ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យកចិត្តទុកដាក់បងប្អូនជនរួមជាតិទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ចំនួន ៨០,០០០ ដប ឥតគិតថ្លៃ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប…

រាជធានីភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ ! ។ ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០ ដប ជូនដល់បងប្អូនជនរួមជាតិខ្មែរ ដែលត្រៀមឡើងរថយន្តក្រុងសាធារណៈធ្វើដំណើរពីរាជធានីភ្នំពេញទៅជួបជុំបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត តាមបណ្ដាខេត្ត នាព្រឹកព្រលឹមថ្ងៃទី ២០ ខែកញ្ញា នេះ ។ ទាំងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ព្រមទាំងក្រុមគ្រួសារ និងសហការី ពិតជាស្រុះគ្នាណាស់ឆ្នាំនេះធ្វើដំណើរមកដល់តាមស្ថានីយ៍រថយន្តក្រុងតាំងពីព្រលឹម ឆ្លៀតសំណេះសំណាល សួរសុខទុក្ខ និងចែកទឹកពិសាកម្ពុជាដបធំ ចំណុះ ១លីត្រ កន្លះ ឥតគិតថ្លៃជូនអ្នកត្រូវធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីរួមចំណែកបំបាត់ភាពហត់នឿយ និងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ។

យុទ្ធនាការចុះចែកជូនទឹកពិសាកម្ពុជា ចំណុះ 1.5L ពីសំណាក់ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង  ដែលជាការសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ឆ្នាំនេះពិតជាពិសេសលើសឆ្នាំមុនៗ ព្រោះថា បងប្អូនអ្នកដំណើរ ក្រៅតែពីបានជិះរថយន្តក្រុងក្នុងម៉ាស៊ីនត្រជាក់ ដោយឥតគិតថ្លៃទាំងទៅទាំងមកហើយ ថែមទាំងបានកាន់ទឹកពិសាកម្ពុជាចំណុះ ១,៥លីត្រ ម្នាក់ ១ដប ម្នាក់ ១ដប គ្រប់គ្នា ដែលនេះពិតជាបង្ហាញនូវស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នា និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសាលារាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនឯកជនចំពោះបងប្អូនជនរួមជាតិខ្មែរ ។

សូមជម្រាបថា ទឹកពិសាកម្ពុជា ចំណុះ ១លីត្រកន្លះ ចំនួន ៨ម៉ឺនដប ដែលចែកជូនបងប្អូនអ្នកដំណើរតាមស្ថានីយ៍រថយន្តក្រុងសាធារណៈទាំង ៦ទីតាំង របស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនេះ  គឺជាផលិតផលទឹកពិសាក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនខ្មែរ  «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ប្រើសុទ្ធតែបច្ចេកវិទ្យាចុងក្រោយបំផុត ពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER ដោយផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា ៣សំខាន់ៗ គឺដកកករ ដកក្លិន ដកសារជាតិរ៉ែដែលមិនចាំបាច់សម្រាប់សុខភាព ចេញពីទឹក ។

ខ្មែរ ប៊ែវើរីជីស គិតគូពីសុខទុក្ខបងប្អូនធ្វើដំណើរទៅលេងស្រុកកំណើត នាឳកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ !

គាំទ្រទឹកពិសាកម្ពុជា និងផលិតផលខ្មែរ ប៊ែវើរីជីស ដូចកំពុងលើកស្ទួយផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល ! ៕ អត្ថបទសហការ