ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី “Hong Kong Film Gala Presentation” នឹង​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​លិ​តករ​ និងអ្នក​ផលិតភាព​យន្ត​ហុងកុង​ល្បី នៅ​ប្រទេសកម្ពុជា ចាប់ពី​ថ្ងៃ​ទី 3-7 កក្កដា ​2024

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កម្មវិធី «​បទ​បង្ហាញ​ព្រឹត្តិការណ៍​ភាពយន្ត​ហុងកុង​» ឬ ជា​ភាសា​អង់គ្លេស “Hong Kong Film Gala…

រាជធានីភ្នំពេញ​ ៖ កម្មវិធី «​បទ​បង្ហាញ​ព្រឹត្តិការណ៍​ភាពយន្ត​ហុងកុង​» ឬ ជា​ភាសា​អង់គ្លេស “Hong Kong Film Gala Presentation” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​ទស្សនិកជន​ជាមួយនឹង​ខ្សែភាពយន្ដ​ដ៏​អស្ចារ្យ រួម​ជាមួយ​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ និងអន្តរជាតិ យ៉ាងច្រើន​កុះករ​ ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយបណ្ឌិតសភា​ពានរង្វាន់​ភាពយន្ត​អាស៊ី (AFAA) និង​សហការ​រៀបចំ​ជាមួយ​ក្រុមហ៊ុន Westec Media Limited ជាមួយនឹង​ជំនួយ​ហិរញ្ញវត្ថុ​ពី ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ច្នៃប្រឌិត និង​វប្បធម៌​របស់​ហុងកុង (CCIDA) មូលនិធិ​អភិវឌ្ឍន៍​ភាពយន្ត (FDF) និង​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង (HKETO) ដោយ​កម្មវិធី​នេះ​នឹង​ធ្វើការ​ចាក់​បញ្ចាំង​នូវ​ភាពយន្ត​ហុងកុង​ទាំង ​៧ ​ដែល​បាន​ជ្រេី​ស​រេី​ស​ជា​ពិសេស​នៅ​រោង​ភាពយន្ត Fable Cinema មា​នទី​តាំងនៅ Factory Phnom Penh ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ ២០២៤​ ។

កាលវិភាគ​នៃ​ការ​ចាក់​បញ្ចាំងភាពយន្ត​របស់​កម្មវិធី ពី​ថ្ងៃ​ទី ​៣ ដល់ ៧ កក្កដា ​៖

ព័ត៌មាន​ពី​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត
កាលបរិច្ឆេទ​ ៖ ថ្ងៃ​ទី ៣ ដល់ ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០២៤
ទីតាំង​ ៖ រោង​ភាពយន្ត Fable ក្នុង Factory Phnom Penh ផ្ទះ​លេខ 1159 ផ្លូវជាតិ​លេខ 2 សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
តម្លៃ​សំបុត្រ​ ៖ ២.៥០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​សំបុត្រ
ភាសា ​៖ ចិន​កា​តាំង ជាមួយនឹង​អក្សរ​អង់គ្លេស ខ្មែរ និង​ចិន​រត់​ពីក្រោម
ព្រឹត្តិការណ៍​នេះ​នឹង​មាន​វគ្គ​ពិភាក្សា ព្រមទាំង​វគ្គ​សំណេះសំណាល​ជាមួយ​អ្នក​ផលិតភាព​យន្ត​នៅ​កម្ពុជា ​។ កម្មវិធី​នឹង​មាន​វេទិកា​ជជែក​គ្នា​មួយ​រវាង អ្នកទិញ​ភាពយន្ត​អាស៊ី និង​អ្នក​ចែកចាយ​ភាពយន្ត​អាស៊ី លើ​ទស្សនៈ​ផ្សេង​ៗ​គ្នា​លើ​និន្នាកា​រវិ​វត្ត​នៃ​ការ​ទិញ​យក​ភាពយន្ត​អាស៊ី បញ្ហា​ប្រឈម និង​ឱកាស​ក្នុង​ការ​ស្វែង​យល់​ពី​ភាពយន្ត​អាស៊ី និង​ទស្សនៈ​សុី​ជម្រៅ​លើ​ការ​ចែកចាយ​ភាពយន្ត​ហុងកុង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​។

លោក John Chong ផលិតករ​ភាពយន្ត​ហុងកុង​ជើង​ចាស់​ នៃ​ស្រ​ឡាយ​ភាពយន្ត រឿង “Infernal Affairs” និង លោក Angus Chan ដែល​ជា​អ្នកតំណាង​ឱ្យ​រឿង «​អ្នក​ប្រយុទ្ធ​រាត្រី​: ជញ្ជាំង​ក្រុង​កៅ​ឡុ​ង​» នឹង​ធ្វើ​ជា​អ្នក​ជជែក​វែកញែក​នៅ​ក្នុង​វេទិកា​នេះ​ ។ ពួក​គាត់​នឹង​ចែករំលែក​បទ​ពិសោធន៍ ​ក្នុង​ការ​បង្កើត​ដំណើរ​សាច់​រឿង​ដ៏​ឱ្យ​ចាប់អារម្មណ៍​ សម្រាប់​ខ្សែភាពយន្ត​បែប​ពាណិជ្ជកម្ម និង​ការ​ផលិតភាព​យន្ត​ ដែល​មិន​អាច​ទៅ​រួច ហើយ​ទៅ​ជា​ភាពយន្ត​មួយ​ដ៏​ល្អ​ឯក ​។

លោក Ricky Ko ដែល​ជា​អ្នកដឹកនាំ​ភាពយន្ត​ថ្មី ​ហើយ​ក៏​កំពុង​តែ​លេចធ្លោ​ខ្លាំង និង​តារា​សម្តែង​ភាពយន្ដ​បែប​វា.យដំ​កា.ប់​ចាក់ លោក Jozev Kiu នឹង​ចូលរួម​ជាមួយ​អ្នក​ផលិតភាព​យន្ត​ក្នុងស្រុក ​ក្នុង​វគ្គ​ចែករំលែក​ផ្សេង​ៗ ​ដើម្បី​ពង្រីក​វិស័យ​ភាពយន្ត និង​រោង​ភាពយន្ត​ហុងកុង​បន្ថែម​ទៀត ​។

Angus Chan (អ្នកតំណាង)
JoHN Chong (​ផលិតករ​ភាពយន្ត​)
Jozev Kiu តារា​សម្ដែង

ផ្នែក​មួយ​នៃ​កម្មវិធី ក៏​មានការ​តាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition នឹង​ប្រារព្ធ​ឡើង​ក្នុង​ពេល​តំណាលគ្នា​នៅ Factory Phnom Penh ដែល​នឹង​បើក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា និង​ថតរូប​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី ៤ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី ៤ ខែសីហា ឆ្នាំ ២០២៤ វេលា​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៧ យប់ ជា​រៀងរាល់ថ្ងៃ ​។ ការ​ចូល​ទស្សនាការ​តាំងពិព័រណ៍​គឺ​មិន​គិតថ្លៃ ហើយ​ការ​តាំង​បង្ហាញ​នឹង​មាន ​2 ភាសា​គឺ​អង់គ្លេស និង ខ្មែរ​ ។ The Dynamic Cityscape of Hong Kong Films Exhibition គឺជា​ការ​អបអរ និង​បង្ហាញ​ពី​ទេសភាព​ចម្រុះ​បែប​របស់​ប្រទេស​ហុងកុង​ដោយ ការ​តាំង​បង្ហាញ គឺជា​ការ​បង្កើត​ឡើង​វិញ​នូវ​ឈុត​ឆាក​ដែល​គួរ​ឱ្យ​ចង​ចាំ នៅ​ក្នុង​ភាពយន្ត​ទាំង​7 ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​សម្រាប់​កម្មវិធី ក៏​ដូច​ជា​ទេសភាព​នៃ​តំបន់​ល្បី​ៗ​នៅ​ប្រទេស​ហុងកុង​ផង​ដែរ​ ។

ការ​ទស្សនា ការ​តាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition
កាលបរិច្ឆេទ ​៖ ថ្ងៃ​ទី ៤ ខែ កក្កដា ដល់ ថ្ងៃ​ទី ៤ ខែសីហា ឆ្នាំ ២០២៤
ម៉ោង​បើក​ ៖ 10.00 ព្រឹក ដល់ 7.00 យប់
ទីតាំង​ ៖ Factory Phnom Penh ផ្ទះ​លេខ 1159 ផ្លូវជាតិ​លេខ 2 សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
សំបុត្រ​ចូល​ទស្សនា​ ៖ ឥត​គិតថ្លៃ
ព័ត៌មាន​ ៖ ជា​ភាសា​អង់គ្លេស និង​ខ្មែរ ៕ អត្ថបទសហការ