ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ផ្តល់​អាហារូបករណ៍ ១ ០០០​ កន្លែង លើ ១៤ មុខ​ជំនាញ និង​ប្រាក់​ឧបត្ថម្ភដល់​យុវជន​មក​ពីគ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ

2 ថ្ងៃ មុន

ខេត្តតាកែវ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ផ្តល់​អាហារូបករណ៍​ចំនួន ១ ០០០​កន្លែង លើ ១៤​មុខ​ជំនាញ…

ខេត្តតាកែវ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ផ្តល់​អាហារូបករណ៍​ចំនួន ១ ០០០​កន្លែង លើ ១៤​មុខ​ជំនាញ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ក្រោម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (TVET 1.5M)​។ សម្រាប់​ប្រជាពលរដ្ឋ និង​យុវជន ដែល​មិនមែន​ជា​ក្រុម​គោលដៅ ក៏​អាច​ស្នើ​ចុះ​ឈ្មោះ​ចូល​សិក្សា​បាន​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ឡើយ ​។

មុខ​ជំនាញ​ទាំង​ ១៤ នោះ រួម​មាន ៖ ការងារ​កំបោរ​, ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, ការ​ថែទាំ និង​ជួសជុល​រថយន្ត​, ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត​, ការ​ថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត​, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​, សេវាកម្ម​សម្អាង​កាយ​, ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​, ការ​ផ្សារ​អគ្គិសនី​, ការ​ថែទាំ និង​ជួសជុល​បរិក្ខារ​អេ​ឡិច​ត្រូ​និក​, ការ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព​, សេវាកម្ម​រដ្ឋបាល​, ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​, និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ ។

ការ​សិក្សា​វគ្គ​ថ្មី នឹង​ចាប់ផ្តើម​រៀង​រាល់​ដើមខែ​នីមួយ​ៗ​។ សម្រាប់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន សូម​ទាក់ទង​ទៅ​កាន់​ទូរ​សព្ទ​លេខ ០៩៨ ៥២២ ៦៤៥/០១០ ៨៧៨ ៨៣៨/០៩៨ ៦៣៥ ៦៦៥ ឬ អញ្ជើញ​មក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ដោយ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​ ៕ អត្ថបទសហការ