ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ប្តឹងមន្ត្រី​អង្គការ​សង់​ត្រា​ល់​ ទៅ​តុលាការទាមទារសំណង​ជំងឺ​ចិត្ត​ ១០០​ លាន​រៀល

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​តំណាង​ឱ្យ​កម្មករនិយោជិត​ជាង ​៤​ម៉ឺន​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និងសិទ្ធិ​មនុស្ស (​សង់​ត្រា​ល់​) ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​…

រាជធានីភ្នំពេញ ៖ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​តំណាង​ឱ្យ​កម្មករនិយោជិត​ជាង ​៤​ម៉ឺន​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និងសិទ្ធិ​មនុស្ស (​សង់​ត្រា​ល់​) ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​ ២៧ ខែមិថុនា​នេះ បន្ទាប់​ពី​មន្ត្រី​អង្គការ​នេះ​បាន​ប្រើ​ពាក្យ​ញោះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តី​ថ្លៃថ្នូរ និង​មានការ​រើសអើង​សហជីព ​។

លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា សមាជិក​ជា​កម្មករ​ជាង​ ៤ ​ម៉ឺន​នាក់​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការ​ចោទប្រកាន់​ខុស​ការ​ពិត​ធ្ងន់ធ្ងរ​បំផុត ដោយសារ​លោក ឃុន ថា​រ៉ូ បាន​ផ្តល់​បទ​សម្ភាសន៍​ទៅ​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​ ១៥ ខែមិថុនា ឆ្នាំ ​២០២៤ ដោយ​ប្រើ​ពាក្យ​យក​សហជីព​ក្លែងក្លាយ​ទៅ​វាយ​សហជីព​ឯករាជ្យ និង​យក​យុវជន ឬ​សង្គម​ស៊ី​វិល​ក្លែងក្លាយ​ទៅ​វាយ​យុវជន​ និង​សង្គម​ស៊ិ​វិល​ឯករាជ្យ​ ។

លោក​បញ្ជាក់​ថា ​៖ «​ការ​លើក​ឡើង​របស់​លោក ឃុន ថា​រ៉ូ ប៉ះពាល់​ខ្លាំង​ដល់​សហជីព​ទូ​ទាំង​ប្រទេស ​។ ទី​ ២ ការ​ប៉ះពាល់​របស់​គាត់ ​គឺ​ប្រមាថ​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តី​ថ្លៃថ្នូរ ហើយ​មានការ​រើសអើង ញោះញង់​ឱ្យ​មានការ​រើសអើង​ផ្សេង​ៗ​ទៀត ហើយ​ការ​ដែល​ខ្ញុំ​ប្តឹង ឃុន ថា​រ៉ូ ខ្ញុំ​ចង់​បញ្ជាក់​ថា ករណី​ដែល​យើង​ប្តឹង​បុគ្គល ឃុន ថា​រ៉ូ យើង​សុំ​ឱ្យ​តុលាការ​មាន​ចំណាត់ការ​លើ​បុគ្គល​នេះ​តាម​ផ្លូវច្បាប់​ជា​ធរមាន​» ។​

លោក ហង្ស រ៉ា​វី បានឱ្យ​ដឹង​ថា ការ​ប្តឹង​បុគ្គល ឃុន ថា​រ៉ូ នេះ​សមាជិក សមាជិកា សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​ លាន​រៀល ប៉ុន្តែ​សមាជិក​សមាជិកា​ទាំងអស់​មិន​ចង់បាន​លុយ​នោះ​ឡើយ អ្វី​ដែល​សំខាន់ ​គឺ​ចង់បាន​ភាព​ស្អាតស្អំ​មក​វិញ ហើយ​កញ្ចប់​ថវិកា​ដែល​បាន​មក​ទាំងអស់ សហភាព​ឯកភាព​គ្នា​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា និយាយ​ថា ការ​លើក​ឡើង​របស់​លោក ឃុន ថា​រ៉ូ គឺជា​ការ​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ ដោយ​គ្មាន​មូលដ្ឋាន​គតិ​យុ​ត្ត​ច្បាស់លាស់ និង​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ និង​មូល​បង្កាច់ ប្រមាថ​បរិហារ បង្កាច់​កេរ្តិ៍​មក​លើ​អង្គការ​វិជ្ជាជីវៈ ហៅ​កាត់​ថា (​សហជីព​) ក៏​ដូច​ជា សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​-CWPUC ដែល​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ស្របច្បាប់ ​។ លោក​បន្ថែម​ថា មិនតែប៉ុណ្ណោះ ការ​ប្រើ​ពាក្យ​ថា ​សហជីព​ក្លែងក្លាយ​នះ វា​ជា​ការ​មួលបង្កាច់​យ៉ាងធ្ងន់ធ្ងរ និង​មិន​ឱ្យ​តម្លៃ​ទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ ៣៦ កថាខណ្ឌ​ទី ​៥ ដែល​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បង្កើត​សហជីព និង​ចូល​ជាមួយ​សមាជិក​សហជីព​នេះ និង​កថាខណ្ឌ​ទី​ ៦ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សហជីព និង​កំណត់​ក្នុង​ច្បាប់ ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ស្ដី​ពី​ការងារ ​៕ អត្ថបទសហការ