ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ ១ ៣៥០កន្លែង លើ ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ 

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១​ ៣៥០កន្លែង លើ ៧មុខជំនាញ…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១​ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។  មុខជំនាញទាំង៧ នោះ មានជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, និងការងារការ៉ូ។ 

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៦៦ ៤៨៨/០៧៧ ៥១៩ ១៥១/០៨៧ ៥១៩ ១៥១/០៨៦ ៨៦៨ ៩៩៩/ ០៦៩ ៥២៨ ៥៣៦/០៧៨ ៦៥៦ ៥៧៤/០១៥ ២០៦ ០៥៦/ ០១៦ ៣៩៣ ០៧៩/០៨៨ ៤០២ ៤៦៤៦  ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ច្រកចូលខាងកើតក្រុមហ៊ុន Metfone និងវត្តទឹកថ្លា ចម្ងាយ ១៨០ម៉ែត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ អត្ថបទសហការ