រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនិងចែកចាយព័ត៌មានមិនពិត ដែលពាក់ព័ន្ធនឹងលោក ឈួន យូ នៅលើគណនីយូធូប (Youtube) និងហ្វេសប៊ុក (Facebook)មួយចំនួន ក្នុងចេតនាទុច្ចរិតដើម្បីមូលបង្កាច់ លាបពណ៌ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ឈួន យូ ដោយរំលោ.ភបំពាន និងបំភ្លៃការពិត។ ទង្វើទាំងអស់នេះគឺជាការបំពានសិទ្ធិខាងរូបភាព និងច្បាប់យ៉ាងធ្ងន់ធ្ងរដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ មេធាវីតំណាដោយអាណត្តិឱ្យលោក ឈួន យូ ក៏បានធ្វើការស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើជូនសាធារណជនឱ្យបានដឹងពីការពិតផងដែរ ។
ក.អង្គហេតុនិងសាវតាពាក់ព័ន្ធ
ផ្អែកលើឯកសារនិងព័ត៌មានដែលយើងខ្ញុំបានស្រាវជ្រាវ និងទទួលបានពាក់ព័ន្ធនឹងលោក ឈួន យូ យើងបានសង្កេតឃើញដូចខាងក្រោម ៖
១. លោក ឈួន យូ មិនបានធ្វើអំពើណាមួយដូចការចោទប្រកាន់នោះទេ ដោយលោក ឈួន យូ បានឈ្នះក្តីតាមច្បាប់ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា ។
២. (១) មជ្ឈត្តវិនិច្ឆ័យ នៅក្នុងសំណុំរឿងមជ្ឈត្តការលេខ NR20213061 ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មការមជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រទេសចិន (២) សាលក្រមរដ្ឋប្បវេណីលេខ៖ (២០២៣) ០១ Minchu លេខ ១៥៩ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់តុលាការប្រជាជនកម្រិតមធ្យមនៃទីក្រុង WUHAN ខេត្ត Hubei សាធារណៈរដ្ឋប្រជាមានិតចិន និង (៣) សាលដីកា លេខ ៤៥ ក្រ II “យវ” ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ របស់សាលាឧទ្ធរណ៍កម្ពុជា ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៨៦ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ពិតជាអាចធ្វើការគូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ នូវភាពស្អាតស្អំ និងស្មោះត្រង់ របស់លោក ឈួន យូ និងបានបង្ហាញឱ្យឃើញថាព័ត៌មានដែលបានផ្សព្វផ្សាយក្នុងចេតនាទុច្ចរិតដូចដែលបានរៀបរាប់ខាងលើ គឺសុទ្ធតែជាការប្រឌិតឡើងក្នុងគោលបំណងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក ឈួន យូ ពិតប្រាកដមែន។
៣. លោក ឈួន យូ ក៏បានប្រមូលរាល់ភស្តុតាងទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងចែកចាយអត្ថបទព័ត៌មានមិនពិតទាំងអស់នេះ និងបានដាក់ពាក្យបណ្ដឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ពាក្យបណ្តឹងទៅតុលាការផងដែរ ។
៤. គិតមកដល់ពេលចេញ អត្ថបទមូលបង្កាច់ដែលបានចុះផ្សាយមួយចំនួនដែលពាក់ព័ន្ធក្នុងករណីនេះត្រូវបានលុបចោល។
សេចក្ដីបំភ្លឺជាសាធារណៈលើការផ្សព្វផ្សាយព័ត៌មានមិនពិតចេញដោយមេធាវីដូចតទៅ៖
ខ. ការរំលោ.ភសិទ្ធិនិងអំពើខុសច្បាប់
១. ការរំលោ.ភសិទ្ធិលើកេរ្តិ៍ឈ្មោះ និងសិទ្ធិខាងរូបភាព
មាត្រា ៩៩១ ក្នុងក្រមរដ្ឋប្បវេណីនៃសាធារណៈរដ្ឋប្រជាមានិតចិន (តទៅនេះហៅថា”ក្រមរដ្ឋប្បវេណី”) បានចែងថា “សិទ្ធិបុគ្គលនៃកម្មវត្ថុរដ្ឋប្បវេណីត្រូវបានការពារដោយច្បាប់ ហើយមិនអាចត្រូវបានរំលោ.ភបំពានដោយអង្គការ ឬបុគ្គលណាមួយឡើយ”។ មាត្រា ១០២៤ បានចែងថា “កម្មវត្ថុរដ្ឋប្បវេណីមានសិទ្ធិកេរ្តិ៍ឈ្មោះ។ គ្មានអង្គការ ឬបុគ្គលណាមួយអាចរំលោ.ភបំពានសិទ្ធិកេរ្តិ៍ឈ្មោះរបស់អ្នកដ៏ទៃបានឡើយ ដោយមធ្យោបាយប្រមាថ បង្កាច់បង្ខូច ។ល។”
ព័ត៌មានមិនពិតនៅក្នុងអត្ថបទរំលោ.ភបំពានសិទ្ធិពាក់ព័ន្ធនឹងករណីនេះ គឺជាព័ត៌មានប្រឌិត បំភ្លៃ និងបំពានយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យជាការបរិហារកេរ្តិ៍។ គណនីផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងករណីនេះ គឺជាគណនីប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ហើយគេបានដឹងច្បាស់ថា ខ្លឹមសារនៅក្នុងអត្ថបទចុះផ្សាយបានរំលោ.ភបំពានសិទ្ធិ នឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់លោក ឈួន យូ ហើយនៅតែចេញផ្សាយ/ចែកចាយ ដោយគ្មានការផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន ដូច្នេះហើយ យើងមានហេតុផលដើម្បីជឿថា គណនីផ្សព្វផ្សាយទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ មានចេតនា ឬធ្វេសប្រហែស ក្នុងការរំលោ.ភបំពានសិទ្ធិកេរ្តិ៍ឈ្មោះរបស់លោក ឈួន យូ ។
ហេតុដូចបានរៀបរាប់ខាងលើ គណនីផ្សព្វផ្សាយទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ បានរំលោ.ភសិទ្ធិកេរ្តិ៍ឈ្មោះរបស់លោក ឈួន យូ។ យោងតាមមាត្រា ១១៦៥ នៃក្រមរដ្ឋប្បវេណី៖ «ជនណាដែលរំលោ.ភសិទ្ធិរដ្ឋប្បវេណី និងផលប្រយោជន៍របស់អ្នកដទៃដោយសារកំហុស ហើយបណ្តាលឱ្យមានការខូចខាត ត្រូវទទួលខុសត្រូវលើការរំលោ.ភបំពានសិទ្ធិ។» យោងតាមមាត្រា ១៧៩ នៃក្រមរដ្ឋប្បវេណី ភាគីដែលរំលោ.ភបំពានសិទ្ធិត្រូវទទួលខុសត្រូវរដ្ឋប្បវេណី ដូចជា បញ្ឈប់ការរំលោ.ភ លុបបំបាត់ការរារាំងនិងការបផ្លិចបំផ្លាញ លុបបំបាត់ផលប៉ះពាល់ ធ្វើការសុំទោស និងទូទាត់សងការខាតបង់ជាដើម។ ដូច្នេះ គណនីដែលចុះផ្សាយ ឬចែកចាយព័ត៌មានដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវទទួលខុសត្រូវលើការំលោ.ភបំពានសិទ្ធិដូចបានរៀបរាប់ខាងលើ។
២. ទោសពីបទបរិហារកេរ្តិ៍
គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកដែលពាក់ព័ន្ធនឹងករណី មានដូចខាងក្រោម៖
ស្ថានភាពគណនីនិងអត្ថបទរំលោ.ភបំពានសិទ្ធិដែឡពាក់ព័ន្ធនឹងករណី ដូចតទៅ៖
សរុបមក គណនីហ្វេសប៊ុក (Facebook) ទាំងប្រាំមួយសុទ្ធតែត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ហើយឈ្មោះបង្កើតដើមសុទ្ធតែជាឈ្មោះមិនពាក់ព័ន្ធនឹងករណីនេះទេ ប៉ុន្តែនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានប្តូរឈ្មោះទៅជាគណនីស្រដៀងទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងពេលតែមួយ និងបានប្រើប្រាស់វេទិកាផ្សាយពាណិជ្ជកម្ម Meta ដើម្បីប្រើប្រាស់ AI និងទិន្នន័យអ្នកប្រើប្រាស់ដើម្បីពង្រីកការផ្សាយពាណិជ្ជកម្មឱ្យបានជាក់លាក់ ដើម្បីជួយឱ្យការផ្សព្វផ្សាយនេះទៅដល់គោលដៅទស្សនិកជនយ៉ាងឆាប់ៗ នេះគឺជាទម្រង់រកប្រាក់ចំណេញចម្បងរបស់ហ្វេសប៊ុក (Facebook) ដើម្បីឱ្យព័ត៌មានប្រឌិតរបស់ខ្លួនបានទៅដល់អ្នកមើលកាន់តែច្រើន។ សាមីខ្លួនបានស្រាវជ្រាវយ៉ាងច្បាស់លាស់និងអំពីទីតាំងដែលបានចុះបញ្ជីនៃគណនីផ្សព្វផ្សាយខាងលើ ដើម្បីផ្ទៀងផ្ទាត់អាសយដ្ឋានរបស់ពួកគេម្តងមួយៗ ។ ជាលទ្ធផល រកឃើញថាទីតាំងដែលបានចុះបញ្ជីសុទ្ធតែជាអាសយដ្ឋានក្លែងក្លាយទាំងអស់។ ទាំងយូធូប (Youtube) និង TikTok កំណែក្រៅប្រទេស ក៏សុទ្ធតែជាគណនីក្លែងក្លាយដែរ ក្នុងនោះ គណនីតាមដានកម្ពុជា-ចិន (柬中觀察) គណនីបច្ចុប្បន្នភាពនៃអាស៊ីអាគ្នេយ៍ (東南亞時事眼) គណនីខ្សែសុវត្ថិភាពវិនិយោគចិន (中資安全線)
និងភ្នំពេញផ្សាយផ្ទាល់ (金边现场) បានលុបចេញ បន្ទាប់ពីរាយការណ៍ទៅកាន់អាជ្ញាធរព័ត៌មានលម្អិតនៃការលុបមានដូចខាងក្រោម ៖
យោងតាមមាត្រា ២៤៦ ប្រការ១ ក្នុងច្បាប់ព្រហ្មទណ្ឌនៃសាធារណៈរដ្ឋប្រជាមានិតចិន (តទៅនេះហៅថា “ច្បាប់ព្រហ្មទណ្ឌ”)៖”ជនណាដែលជេរប្រមាថជាសាធារណៈ ឬប្រឌិតការពិត ដើម្បីបង្កាច់បង្ខូចអ្នកដទៃ ដោយហឹង្សាឬមធ្យោបាយផ្សេងទៀត ប្រសិនបើមានស្ថានការណ៍ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពីបីឆ្នាំ ការឃុំខ្លួន ស្ថិតក្រោមការគ្រប់គ្រង ឬដកហូតសិទ្ធិធ្វើនយោបាយ។” ជាមួយគ្នានេះ យោងតាមមាត្រា ២ កថាខណ្ឌ (១) នៃ “ការបកស្រាយរបស់តុលាកំពូល និងព្រះរាជអាជ្ញាកំពូល ទៅលើបញ្ហាជាច្រើនទាក់ទងនឹងការអនុវត្តច្បាប់ក្នុងការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ពីបទបរិហារកេរ្តិ៍ និងឧក្រិដ្ឋកម្មផ្សេងៗ ដែលប្រព្រឹត្តតាមបណ្តាញព័ត៌មាន” ដែលបានចែងថា “ព័ត៌មានបរិហារកេរ្តិ៍ តែមួយ ត្រូវបានចុច ឬមើលលើសពី ៥០០០ ដងឡើងទៅ ឬត្រូវបានចែកចាយបន្ត លើសពី ៥០០ ដងឡើងទៅ គឺបង្កើតទៅជា “ស្ថានភាពធ្ងន់ធ្ងរ” ដូចមានចែងក្នុងមាត្រា ២៤៦ ប្រការ១ នៃច្បាប់ព្រហ្មទណ្ឌ។
អត្ថបទរំលោ.ភសិទ្ធិដែលពាក់ព័ន្ធនឹងករណី ត្រូវបានចែកចាយបន្តចំនួន ៣៤៩៦ ដង ច្បាស់ណាស់គឺត្រូវនឹង “ស្ថានភាពធ្ងន់ធ្ងរ” ដែលមានចែងក្នុងមាត្រា ២៤៦ ប្រការ១ នៃច្បាប់ព្រហ្មទណ្ឌ។
ដោយមើលឃើញពីបញ្ហានេះ គណនីដែលបានចេញផ្សាយព័ត៌មានប្រឌិតដែលពាក់ព័ន្ធនឹងករណីនេះ បានជាប់សង្ស័យនឹងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ លោក ឈួន យូ នឹងចាត់វិធានការដាក់បណ្តឹងផ្នែកព្រហ្មទណ្ឌទៅតាមច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន អាស្រ័យលើស្ថានភាព។
គ. សិទ្ធិទាមទាររបស់លោក ឈួន យូ
ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀតចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់លោក ឈួន យូ និងចៀសវាងផលវិបាកផ្លូវច្បាប់នានា លោក ឈួន យូ ធ្វើការទាមទារ ទៅកាន់អ្នកផ្សព្វផ្សាយ និងបណ្តាញសារព័ត៌មានទាំងអស់ ដូចខាងក្រោម៖
១.ទោះបីជាអត្ថបទផ្សាយមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវបានលុបចេញមុនពេលចេញសេចក្តីថ្លែងការណ៍នេះក៏ដោយ ប៉ុន្តែការលុបបែបនេះមិនមានន័យថាអ្នកផ្សព្វផ្សាយមិនចាំបាច់ទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។ ក្រោយពេលបានទទួលលិខិតនេះ អ្នកផ្សព្វផ្សាយ និងបណ្តាញសារព័ត៌មានទាំងអស់ត្រូវ តែបញ្ឈប់ជាបន្ទាន់នូវការផ្សាយខ្លឹមសារណាមួយ ដែល រំលោ.ភបំពានលើសិទ្ធិកេរ្តិ៍ឈ្មោះរបស់លោក ឈួន យូ ទោះក្នុងរូបភាពណាក៏ដោយ។
២.លោក ឈួន យូ សូមរក្សាសិទ្ធិ និងផលប្រយោជន៍ទាំងអស់ ដែលផ្តល់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនឹងនេះ លោក ឈួន យូ សូមរក្សាសិទ្ធិក្នុងការផ្ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកផ្សព្វផ្សាយទាំងឡាយណាដែលចុះផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោក ឈួន យូ ដូចបានរៀបរាប់ខាងលើ។
ឃ. សំណូមពរសម្រាប់សាធារណៈជនទាំងអស់
សាធារណជនទាំងអស់ដែលប្រកបអាជីវកម្ម ឬធ្វើការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ប្រសិនបើលោកអ្នកជួបប្រទះការបង្កាច់បង្ខូចមិនពិត ត្រូវប្រមូលព័ត៌មានទាំងអស់ជាមុនសិន ហើយដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ប្រើប្រាស់មុខងាររាយការណ៍ និងដាក់ពាក្យបណ្តឹងដែលមាននៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលបានផ្សាយព័ត៌មានមិនពិត ហើយស្វែងរកជំនួយពីមេធាវី និងអាជ្ញាធរផ្នែកច្បាប់ ដើម្បីប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មកការពារសិទ្ធិកេរ្តិ៍ឈ្មោះ និងសិទ្ធិខាងរូបភាពរបស់លោកអ្នក និងចាត់វិធានការផ្លូវច្បាប់ពាក់ព័ន្ធប្រឆាំងនឹងអ្នកផ្សព្វផ្សាយអំពីការបរិហារកេរ្តិ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អាជ្ញាធរពាក់ព័ន្ធដែលអាចដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ នៅក្រសួងមហាផ្ទៃ និង
ក្រសួងព័ត៌មាននៃកម្ពុជា មានដូចខាងក្រោម ៖
សូមជូនដំណឹងដូចខាងលើ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ