ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំហានយុទ្ធសាស្ត្រថ្មី ! ក្រុមហ៊ុន TH Group ទទួលបានសិទ្ធិផ្តាច់មុខដំឡើង និងចែកចាយរថយន្តម៉ាក GAC នៅកម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមាន TH…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមាន TH Group ជាក្រុមហ៊ុនមេ បានសម្រេចនូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ ជូនប្រជាជនកម្ពុជាចំនួនពីរក្នុងថ្ងៃតែមួយ នោះគឺជាការប្រកាសអំពីការទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះអនុស្សរណៈទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ។

លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group បានថ្លែងថា ៖ «វិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា យើងយល់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា គឺត្រូវការរថយន្តដែលមានគុណភាព ប្រណីត ទាន់សម័យ ដូចនេះយើងគិតថា រថយន្តម៉ាក GAC ដែលនាំចូលពីប្រទេសចិន នេះនឹងបំពេញតម្រូវអតិថិជន ក៏ដូចជាទីផ្សារក្នុងប្រទេសកម្ពុជា ក៏ព្រោះយើងបានគិតគូរយ៉ាងដិតដល់ទៅលើការផលិតទៅតាមស្តង់ដារ និងគុណភាពខ្ពស់» ។

លោក ណម ហាវ បន្តថា ហេតុផលដែលយើងសម្រេចនឹងបង្កើតរោងចក្រដំឡើងរថយន្តម៉ាក GAC នៅកម្ពុជានេះ គឺផ្តើមចេញពី ៣ពាក្យ នោះគឺការជឿជាក់ ទំនុកចិត្ត និងគុណភាព ។ ការជឿជាក់រវាគ្នា និងគ្នា ក្រុមហ៊ុន TH Group និងក្រុមហ៊ុន GAC International Co., Ltd. គឺដើម្បីដើរលើផ្លូវរួមគ្នាក្នុងការសម្រេចគោលដៅតែមួយ ដោយនាំយកផលិតផលដែលមានគុណភាពស្តង់ដារខ្ពស់បំផុតមកក្នុងទីផ្សារកម្ពុជា ។ យើងអាចនិយាយបានថា កន្លងមកអតិថិជនថ្មី និងចាស់ បានគាំទ្ររថយន្តនេះយ៉ាងច្រើន ដូចនេះវាជាហេតុផលមួយដែលយើងសម្រេចបង្កើតរោងចក្រដំឡើងរថយន្តនេះក្នុងព្រះរាជាណាចក្រកម្ពុជា ។

រោងចក្រដំឡើងរថយន្តម៉ាក GAC នៅកម្ពុជានេះ គឺជាមជ្ឈមណ្ឌល ឬជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានទំនុកចិត្តបំផុតក្នុងការកសាងម៉ាកយីហោ GAC ហើយក៏ជាចំណែកមួយផងដែរក្នុងការផ្តល់ឱកាសការងាររាប់រយកន្លែង និងផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា និងអតិថិជនអាចប្រើប្រាស់រថយន្តថ្មីកាន់តែច្រើន ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន TH Group ក៏កំពុងខិតខំមិនសំចៃជំរុញកំណើនសេដ្ឋកិច្ចតាមលំនាំយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រេចឲ្យបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ផងដែរ ។

ក្នុងទំហំទឹកប្រាក់ ១៩ លានដុល្លារអាមេរិក រោងចក្រដំឡើងរថយន្ត GAC ក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. នេះ នឹងវិយោគក្រោមទំហំផ្ទៃដី ១១ ហិកតានៅខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតឱកាសការងារចំនួនពី ៤០០ នាក់ ទៅ ៦០០ នាក់ ជាមួយខ្សែចង្វាក់ផលិតកម្មរថយន្តបានចាប់ពីចំនួន ១០០០០ គ្រឿង ទៅ ១៥០០០ គ្រឿងនៅក្នុងមួយឆ្នាំ ។

សូមជម្រាបផងដែរថា នៅក្នុងកម្មវិធីប្រកាសពីការទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះអនុស្សរណៈទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក៏មានវត្តមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Yu Jun (យូ​ ជុន) អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. ព្រមជាមួយវត្តមានលោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TH Group លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group ក៏ដូចជាការអញ្ជើញចូលរួមពីសិល្បករ សិល្បការនី Influencer, Content Creator និងបណ្តាអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន ៕ អត្ថបទសហការ