រាជធានីភ្នំពេញ ៖ ការបង្ហោះឃ្លីបវីដេអូមួយកំពុងបង្កឱ្យមានការចង់ដឹង ចង់ឃើញពីចំណោមអ្នកគាំទ្រ BABYMONSTER ។ BABYMONSTER មានភាពល្បីល្បាញដោយសារការសម្តែងដ៏មានថាមពល និងស្វាហាប់ ប៉ុន្តែថ្មីៗនេះពួកគេបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងការសមឆាកដោយចលនាក្បាច់រាំមិនមានម្លាំង គឺមិនចង់កម្រើករាងកាយ ឈរធ្មឹងៗ ដូចមិនមានថាមពល ឬកម្លាំងជំរុញ ថែមទាំងមិនមានក្បាច់រាំអ្វីទាំងអស់ ។
រឿងរ៉ាវនេះកំពុងផ្សព្វផ្សាយលើអ៉ីនធឺណិត តើមានអ្វីកើតឡើងចំពោះពួកគេ ហេតុអ្វីបានជាពួកគេមិនរាំ ? ទោះបីជាយ៉ាងណាក៏ដោយ ឃ្លីបវីដេអូនេះបានរីករាលដាល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបញ្ជាក់ថា ទោះបីសមឆាក ឈរនៅស្ងៀមៗ ក៏ហ្វេនកើតចម្ងល់ដែរ ។ អ្នកគាំទ្រកំពុងរង់ចាំមើលថា តើមានអ្វីកើតឡើងចំពោះ BABYMONSTER? ៕ អត្ថបទសហការ
សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ