ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​បើក​សម្ពោធ​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​ផ្លូវការសាខា​ខណ្ឌដង្កោ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop) សាខា​ដំបូង​គេ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ក្នុង​គោលបំណង គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​សាច់​ស្រស់​ប្រកបដោយ​អនាម័យ​សម្រាប់​ប្រជាជន​កម្ពុជា និង​ស្វែងរក​ដៃគូ​អាជីវកម្ម​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប

ថ្នាក់ដឹកនាំ ស៊ី.ភី. ថតរូបជាក្រុមក្នុងពិធីបើកសម្ពោធជាផ្លូវការហាង ស៊ីភី ហ្រេ្វសហ្សប

កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ ២០២៤ អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប ដែល​ជា​អាជីវកម្ម ហ្វ្រេ​ន​ឆាយ​របស់​ក្រុមហ៊ុន​ស៊ី​.​ភី​. ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​មាន លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី ។ ពិធី​សម្ពោធ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ លោក Wittaya Kreangkriwit អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. លោក Piyapat Wongsree ជំនួយការ​នាយករង​អាជីវកម្ម​លក់​ជ្រូក​បំណែក លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក​ក្រុមហ៊ុន​ជា​ច្រើន​រូប​ទៀត ។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប

លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប បាន​មាន​ប្រសាសន៍​ថា ៖ បច្ចុប្បន្ន​យើង​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស មាន​អាជីវកម្ម​ថ្មី​ៗ​ជា​ច្រើន​កំពុង​លេចឡើង ហើយ​មាន​អាជីវកម្ម​ជា​ច្រើន​បាន​បាត់បង់​ទៅ​វិញ ។ ប៉ុន្តែ​អាជីវកម្ម​មួយ​ដែល​នៅ​តែ​ជា​អាជីវកម្ម​ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​បរិភោគ​នោះ គឺ​អាជីវកម្ម​ចំណីអាហារ ។ អាហារ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​សំខាន់​មួយ​ក្នុង​ជីវិត ប្រសិនបើ​យើង​បាន​បរិភោគ​អាហារ​ដែល​ល្អ​នោះ​យើង​នឹង​ទទួល​បាន​សុខភាព​ល្អ​ថែម​ទាំង​មានគុណ​ភាព​ជីវិត​ដ៏​ល្អ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​អាជីវកម្ម​សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​អាច​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន ។ អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop) គឺជា​ប្រភេទ​អាជីវកម្ម ហ្វ្រេ​ន​ឆាយ របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ចែកចាយ​ទំនិញ និង​ផលិតផល​ចំណីអាហារ រួម​មាន​ផលិតផល​សាច់​ជ្រូក​ស្រស់ សាច់​មាន់​ស្រស់ ពងមាន់ ប្រហិត និង​ប្រភេទ​អាហារ​ផ្សេង​ៗ​ទៀត​ពី​រោងចក្រ​ផលិត​ដែល​មាន​ស្តង់ដារ​ពិភពលោក មាន​ប្រភព​ច្បាស់លាស់​និង​មាន​អនាម័យ​សម្រាប់​អ្នក​បរិភោគ ។ ជា​ចុង​ក្រោយ​លោក​លោក​វេជ្ជបណ្ឌិត​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ជឿជាក់​លើ​គុណភាព​នៃ​ផលិតផល ស៊ី​.​ភី​. ហើយ​ជ្រើសរើស​សហការ​បើក​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ហើយ​ក៏​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​សម្រាប់​ការ​ជួយ​គាំទ្រ​ដល់​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop) នេះ​។

លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់

លោក Wittaya Kreangkriwit អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. បាន​ផ្តល់​កិត្តិយស​ថ្លែង​សុន្ទរកថា​បើក​ក្នុង​កម្មវិធី ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ៖ សាច់​ស្រស់​ដែល​យើង​ស្គាល់​ពី​ប្រភព​ច្បាស់លាស់ គឺជា​គន្លឹះ​សំខាន់​សម្រាប់​សុខភាព​កាន់តែ​ប្រសើរ ។ កាលដែល​មិន​ស្គាល់​ប្រភព​នៃ​ផលិតផល​ដែល​គ្មាន​ការ​ធានា​គុណភាព​អាច​ជា​មូលហេតុ​នៃ​បញ្ហា​សុខភាព ។ យើង​សង្ឃឹមថា ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop) ជា​ហាង​មួយ​ដែល​ផ្តល់​ការ​ជឿ​ទុកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទិញ​ផលិតផល​ដែល​មានគុណ​ភាព​។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ

លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ បាន​មាន​ប្រសាសន៍​ថា ៖ ថ្ងៃនេះ​នាង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ហើយ​ក៏​សូម​អបអរសាទរ​សម្រាប់​ការ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​របស់​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប ខណ្ឌដង្កោ នាង​ខ្ញុំ​យល់​ឃើញ​ថា ជា​ឱកាស​ដ៏​ល្អ​ដែល​មាន​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​របស់​យើង អ្នក​បរិភោគ​ទាំងអស់​អាច​ទទួល​បាន​នូវ​ផលិតផល​ចំណីអាហារ និង​ផលិតផល​សាច់​ដែល​មានគុណ​ភាព និង​អនាម័យ​ល្អ​នៅ​ក្នុង​តំបន់ ហើយ​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប នេះ​ផង​ដែរ មាន​​ផលិតផល​ចំណីអាហារ​ច្រើន​ប្រភេទ​ឱ្យ​ជ្រើសរើស ដូច​ជា សាច់​ជ្រូក សាច់​មាន់ ពងមាន់ ប្រហិត និង​គ្រឿងទេស​ច្រើន​មុខ ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា លោកស្រី​គាំទ្រ​ឱ្យ​មាន​ហាង​បែប​នេះ​ឱ្យ​ច្រើន​បន្ត​ទៀត​ព្រោះ​គាត់​ចង់ឱ្យ​ប្រជាជន​មាន​សុខភាព​ល្អ ទទួល​បាន​ផលិតផល​ដែល​មាន​ប្រ​ភ​ព​ច្បាស់លាស់ មាន​អនាម័យ និង​សុវត្ថិភាព ។

ថ្នាក់ដឹកនាំ ស៊ី.ភី. ប្រគល់បាច់ផ្កា ដល់លោកស្រី ប៉ែន ស៊ុនសេរីវឌ្ឍនា ម្ចាស់ហាង ស៊ីភី ហ្រ្វេសហ្សប

លោកស្រី ប៉ែន ស៊ុន​សេរី​វ​ឌ្ឍ​នា ម្ចាស់​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប នៅ​ខណ្ឌដង្កោ​បាន​មាន​ប្រសាសន៍​ថា ៖ យើង​ជឿជាក់​លើ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ព្រោះ​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន​មានគុណ​ភាពល្អ និង​សុវត្ថិភាព​ខ្ពស់ ។ ម្ចាស់​អាជីវកម្ម​ទទួល​ការ​បណ្តុះបណ្តាល​អំពី​ការ​គ្រប់គ្រង​អាជីវកម្ម និង​ប្រតិបត្តិការ រួម​ទាំង​ចំណេះដឹង​បច្ចេកទេស ។ ដូច្នេះ​ហើយ យើង​ជឿជាក់​ថា អាជីវកម្ម​នេះ​អាច​ផ្តល់​នូវ​គុណ​តម្លៃ​សម្រាប់​អ្នក​ប្រើប្រាស់ និង​ទទួល​បាន​ប្រាក់​ចំណេញ​ដល់​គ្រួសារ​របស់​យើង ។
អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប កំពុង​ស្វែងរក​ដៃគូ​សហការ ដើម្បី​វិនិយោគ​លើ​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ​នៅ​ក្នុង​តំបន់​សក្តានុពល​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ ស៊ី​ភី ហ្វ្រេ​សហ្ស​ប ក៏​មាន​បុគ្គលិក​ជំនាញ​ក្នុង​ការ​ផ្តល់​ប្រឹក្សា​អំពី​អាជីវកម្ម ការ​បង្រៀន និង​ការ​ធ្វើ​ផ្នែក​ទីផ្សារ​សម្រាប់​ការ​អភិវឌ្ឍន៍​អាជីវកម្ម​នេះ​ផង​ដែរ ។

លក្ខខណ្ឌ​ងាយ​ៗ​សម្រាប់​លោក​អ្នក​ដែល​ចង់​បើក​សហការ​ជាមួយ​ក្រុមហ៊ុន ទាក់ទង​ទៅ​នឹង​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop )៖

1. ក្លាយជា​ម្ចាស់​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ​ត្រូវ​មានគុណ​សម្បត្តិ​អ្វីខ្លះ ?
លក្ខខណ្ឌ​ងាយ​ៗ​ដើម្បី​ក្លាយជា​ម្ចាស់​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop ) ៖
-​មាន​អាយុ​ចន្លោះ​ពី 20-55 ឆ្នាំ
-កម្រិតវប្បធម៌​ថ្នាក់​ទី ១២
-មាន​សញ្ជាតិ​ខ្មែរ
-ត្រូវ​មាន​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម
-មាន​លក្ខ​ណះ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ
-ស្រឡាញ់​ការ​លក់ និង​មាន​សេវាកម្ម​ល្អ
-​មាន​សុខភាព​ល្អ​អាច​ដំណើរការ​អាជីវកម្ម
-អាច​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​លក្ខខណ្ឌ​ក្រុមហ៊ុន
-​ជា​បុគ្គល​ដែល​គ្មាន​ទោស និង​បណ្តឹងរដ្ឋប្បវេណី ។

2. ហេតុ​អ្វី​បានជា​លោក​អ្នក​ត្រូវ​តែ​ជ្រើសរើស​យក​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop ) ?
មូលហេតុ​ដែល​លោក​អ្នក​ត្រូវ​ជ្រើសរើស​យក ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop ) ៖
-​ការ​វិនិយោគ​ខ្នាត​តូច
-​ទទួល​បានការ​ផ្គត់ផ្គង់​ផលិតផល​ដែល​មានគុណ​ភាព​ពី​រោងចក្រ ស្តង់ដារ​ពិភពលោក
-ទទួល​បានការ​ត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ការ​ធានា​ពី​គុណភាព
-ទទួល​បានការ​ប្រឹក្សា​ពី​ការ​ធ្វើ​អាជីវកម្ម
-​ផ្តល់​ប្រឹក្សា​ពី​ការ​ដំណើរការ​អាជីវកម្ម​និង​បច្ចេកទេស
-ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​លើ​ការ​វិនិយោគ ។

លោក​អ្នក​បានដឹង និង​ស្គាល់​ហើយ​ថា​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការ​ចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និង​ការ​ចែកចាយ​ផលិតផល ទាំង​ការ​បោះ​ដុំ​និង​លក់រាយ (Retail) ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន ។ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូត​មក​ដល់​បច្ចុប្បន្ន ។

ដូច្នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ហាង​ផ្ទាល់​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop) ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន ដែល​ទើបនឹង​ចាប់ផ្តើម​អាជីវកម្ម​ថ្មី អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់​បើក​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន អាច​ទំនាក់ទំនង​មក​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក CP Cambodia Co.,Ltd. ឬ CP Fresh Shop និង​ទំនាក់ទំនង​ព័ត៌មាន​លម្អិត​តាម​រយៈ​ទូរស័ព្ទ​លេខ​០៩២ ៨៦៣ ៨៧៣ / ០៨៥ ៦១១ ៧៨៩ / ០៨៧ ៧១១៧៨៩ ។ អាហារ​សុវត្ថិភាព ជឿជាក់​លើ ស៊ី​.​ភី​.! ៕ អត្ថបទ​សហការ