ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា លាង ម៉េ​ង បញ្ជាក់​ពី​គម្រោងបណ្តាក់ទុន​ប្រមាណ ២០០ លាន​ដុល្លារ ដើម្បីអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​លើក​ឡើង​ពី​គម្រោង​បណ្តាក់ទុន​ប្រមាណ​ពី…

រាជធានីភ្នំពេញ​ ៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​លើក​ឡើង​ពី​គម្រោង​បណ្តាក់ទុន​ប្រមាណ​ពី ១០០ ទៅ ២០០ លាន​ដុល្លារ ដើម្បី​វិនិយោគ​ឱ្យ​ជ្រៅ លើ​វិស័យ​កសិកម្ម ជា​ពិសេស​លើ​ការ​កែ​ច្នៃ​គ្រាប់​ធញ្ញជាតិ ដើម្បី​បន្ត​បង្កើត​ផលិតផល​ខ្មែរ​ដែល​មានគុណ​ភាព​ខ្ពស់ ស្រប​តាម​តម្រូវការ​ប្រជាជន និង​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ បន្ថែម​ពីលើ​សកម្មភាព​ជំរុញ​កសិផល​ខ្មែរ​របស់ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត កន្លង​មក​ ។

អ្នកឧកញ៉ា ក៏​បាន​បន្ថែម​ថា ជីប ម៉ុង នៅ​តែ​បន្ត​បេសកកម្ម​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​ជំនាន់​ក្រោយ​តាម​រយៈ​ការ​ផ្តល់​ឱកាស​ហាត់​ការ និង​ធ្វើការ​ដល់​យុវជន​ដែល​កំពុង​សិក្សា ឬ​ទើប​បញ្ចប់​ការ​សិក្សា​ប្រមាណ​ជាង ១ ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ការ​ចុះ​អនុវត្ត​ផ្ទាល់ នឹង​ធ្វើ​ឱ្យ​យើង​យល់​ពី​គន្លឹះ តិច​និក​លម្អិត​បន្ថែម​ពី​អ្វី​ដែល​សាលា​បាន​បង្រៀន ​។

អ្នកឧកញ៉ា លាង ម៉េ​ង ដែល​ជា​វា​គ្មិ​ន្យ​កិត្តិយស បាន​លើក​ឡើង​ចំណុច​សំខាន់​ខាងលើ ក្នុង​វេទិកា​ពិភាក្សា​ជុំវិញ​ប្រធានបទ «​កម្ពុជា​ ៖ ទឹកដី​ប្រកបដោយ​សក្តានុពល និង​ឱកាស​» ក្រុមហ៊ុន​យក្ស ជីប ម៉ុង នៅ​តែ​មាន​វត្តមាន​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​នាម​ជា​ដៃគូ​ឧបត្ថម្ភ​មួយ​រូប ដើម្បី​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផល​ក្នុងស្រុក​» ដែល​បាន​បញ្ចប់​ជា​ស្ថាពរ ក្រោយ​ប្រព្រឹត្តិ​ឡើង​រយៈពេល ៣ ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​ទី ២៦-២៧-២៨ ខែកញ្ញា​កន្លង​ទៅ​ ។

ក្នុងអំឡុងពេល​ប្រទេស​កំពុង​មាន​សង្គ្រាម ជីប ម៉ុង បាន​ផ្តល់​ឱកាស​ការងារ​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ជាង ២ ពាន់​នាក់ បន្ថែម​ពីលើ​ការ​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ជាង ២ លាន​ដុល្លារ និង​សម្ភារ​ប្រើប្រាស់​ចំ​បាច់​ទៅ​ដល់​កងទ័ព​ជួរ​មុខ ព្រមទាំង​ភេសជ្ជៈ​ជាង ៤ ម៉ឺន​កេស ដល់​បងប្អូន​ភៀស​សឹក ដែល​មាន​វត្តមាន​លោកអ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង ចុះ​ចែក​ជូន​ដោយ​ផ្ទាល់ បង្ហាញ​ច្បាស់​ពី​ស្មារតី «​ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ជួយ ខ្មែរ​» ៕ អត្ថបទសហការ