ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកអគ្គរាជទូត​អង់គ្លេស​ គាំទ្រ​សិទ្ធិ​ទទួល​បានការថែទាំ​សុខភាព​ផ្លូវភេទ​-​សុខភាព​បន្ត​ពូជ និងសេវា​ថែទាំ​សុខភាព​ស្តង់ដា​ចក្រភព​អង់គ្លេស នៅគ្លីនិក​ម៉ា​រី​ស្តូប​ បាត់ដំបង

2 ថ្ងៃ មុន

ក្រុងបាត់ដំបង ៖ នៅក្នុងដំណើរទស្សនកិច្ចក្នុងក្រុងបាត់ដំបង កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥  ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា…

ក្រុងបាត់ដំបង ៖ នៅក្នុងដំណើរទស្សនកិច្ចក្នុងក្រុងបាត់ដំបង កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥  ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក Dominic Williams បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ (SRHR) ក៏​ដូច​ជា​បេសកកម្ម​របស់​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ MSI Reproductive Choices ។ លោក​ឯកអគ្គរាជទូត​បាន​កោតសរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ (SRH) ដែល​មានគុណ​ភាព​ខ្ពស់ ជូន​ដល់​ទាំង​ស្ត្រី និង​បុរស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។

ចាប់តាំងពី​ឆ្នាំ ១៩៩៨ មក​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) គឺជា​អ្នក​ផ្តល់​សេវា​ឈានមុខ​គេ ផ្នែក​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​គ្រប់​ជ្រុងជ្រោយ (SRH) និង​ដោយ​អនុវត្ត​តាម​ស្តង់ដា​ដែល​បាន​កំណត់​នៅ​ចក្រភព​អង់គ្លេស ក៏​ដូច​ជា​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ជា​ពិសេស​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ទីតាំង​ផ្តល់​សេវា​របស់​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​រួម​មាន​៖ គ្លីនិក​ចំនួន​៨​ទីតាំង និង​អ្នក​ផ្តល់​សេវា​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​សហគមន៍​ចំនួន ៣០​ទីតាំង ដែល​គេ​ស្គាល់​ថា ម៉ា​រី​ស្តូប​ឡេ​ឌី នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​មណ្ឌល​ព័ត៌មាន ដើម្បី​ធានា​ឱ្យ​បាន​ថា​ស្ត្រី និង​កុមារី ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ជនបទ និង​សហគមន៍​ក្រីក្រ មាន​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ចាំបាច់ និង​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ជម្រើស​សុខភាព ។

សិទ្ធិ​ទទួល​បានការ​ថែទាំ​សុខភាព​ផ្លូវភេទ​-​សុខភាព​បន្ត​ពូជ នៅ​តែ​ជា​បញ្ហា​ប្រឈម ជា​ពិសេស​សម្រាប់​យុវជន ជន​មាន​ពិការ ជន​រង​គ្រោះ​ដោយ​អំពើ​ហិ.ង្សា​ផ្លូវភេទ និង​យេ​ន​ឌ័​រ ស្ត្រី​ងាយ​រង​គ្រោះ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ និង​ក្រុម​ជន​ដែល​សង្គម​មានបាន​រាប់​បញ្ចូល​ដទៃ​ទៀត​។ ឧបសគ្គ​ដូច​ជា​ការ​មាក់ងាយ កង្វះ​ការ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ និង​បញ្ហា​ហិរញ្ញវត្ថុ គឺជា​របាំង​រារាំង​ពួក​គាត់​ពី​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ចាំបាច់ ​។ អង្គការ​ម៉ា​រី​ស្តូប​បាន​ចូលរួម​ជួយ​ដោះស្រាយ និង​បំពេញ​គម្លាត​ទាំងនេះ​ដោយ​ផ្តល់​ជូន​នូវ​សេវា​គ្រប់​ជ្រុងជ្រោយ​ដោយ​រក្សា​ការ​សម្ងាត់ និង​មិន​មានការ​រើសអើង ចាប់ពី​មធ្យោបាយ​ពន្យារកំណើត សេវា​រំលូត​ដោយ​សុវត្ថិភាព រហូត​ដល់​ការ​ប្រឹក្សា និង ការ​ថែទាំ​សុខភាព​មាតា​។ ជា​រៀង​រាល់​ឆ្នាំ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​បាន​គាំទ្រ​ដល់​អតិថិជន​រាប់​ម៉ឺន​នាក់ ដោយ​ជួយ​ការពារ​ការ​មានគភ៌​ដោយ​ចៃដន្យ កាត់​បន្ថយ​អត្រា​មរណៈ​មាតា និង​លើកកម្ពស់​សុខភាព​ដើម្បី​អនាគត​គ្រួសារ និង​សហគមន៍​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​របស់​ចក្រភព​អង់គ្លេស​ចំពោះ​គុណភាព នៃ​ការ​ថែទាំ​សុខភាព ការ​យកចិត្តទុកដាក់​លើ​អតិថិជន និង​កិច្ច​ខិតខំ​ជាស​កល​ដើម្បី​លើកកម្ពស់​សមភាព​យេ​នឌ័​រ បរិ​យា​បន្ន​ពិការ​ភាព និង​យុត្តិធម៌​សង្គម​។ ជា​ផ្នែក​មួយ​នៃ MSI Reproductive Choices អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​អនុវត្ត​ស្តង់ដា​សកល​ដែល​កំណត់​នៅ​ចក្រភព​អង់គ្លេស​យ៉ាង​ម៉ត់ចត់ ដើម្បី​ធានា​ថា​អតិថិជន​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ទទួល​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​ខ្ពស់​នៅ​គ្រប់​ដំណាក់កាល​នៃ​ជីវិត​របស់​ស្ត្រី និង​បុរស​។

លោកស្រី ឡេ​ង ស៊ីវ​ហេង នាយិកា​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា​៖
“​អង្គការ​ម៉ា​រី​ស្តូប​អន្តរ​ជាតី​កម្ពុជា​មាន​កិត្តិយស​ក្នុង​ការ​ស្វាគមន៍​លោក​ឯកអគ្គរាជទូត​អង់គ្លេស​មក​ទស្សនកិច្ច​គ្លីនិក​បាត់ដំបង​របស់​យើង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ដល់ សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ផ្លូវភេទ​-​សុខភាព​បន្ត​ពូជ នៅ​កម្ពុជា​។ ការ​គាំទ្រ​របស់​លោក​ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​ស្ត្រី និង​កុមារី​ទាំងអស់​នៅ​ក្នុង​គ្រប់​កាលៈទេសៈ អាច​មាន​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ មិន​មានការ​រើសអើង ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​បុរស ឬ​ដៃគូ​។ ម៉ា​រី​ស្តូប​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ដល់​ស្ត្រី​ដើម្បី​ធ្វើការ​សម្រេចចិត្ត​សម្រាប់​អនាគត​របស់​ពួក​គាត់ និង​ពង្រឹង​សហគមន៍​។​”

ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​រវាង​ស្ថានទូត​អង់គ្លេស និង អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា ដើម្បី​លើកកម្ពស់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​បន្ត​ពូជ និង​ធានា​ថា នឹង​គ្មាន​ស្ត្រី ឬ​ក្មេង​ស្រី​ណា​ម្នាក់​ត្រូវ​បាន​គេ​ទុក​ចោល ហើយ​មិន​ទទួល​បាន​សេវា​សុខភាព​ដែល​ដែល​គាត់​ត្រូវការ​នោះ​ឡើយ​។

សម្រាប់​ជំនួយ​ក្នុង​ការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ និង​ការ​មក​ទទួល​សេវា​សុខភាព​ផ្លូវភេទ – សុខភាព​បន្ត​ពូជ​៖
សូម​ផ្ញើ​សារ​ហ្វេ​ស​ប៊ុ​កមក​កាន់ Marie Stopes Cambodia
រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
ទូរស័ព្ទ ៖ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២
ផ្ញើ​សារ​តាម​រយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣ ៕ អត្ថបទសហការ

#UKKH #SRHR #mariestopescambodia #ម៉ារីស្តូប