​ម​បូ​ឌា​ន ទ្រែ​ន​មី​សិន II ឯ​.​ក (“CTLII”) ដែល​សម្រេច​ និង​ទទួល​បាន​សហ​ប្រតិបត្តិ​ហិរញ្ញប្បទាន​បៃតង​ចំនួន ប៉ែតសិប ​(៨០) លាន​ដុល្លារ តាម​រយៈ ធនាគារ មេ​យ​ប៊ែ​ង ក្នុង​នាម​ជា​ធនាគារ​ដឹកនាំ​តែ​មួយ​គត់ នៅ​ក្នុង​សហ​ប្រតិបត្តិ​ហិរញ្ញប្បទាន​នេះ ។

កញ្ចប់​ហិរញ្ញប្បទាន​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​រៀបចំ​ហិរញ្ញប្បទាន​ឡើង​វិញទៅ​លើ​ការ​ទិញ​យក​ទ្រព្យសកម្ម​បញ្ជូន​តង់ស្យុង​ខ្ពស់​របស់ CTLII​ ។ ការ​រៀបចំ​ហិរញ្ញប្បទាន​ឡើង​វិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Leader Energy ដើម្បី​ឆ្ពោះទៅ​រក​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ប្រកបដោយ​ចីរភាព រួមចំណែក​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​គាំទ្រ​ការ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត ​។

ក្រុមហ៊ុន ​CTLII គឺជា​ម្ចាស់ និង​ប្រតិបត្តិការ លើ​ខ្សែ​បញ្ជូន​ថាមពល​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ដែល​លាតសន្ធឹង​ប្រវែង​ប្រហែល ១២៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្តក្រចេះ ​។ ខ្សែ​បញ្ជូន​នេះ​គឺជា​សរសៃឈាម​ដ៏​សំខាន់​មួយ នៅ​ក្នុង​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​កម្ពុជា ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​សមត្ថភាព​លើ​បណ្តាញ​បញ្ជូន​អគ្គិសនី និង​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ប្រសិទ្ធិ​ភាព ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ឈាន​ដល់​ការ​សម្រេច​គោលដៅ​នៃ​ការ​ទទួល​បាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​របស់​ប្រជាជន​កម្ពុជា ​។

គម្រោង​នេះ បាន​ជួយ​ពង្រឹង​បណ្ដាញ​បញ្ជូន​ថាមពល​ជាតិ​ឲ្យ​កាន់តែ​រឹង​មាំ ដើម្បី​បំពេញតម្រូវការ​អគ្គិសនី​ដែល​កំពុង​កើនឡើង ព្រមទាំង​ចូលរួម​គាំទ្រ​ដល់​ការ​ធ្វើ​សមាហរណកម្ម​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ។ គម្រោង​នេះ​ក៏​បាន​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​មក​កាន់ វិស័យ​ថាមពល​នៅ​ប្រទេស​កម្ពុជា ដោយ​ជួយ​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​នេះ​ក្នុង​រយៈពេល​វែង និង​ការ​ផ្តល់​ទំនុកចិត្ត​ដល់​វិស័យ​ឯកជន​ផង​ដែរ​ ។

លោក Dato’ Sean H’ng, អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​ក្រុមហ៊ុន Leader Energy បាន​មាន​ប្រសាសន៍​ថា ​៖ «​ហិរញ្ញប្បទាន​បៃតង​នេះ​ឆ្លុះ​បញ្ចាំង​ពី ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​យើង​ក្នុង​ការ​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ថាមពល​នៅ​កម្ពុជា និង​ទូ​ទាំង​តំបន់ ​។ ការ​ពង្រឹងសមត្ថភាព​ក្នុង​ការ​បញ្ជូន​ថាមពល​របស់​យើង មិន​ត្រឹមតែ​ធានា​សុវត្ថិភាព​ថាមពល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គាំទ្រ​ដល់​គោលដៅ​ថ្នាក់​ជាតិ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​កាបូន​នា​ពេល​អនាគត​ផង​ដែរ​ ។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទំនុកចិត្ត​ពី​សំណាក់​ធនាគារ​ជា ដៃគូ​ដែល​បាន​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​បន្ត​ផ្គត់ផ្គង់​ដំណោះស្រាយ​ថាមពល ដែល​ជួយ​លើកកម្ពស់​សុខុមាលភាព​សង្គម និង​ការពារ​បរិស្ថាន ​។​”​

(ពីឆ្វេងទៅស្តាំ) ៖ លោក Dato’ Sean H’ng, អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy, លោក Dato’ John Chong នាយកប្រតិបត្តិផ្នែកធនាគារសកល នៃសម្ព័ន្ធធនាគារ មេយប៊ែង

លោក Dato’ John Chong នាយក​ប្រតិបត្តិ​ផ្នែក​ធនាគារ​សកល នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា​ ៖ «​ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​វត្តមាន​ក្នុង​ទីផ្សារ​ទាំង ១០ ក្នុង​តំបន់​និង​ជា​ស្ថាប័ន​ដឹកនាំ​ប្រកបដោយ​ចីរភាព យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​សហការ​ក្នុង​ភាព​ជា​ដៃគូ​ដ៏​ល្អជា​មួយ​ក្រុមហ៊ុន Leader Energy​ ។ កិច្ចសហការ​របស់​យើង គឺ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលបៃតង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ ។ ការ​ផ្តល់​ហិរញ្ញប្បទាន​បៃតង​នេះ ក៏​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​របស់​យើង ក្នុង​ការ​គាំទ្រ​ក្រុមហ៊ុន​ខ្នាត​មធ្យម​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​តំបន់ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​នានា​»​ ។ ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ ​២០២៥ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ប្រមាណ ១៤០ ពាន់​លាន​រីង​ហ្គី​ត នៅ​ទូ​ទាំង​អាស៊ាន ដែល​លើស​ពី​ផែនការ ៨០ ពាន់​លាន​រីង​ហ្គី​ត របស់​យើង​ដែល​បាន​កំណត់​ត្រឹម​ឆ្នាំ ២០២៥ ​។

ក្រុមហ៊ុន Leader Energy នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍន៍​ផែនការ​វិនិយោគ​របស់​ខ្លួន នៅ​ក្នុង​វិស័យ​ផលិត​ថាមពល​កកើត​ឡើង​វិញ និង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​តង់ស្យុង​ខ្ពស់ ដោយ​អនុលោម​តាម​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើង​វិញ សម្រាប់​ថ្ងៃស្អែក និង​អនាគត និង​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​ ។

ក្រុមហ៊ុន CTLII គឺជាម្ចាស់ និងប្រតិបត្តិការលើខ្សែបញ្ជូនថាមពលតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដែលលាតសន្ធឹងប្រវែងប្រហែល ១២៥គ.ម តភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តក្រចេះ ។

អំពី Leader Energy Group Berhad
ក្រុមហ៊ុន Leader Energy Group Berhad រួម​ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​រួម​គ្នា (Leader Energy ឬ​Group) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍន៍ ការ​គ្រប់គ្រង ការ​ដំណើរការ និង​ការ​ថែទាំ​នូវ​ឧបករណ៍​និង​គម្រោង​ថាមពល ​។ ជាមួយនឹង​បទ​ពិសោធន៍​ជាង ៣០​ឆ្នាំ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ ​១៩៩៤ ជាមួយនឹង​គម្រោង​ផលិតកម្ម​ថាមពល​ឯករាជ្យ​ដំបូង (IPP) នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន Leader Energy បាន​ពង្រីក​ផែនការ​វិនិយោគ​ពី​ផ្នែក​ផលិតកម្ម​ថាមពល ទៅ​កាន់​បណ្តាញ​បញ្ជូន​ថាមពល ដោយ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​សំខាន់​ៗ​ចំនួន ៧ នៅ​ទូ​ទាំង​ទ្វីបអាស៊ី ​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ របស់​ខ្លួន ក្រុមហ៊ុន Leader Energy បាន​ប្តេជ្ញា​ចិត្ត​ពង្រឹង​តួនាទី​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ថាមពលបៃតង និង​សម្រេច​គោលដៅ កាត់​បន្ថយ​ការ​បំពុល​ឧស្ម័ន​ផ្ទះ​កញ្ចក់​មក​សូន្យ (Net Zero Greenhouse Gas Emissions) នៅ​ត្រឹម​ឆ្នាំ ​២០៣០​ ។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.leaderenergy.com ៕ អត្ថបទសហការ