ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ និង​ក្រុមហ៊ុន Unilever Cambodia សម្រេចការ​រួមបញ្ចូល​ប្រព័ន្ធ​ទូទាត់ចំណាយ​តាម​រយៈដំណោះស្រាយ Host-to-Host

5 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ ​២០២៤ ៖ ធនាគារ ជេ ត្រាស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ ​២០២៤ ៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ និង​ក្រុមហ៊ុន Unilever Cambodia បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ភាព ​នៃ​ការ​រួម​បញ្ចូលរវាង​ប្រព័ន្ធ​ស្នូល​របស់​ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់​ក្រុមហ៊ុន Unilever Cambodia តាម​រយៈ SWIFT FileAct សម្រាប់​ការ​គ្រប់គ្រង​ទូទាត់​ចំណាយ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ Host-to-Host ​។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ផ្តល់​ជូន​នូវ​ដំណោះស្រាយ Host-to-Host ដែល​មាន​ឯកទេស​ក្នុង​ការ​រួម​បញ្ចូល Enterprise Resources Planning System (“ERP”) និង​ផ្តល់​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទាំង​ពីរ ជាមួយនឹង​ការ​គ្រប់គ្រង​គម្រោង​ប្រកបដោយ​វិជ្ជាជីវៈ ​។ ការ​រួម​បញ្ចូល​នៃ​ប្រព័ន្ធ​ទាំង​ពីរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ការ​បំពេញការងារ​ដោយ​ដៃ ​ក្នុង​ដំណើរការ​ទូទាត់​ ។ លទ្ធផល​ជោគជ័យ​ទាំង​អស់នេះ កើតឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ដ៏​ស្និត​ស្នាល​របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ​។

លោក លី សុ​ធូ អគ្គនាយក​ក្រុមហ៊ុន Unilever កម្ពុជា និង​ឡាវ មាន​ប្រសាសន៍​ថា ៖ «​យើង​បាន​កាត់​បន្ថយ​ការ​បំពេញការងារ​ដោយ​ដៃ និង​ពេលវេលា សម្រាប់​ដំណោះស្រាយ​ទូទាត់ បន្ទាប់​ពី​រួម​បញ្ចូល​ប្រព័ន្ធ ERP របស់​យើង​ជាមួយ​ប្រព័ន្ធ​ស្នូល​របស់​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់​ ។ ដំណោះស្រាយ​ដំណើរការ​ការ​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​នេះ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​បាន​ជួយ​កាត់​បន្ថយ​ការ​បំពេញការងារ​ដោយ​ដៃ​» ។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន Unilever Cambodia ដែល​បាន​ជ្រើស​យក ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ប្រព័ន្ធ​ទូទាត់​ចំណាយ​នេះ ដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ជឿជាក់ និង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន Unilever Cambodia មក​លើ​ធនាគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ​។

លោក Toru Myochin នាយក​ប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​ប្រសាសន៍​ថា ​៖ «ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នៅ​តែ​បន្ត​វិនិយោគ​ទៅ​លើ​ផ្នែក​ឌី​ជី​ថ​ល​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​។ នេះ រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា ដែល​ជួយ​សម្រួល​ដំណើរការ​ផ្លាស់​ប្តូរ​ទិន្នន័យ​សម្រាប់​ការ​ទូទាត់​តាម​ស្តង់ដារ​រវាង​ប្រព័ន្ធ ERP របស់​អតិថិជន និង​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​យើង ​។ ជា​លទ្ធផល យើង​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​បណ្តាញ​ទូទាត់​តាម​រយៈ Corporate Connect Solutions ដែល​ក្នុង​នោះ​រួម​មាន Swift FIN/MT101 Swift FileAct និង ​sFTP​ ។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ មាន​សេចក្តី​សោមនស្ស ដែល​មាន​លទ្ធភាព​នាំ​យក​បច្ចេកវិទ្យា​គ្រប់គ្រង​សាច់ប្រាក់​ស្តង់ដារ​របស់​ធនាគារ​អន្តរជាតិ មក​កាន់​ទីផ្សារ​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​សាជីវកម្ម​ជាតិ និង​អន្តរជាតិ ​៕ អត្ថបទសហការ