
ទីបំផុត «អាយស៍ រសជាតិផ្លែឈើ» ចេញជារូបរាងហើយ ផលិតផលកូនខ្មែរ មានច្រើនរសជាតិ មានច្រើនជម្រើស
រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់ ១ខែផង…
រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់ ១ខែផង…
រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់ ១ខែផង ឥឡូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិ ផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និងអាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់ ឆ្ងាញ់ជាប់មាត់ជាប់ចិត្ត បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយស្តង់ដារ និងគុណភាពអន្តរជាតិ ។ ទឹកក្រូច អាយស៍ រសជាតិផ្លៃឈើ កាន់តែសប្បាយ សាកសមបំផុតជាមួយការជួបជុំ មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់ ។
ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា ៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីដែលមាន CAMBODIA COLA, CAMBODIA BLACK BEER, ភេសជ្ជៈ EXPREZ រសជាតិត្រសក់ផ្អែម ,ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា និងចុងក្រោយគឺ ទឹកក្រូចអាយស៍រសជាតិផ្លែឈើជាច្រើន ។
ទឹកក្រូច អាយស៍រសជាតិផ្លៃឈើ ថ្មី ឆ្ងាញ់ជាប់មាត់! IZE What The Fun! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ