ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ផ្តល់អាហារូបករណ៍ ៣០០ កន្លែង លើ ៣ មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ 

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៣ មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M) ។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ ។ មុខជំនាញទាំង៣ នោះ រួមមាន ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និងជួសជុលអគ្គិសនីរថយន្ត, និងថែទាំ និងជួសជុលរថយន្ត ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៦ ៨១០ ៣៧៨/០៩៧ ៧១១ ៩៦៥៨/០៧៦ ៣៥១​ ៩១៨៩ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចម្ងាយ ៣០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ ៕ អត្ថបទសហការ