ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ថ្កោលទោស​ភាព​គ្មាន​វិជ្ជាជីវៈ​នៃ​របាយការណ៍​របស់​ សង់​ត្រា​ល់​ ដែល​ប៉ះពាល់​វិស័យកាត់ដេរ​ធ្ងន់ធ្ងរ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖​ អ្នកជំនាញ​ធ្វើ​របាយការណ៍ បាន​រិះគន់​ខ្លាំង​ៗ​ចំពោះ​ការ​ធ្វើ​របាយការណ៍​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​របស់​អង្គការ​សង់​ត្រា​ល់ ដែល​គិតតែ​ពី​ប្រយោជន៍​បុគ្គល អាត្មា​និយម បម្រើ​ម​ហិ​ច្ឆិ​តា​បរទេស ដោយ​បំប៉ោង​ការ​ពិត នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ​ ១…

រាជធានីភ្នំពេញ​ ៖​ អ្នកជំនាញ​ធ្វើ​របាយការណ៍ បាន​រិះគន់​ខ្លាំង​ៗ​ចំពោះ​ការ​ធ្វើ​របាយការណ៍​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​របស់​អង្គការ​សង់​ត្រា​ល់ ដែល​គិតតែ​ពី​ប្រយោជន៍​បុគ្គល អាត្មា​និយម បម្រើ​ម​ហិ​ច្ឆិ​តា​បរទេស ដោយ​បំប៉ោង​ការ​ពិត នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ​ ១ ​លាន​នាក់​នៅ​កម្ពុជា​ ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើក​ឡើង​ថា គោលការណ៍​នៃ​ការ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​នៃ​ការ​ឆ្លើយ​សំណួរ​ដោយ​ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ​អ្វី​ទាំងអស់ ​។ ជាមួយ​គ្នា​នេះ លោក​និយាយ​ថា ​វា​ត្រូវ​មាន​ភាព​ប្រាកដប្រជា​ចំពោះ​របកគំហើញ​ដែល​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ ​។ ទោះបីជា​យ៉ាងណា លោក​បណ្ឌិត ហុង វណ្ណ​: កត់​សម្គាល់ថា ​អង្គការ​សង់​ត្រា​ល់ ដែល​បាន​ទទួល​ជំនួយ​បរទេស​ធ្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​នៃ​ការ​ស្រាវជ្រាវ បង្កើត​របកគំហើញ បំភ្លៃ​សំណាក ដោយ​បំពាន​ឯកជន​ភាព​របស់​សហជីព និង​កម្មករនិយោជិត​ ។

លោក​ថ្លែង​ថា ​៖ «​ការ​បំប្លែងការពិត​នេះ ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជា​រួម ជា​ពិសេស​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ស្បែកជើង សម្ភារ​សម្រាប់​ធ្វើ​ដំណើរ​ទាំងអស់​ដែល​បង្កើត​ការងារ​ប្រហែលជា ​១​ លាន​នាក់​ជូន​ពលរដ្ឋ​កម្ពុជា និង​នាំ​ប្រាក់​ចំណូល​ដល់​ជាតិ​ប្រហែលជា ​១៧​ ពាន់​លាន​ក្នុង​ ១ ​ឆ្នាំ​ៗ ហ្នឹង​គឺជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​» ។​ អ្នកជំនាញ​រូប​នេះ​បាន​ពន្យល់​ថា បើសិនជា​មានការ​បំពាន និង​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​កម្មករ​នៅ​កម្ពុជា​មែន​នោះ សហជីព​មូលដ្ឋាន​ដែល​តំណាង​ឱ្យ​កម្មករនិយោជិត ក៏​ដូច​ជា​កម្មករនិយោជិត​ខ្លួនឯង ដែល​ទទួល​បាន​ចំណេះដឹង​ផ្នែក​ច្បាប់ និង​សុខុមាលភាព តាម​រយៈ​អង្ក​ការ​ផ្សេង​ៗ​ដែល​បាន​ចុះ​ទៅ​បង្ហាត់បង្ហាញ​នោះ នឹង​ចេញ​តវ៉ា​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​អង្គការ​សង់​ត្រា​ល់​ចេញ​របាយការណ៍​នោះ​ទេ​ ។

ដូច​គ្នា​នេះ​ដែរ លោក​បណ្ឌិត​ ឈ​ត ប៊ុ​ន​ថង អ្នក​ទស្សនៈវិជ្ជា និង​ជា​អ្នក​ស្រាវជ្រាវ នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់​ស្រប​ជាមួយ​លោក​បណ្ឌិត ហុង វណ្ណ​: ថា ភាព​គ្មាន​ជំនាញ​វិជ្ជាជីវៈ​របស់​អង្គការ​សង់​ត្រា​ល់ ដែល​ចេញ​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​ជា​របាយការណ៍​ដែល​មិន​ទទួល​បាន​ទិន្នន័យ​ពេញលេញ គ្មាន​សច្ចភាព ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ ដែល​បង្ក​ឱ្យ​មានការ​បះបោរ​ចលាចល ដោយ​កម្មករនិយោជិត ឬ​អ្នក​ដែល​ឈឺឆ្អាល​ក្នុង​រឿង​កម្មករនិយោជិត​ក្នុង​សង្គម​ ។ លោក​និយាយ​ថា របាយការណ៍​បំប៉ោង​ការ​ពិត​របស់​សង់​ត្រា​ល់ ក៏​ប៉ះពាល់​ដល់​វិនិយោគិន អ្នកបញ្ជា​ទិញ លែង​ចង់​ដាក់​ទុន​រកស៊ី​បន្ត​ទៀត​នៅ​កម្ពុជា​ផង​ដែរ​ ។ មិនតែប៉ុណ្ណោះ លោក​បន្ថែម​ថា បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​សហគមន៍​អឺរ៉ុប និង​ដាក់​សម្ពាធ​លើ​កម្ពុជា ព្រោះតែ​យល់​ច្រឡំ​អំពី​ការ​អនុវត្តន៍​សិទ្ធិ​សេរីភាព​កម្មករនិយោជិត ​។

លោក​លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង គូសបញ្ជាក់​ថា ​៖ «​របាយការណ៍​មួយ​ប៉ះពាល់​ដល់​សង្គម​ទាំងមូល ដូច្នេះ​ទាមទារ​ឱ្យ​មានការ​បង្ហាញ​ការ​ពិត ដែល​ជា​សច្ចៈ​ភាព មិនមែន​ចេះ​តែ​ធ្វើ​ឡើង​ដោយ​ទ្វេ​ស​ប្រហែស​បាន​ទេ ព្រោះ​កាលណា​ចេញ​ទៅ​វា​ប៉ះពាល់​ផល​ប្រ​យ​យោជន៍​ជាតិ ប៉ះពាល់​ផលប្រយោជន៍​ថៅកែ ប៉ះពាល់​ផលប្រយោជន៍​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ជាដើម​»​ ។

គួរ​បញ្ជាក់​ថា ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​យប់​ថ្ងៃ​ទី​ ២៦ ខែមិថុនា អង្គការ​សង់​ត្រា​ល់​បាន​ទទួលស្គាល់​ថា ទំហំ​សំណាក​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​មាន​កម្រិត ហើយ​គ្មាន​លក្ខណៈ​តំណាង​ឱ្យ​បទ​ពិសោធន៍​ជាក់ស្តែង​របស់​កម្មករនិយោជិត​នៅ​កម្ពុជា​ទេ ​។​ ការ​បកស្រាយ​បំភ្លឺ​នេះ​ផ្ទុយ​ពី​របាយការណ៍​របស់​ខ្លួន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​៤ ខែមិថុនា ថាសេរី​ភាព​របស់​សហជីព​នៅ​កម្ពុជា​ទាំងមូល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​នោះ​ ៕ អត្ថបទសហការ