ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្តង់ដារ​ថ្មី​ ! គុណភាព​ខ្ពស់​ និង​រសជាតិ​កាន់តែឆ្ងាញ់ Dairy Queen® Cambodia បាន​ពង្រឹងគ្រឿងផ្សំ​ស្នូល ទឹកដោះគោ​វ៉ា​នី​ឡា “Soft Serve Mix” ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ 18 ខែកញ្ញា ឆ្នាំ ​2025 ៖ ដូចដែល​លោក​អ្នក​បានដឹង​មក​ហើយ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី មាន​សង្វា​ក់​ផលិតកម្ម​ដ៏​ធំ​ក្នុង​ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ 18 ខែកញ្ញា ឆ្នាំ ​2025 ៖ ដូចដែល​លោក​អ្នក​បានដឹង​មក​ហើយ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី មាន​សង្វា​ក់​ផលិតកម្ម​ដ៏​ធំ​ក្នុង​ការ​ចិញ្ចឹម​គោ​យក​ទឹកដោះ ជា​ពិសេស​ទឹកដោះគោ មាន​លក្ខណៈ​ព្រី​មៀ​រ៍​ និង​រសជាតិ​ឆ្ងាញ់​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​រោងចក្រ​ផ្ទាល់​សម្រាប់​ផ្គត់ផ្គង់​ទឹកដោះគោ​វ៉ា​នី​ឡា​សម្រាប់​ផលិត​កា​រ៉េ​ម DQ® Soft Serve Mix ដែល​ត្រូវ​បាន​ផលិត​ពី​រោងចក្រ PT Diamond Cold Storage, មា​នទី​តាំងនៅ Bekasi, ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។

ក្នុង​ត្រីមាស​ទី 1 ដើមឆ្នាំ 2025 Dairy Queen Cambodia ស្វះស្វែង​ព្យាយាម​ស្វែងរក​ស្តង់ដារ​ថ្មី ដោយ​នាំ​ចូល​ទឹកដោះគោ​វ៉ា​នី​ឡា DQ® Soft Serve Mix​ ។ ការ​ពង្រឹង​ស្តង់ដារ​នេះ​នឹង​នាំ​មក​នូវ​កា​រ៉េ​ម​ដែល​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ និង​គុណភាព​ខ្ពស់ ដោយ​មិន​មានការ​តម្លើង​តម្លៃ​ឡើយ​ ។ ជា​ពិសេស​ស្តង់ដារ​ថ្មី​នៃ DQ Soft Serve Mix នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ Dairy Queen Cambodia ទាំងអស់​ដើម្បី​ឱ្យ​ប្រាកដ​ថា អតិថិជន​អាច​ទទួលយក​នូវ​កា​រ៉េ​ម​អា​មេ​រិ​កមួយ​នេះ​ក្នុង​តម្លៃ​ដ៏​សមរម្យ​ ។

គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ DQ® Soft Serve ជា​គ្រឿងផ្សំ​គោល ​និងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​កា​រ៉េ​ម​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Blizzard®, Take Home®, DQ® Cone, Blizzard® Cake ។​ល​។ DQ® Soft Serve មាន​លក្ខណៈ​ពិសេស​ដែល​ធ្វើ​ឱ្យ​កា​រ៉េ​ម​មាន​ភាព​ស្អិតរ​មួ​ត មិន​ងាយ​រលាយ ផ្ទុក Butterfat ត្រឹមតែ 5% ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា​ជា​ប្រភេទ​កា​រ៉េ​ម​មាន​ជាតិ​ខ្លាញ់​ទាប​បំផុត ​។ ម្យ៉ាងវិញទៀត ទឹកដោះគោ​វ៉ា​នី​ឡា DQ® Soft Serve ផលិត​ថ្មី​ៗ​រាល់ថ្ងៃ មិន​មាន​លាយ​សារធាតុ​រក្សា​គុណភាព មិន​មាន​លាយ​ម្សៅ ឬ​សារធាតុ​ផ្សេង​ៗ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ពី​សហរដ្ឋអាមេរិក​ ។

ទន្ទឹម​នឹង​នេះ ដើម្បី​ធានា​បាន​នូវ​គុណភាព​ខ្ពស់​លំដាប់​អន្តរជាតិ ក្រុមការងារ​នៃ​សហគ្រាស​ផលិត​ទឹកដោះគោ​វ៉ា​នី​ឡា Soft Serve Mix ប្រចាំ​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​គុណភាព​នៃ​ទឹកដោះគោ​វ៉ា​នី​ឡា​នេះ​ ។ ម្យ៉ាងវិញទៀត ក្រុមការងារ Internation Dairy Queen (IDQ)​នៃ​សហរដ្ឋ​អា​មេរិ​ក តែងតែ​ចុះ​មក​ឆែក​មើល​ដោយ​ផ្ទាល់​តាម​បណ្តា​ហាង​របស់ Dairy Queen® Cambodia ពី​ស្តង់ដារ​និង​គុណភាព​ផលិតផល​រៀង​រាល់​ឆ្នាំ ​។ ទឹកដោះគោ​វ៉ា​នី​ឡា DQ® Soft Serve ថ្មី​នេះ ត្រូវ​បាន​ផ្គត់ផ្គង់ គ្រប់​បណ្តា​ហាង​ទាំងអស់​របស់ Dairy Queen® Cambodia ​។ អាស្រ័យ​ហេតុនេះ អតិថិជន​អាច​សាក្ល​ក់​កា​រ៉េ​ម​ប្រេ​ន​អា​មេ​រិ​កមួយ​នេះ មាន​គ្រប់​សាខា​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ​៖
Facebook: https://www.facebook.com/dairyqueencambodia
Instagram: https://www.instagram.com/dairyqueen.cambodia/
TikTok: https://www.tiktok.com/@dairyqueencambodia ៕ អត្ថបទសហការ