ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី វិ​ថី​ហិរញ្ញវត្ថុ បើក​សម្ពោធ​ជា​ផ្លូវការសម្រាប់​រដូវ​កាល​ទី​ ៣ បន្ទាប់​ពី​ទទួល​បានជោគជ័យ ២ ​រដូវ​កាល​កន្លង​មក

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពី​បណ្ដា​ដៃគូ​និង​អ្នក​ទស្សនា​ជា​ច្រើន លើ​កម្មវិធី វិ​ថី​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន អប្សរា មេ​ឌា​សឺ​វី​ស បាន​សម្រេច​បើក​សម្ពោធ​ជា​ផ្លូវការ នូវ​កម្មវិធី​វិ​ថី​ហិរញ្ញវត្ថុ​សម្រាប់​រដូវ​កាល​ទី…

រាជធានីភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពី​បណ្ដា​ដៃគូ​និង​អ្នក​ទស្សនា​ជា​ច្រើន លើ​កម្មវិធី វិ​ថី​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន អប្សរា មេ​ឌា​សឺ​វី​ស បាន​សម្រេច​បើក​សម្ពោធ​ជា​ផ្លូវការ នូវ​កម្មវិធី​វិ​ថី​ហិរញ្ញវត្ថុ​សម្រាប់​រដូវ​កាល​ទី ​៣ ​បន្ត​ទៀត ។ ការ​បើក​សម្ពោធ​កម្មវិធី​ហិរញ្ញវត្ថុ​រដូវ​កាល​ទី​ ៣ ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ​៣០ ខែកញ្ញា ឆ្នាំ ២០២៥ នៅ​សណ្ឋាគារ Fairfield by Marriott ដោយ​មានការ​ចូលរួម​ពី​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា និង​តំណាង​ធនាគារ​ជា​ច្រើន​ទៀត ។

នៅ​ក្នុង​ឱកាស​នេះលោក ​លឹ​ម ឃុន​ស្រ៊ុ​ន អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អប្សរា មេ​ឌា​សឺ​វី​ស បាន​មាន​ប្រសាសន៍​ថា កម្មវិធី​វិ​ថី​ហិរញ្ញវត្ថុ ត្រូវ​បាន​ផ្ដួចផ្ដើម និង​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អប្សរា មេ​ឌា សឺ​វី​ស ( AMS ) ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០២៣ ក្រោម​កិច្ចសហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា ដូច​ជា​សមាគម​ធនាគារ​នៅ​កម្ពុជា ( ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ( CMA ) និង​ក្រុមហ៊ុន​ស៊ី​ប៊ី​ស៊ី ព្រមទាំង​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ។

លោក​បាន​បង្ហាញ​ពី​គោលបំណង​ជា​រួម​របស់​កម្មវិធី គឺ​ប្រមូលផ្ដុំ​តួអង្គ​សំខាន់​ៗ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទាំង​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ ដើម្បី​រួម​គ្នា​ជំរុញ និង​បញ្ជ្រាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ជា​លទ្ធផល គម្ម​វិធី វិ​ថី​ហិរញ្ញវត្ថុ រដូវ​កាល​ទី ​១ ​និង​ទី​ ២ ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅ​លើ​បណ្ដាញ​ព័ត៌មាន AMS ដោយ​ប្រើប្រាស់​បណ្ដាញ​សង្គម FB , Tik Tok , Youtube , Website រួម​ទាំង​ប្រព័ន្ធ​វិទ្យុ FM97, FM99 និង​ទូរទស្សន៍​អប្សរា​ផង​ដែរ ។

លោក​ ឃុន ​ស្រ៊ុ​ន បាន​បន្ថែម​ថា សម្រាប់​មាតិកា​នា​រដូវ​កាល​ទី ​២ កន្លង​ទៅ យើង​បាន​ផលិត​និង​ផ្សព្វផ្សាយ​ដោយ​ផ្តោត​លើ​ប្រធានបទ​គោល​ចំនួន​ ៤ រួម​មាន ៖ ការ​គ្រប់គ្រង​បំណុល ការ​សន្សំ កិច្ច​គាំពារ​អតិថិជន និង​សន្តិសុខ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ។ ដោយឡែក​ក្នុង​រដូវ​កាល​ទី​៣ យើង​នឹង​ពង្រីក​កិច្ច​ពិភាក្សា​ទៅ​លើ​ប្រធានបទ​មួយ​ចំនួន​បន្ថែម​ទៀត​ដូច​ជា ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​បុគ្គល និង​គ្រួសារ ការ​គិតគូរ​អំពី​សេវា​ធានា​រ៉ាប់រង ដើម្បី​រក្សា​សុវត្ថិភាព​ហិរញ្ញវត្ថុ​គ្រួសារ ការ​កសាង​ប្រវត្តិ​ឥណទាន​ផ្ទាល់ខ្លួន​ជាដើម ។

លោកស្រី ម៉ក់ រ​ស្ម៊ី អគ្គនាយករង​បទ​ប្បញ្ញត្តិ​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​បទ​ប្បញ្ញត្តិ បាន​មាន​ប្រសាសន៍​ថា បរិ​យា​បន្ន​ហិរញ្ញវត្ថុ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ ។ ការ​ទទួល​បាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ទាន់​ពេលវេលា មាន​តម្លៃ​សមរម្យ និង​មាន​កិច្ច​ការពារ​តាម​ផ្លូវច្បាប់​ត្រឹមត្រូវ បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្សា​ភ្ជាប់​ប្រជាពលរដ្ឋ​ជាមួយ​សកម្មភាព​សេដ្ឋកិច្ច ការ​ត្រៀមខ្លួន​ចំពោះ​ការ​ចំណាយ​មិន​បាន​ត្រៀម​ទុក ការ​ទទួល​បានការ​អប់រំ​ប្រសើរ​ជាង​មុន ការ​ការពារ​ខ្លួន​ពី​ការ​ឆបោក​ឬ​ការ​ក្លែងបន្លំ និង​ការ​កាត់​បន្ថយ​វិសមភាព​យេ​ន​ឌ័​រ​ ។ ឧបសគ្គ​ចម្បង​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន ដែល​បាន​និង​កំពុង​រារាំង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​កម្រិត​ទាប​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​។

លោកស្រី​បន្ត​ថា បរិ​យា​បន្ន​ហិរញ្ញវត្ថុ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ។ ការ​ទទួល​បាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ទាន់​ពេលវេលា មាន​តម្លៃ​សមរម្យ និង​មាន​កិច្ច​ការពារ​តាម​ផ្លូវច្បាប់​ត្រឹមត្រូវ បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ផ្សា​ភ្ជាប់​ប្រជាពលរដ្ឋ​ជាមួយ​សកម្មភាព​សេដ្ឋកិច្ច ការ​ត្រៀមខ្លួន​ចំពោះ​ការ​ចំណាយ​មិន​បាន​ត្រៀម​ទុក ការ​ទទួល​បានការ​អប់រំ​ប្រសើរ​ជាង​មុន ការ​ការពារ​ខ្លួន​ពី​ការ​ឆបោក​ឬ​ការ​ក្លែងបន្លំ និង​ការ​កាត់​បន្ថយ​វិសមភាព​យេ​ន​ឌ័​រ​ ។ ឧបសគ្គ​ចម្បង​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន ដែល​បាន​និង​កំពុង​រារាំង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​កម្រិត​ទាប​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ទូទៅ ។

ទោះជា​យ៉ាងនេះ​ក្តី យើង​សង្កេត​ឃើញ​ថា បញ្ហា​កម្ចី​ក្រៅផ្លូវការ ការ​ក្លែងបន្លំ និង​ការ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ បាន​និង​កំពុង​កើន​មាន​ឡើង​តាម​រូបភាព​ផ្សេង​ៗ​ជា​ច្រើន ដែល​នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ហើយ​យើង​នៅ​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បន្ត​អនុវត្ត​រួម​គ្នា ​។ ក្នុង​ន័យ​នេះ វត្តមាន​នៃ​កម្មវិធី “​វិ​ថី​ហិរញ្ញវត្ថុ​” ដែល​ផ្តួចផ្តើម​ការ​ផលិត​ដោយ ក្រុមហ៊ុន អប្សរា មេ​ឌា សឺ​វី​ស ក្រោម​ការ​គាំទ្រ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី នៅ​គ្រប់​រដូវ​កាល ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ទូលំទូលាយ ​។ កម្មវិធី​នេះ​ក៏​ជា​សក្ខីកម្ម​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​វិស័យ​ឯកជន​និង​សាធារណៈ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន​ ។

លើស​ពី​នេះ ការ​ចូលរួម​របស់​ក្រុមហ៊ុន អប្សរា មេ​ឌា សឺ​វី​ស ដែល​ជា​ក្រុមហ៊ុន​សារព័ត៌មាន​ប្រកបដោយ​ប្រជាប្រិយភាព ការ​ច្នៃប្រឌិត និង​ការ​ទុកចិត្ត​ខ្ពស់​ពី​សំណាក់​សាធារណជន​ទូទៅ រួម​ផ្សំ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង (ICT) និង​បណ្ដាញ​សង្គម​នានា ពិតជា​កំលាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​សាធារណជន​ទទួល​បាន​នូវ​ព័ត៌មាន​ផ្លូវការ​ដែល​អាច​ជឿ​ទុកចិត្ត​បាន សំដៅ​ធ្វើការ​សម្រេចចិត្ត​កាន់តែ​ប្រសើរ​លើ​ការ​ប្រើប្រាស់​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ​។

លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្មវិធី “​វិ​ថី​ហិរញ្ញវត្ថុ រដូវ​កាល​ទី​ ៣” នឹង​ក្លាយជា​មធ្យោបាយ​ផ្សព្វផ្សាយ​តាម​បែប​ឌី​ជី​ថ​ល​ដែល​មាន​ប្រសិទ្ធភាព ព្រមទាំង​នឹង​ចូលរួម​ពង្រីក​វិសាលភាព​នៃ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទៅ​កាន់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ៕ អត្ថបទសហការ