ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ត្រូវ​ត្រួតពិនិត្យ ដើម្បី​សុវត្ថិភាព​កូន​របស់​អ្នក

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​អាច​ជួយ​ថែរក្សា​កូន​របស់​អ្នក ឱ្យ​មាន​សុវត្ថិភាព​ដោយ​ធ្វើ​តាម​ការ​ប្រុង​ប្រយ័ត្ន​ទាំងនេះ ព្រមទាំង​សុភ​វិនិច្ឆ័យ​របស់​អ្នក ។ ជំហាន​ទូទៅ សម្រាប់​គន្លឹះ​សុវត្ថិភាព​រួម​មាន -​ ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់ទឹក…

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​អាច​ជួយ​ថែរក្សា​កូន​របស់​អ្នក ឱ្យ​មាន​សុវត្ថិភាព​ដោយ​ធ្វើ​តាម​ការ​ប្រុង​ប្រយ័ត្ន​ទាំងនេះ ព្រមទាំង​សុភ​វិនិច្ឆ័យ​របស់​អ្នក ។

ជំហាន​ទូទៅ សម្រាប់​គន្លឹះ​សុវត្ថិភាព​រួម​មាន
-​ ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់ទឹក ប៉ះ​សត្វ​ចិញ្ចឹម លេង​នៅ​ខាងក្រៅ ក្អក កណ្តាស់ និង​តែងតែ​លាង​មុន​ពេល​ញ៉ាំ និង​រៀបចំ​អាហារ ។
-​ ​ចាក់​វ៉ាក់សាំង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ។
-​ ​ត្រូវ​ប្រាកដ​ថា អ្នកដឹង​ថា​ពួក​គេ​នៅ​ទីណា ពួក​គេ​នៅ​ជាមួយ​នរណា និង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ នៅ​ពេល​ដែល​មិន​មាន​វត្តមាន​របស់​អ្នក ​។

Little Asian girls wash their hands in the bathroom. Soft focus. Copy space.

នៅ​ក្នុងផ្ទះ
របួស និង​គ្រោះថ្នាក់​ជា​ច្រើន​អាច​កើតឡើង​នៅ​ក្នុងផ្ទះ ។ គន្លឹះ​ខាងក្រោម​អាច​ធ្វើ​ឱ្យ​ផ្ទះ របស់​អ្នកមាន​សុវត្ថិភាព​ជាង​មុន ។
-​ ​គ្រប់​កន្លែង​ដែល​គែម​មុត​ស្រួច​លើ​គ្រឿង​សង្ហា​រឹម ជា​ពិសេស​តុ​ដែល​នៅ​កម្ពស់​របស់​កុមារ​ ទើប​ចេះ​ដើរ​តេះតះ ។ ប្រើ​គ្រឿងសង្ហារិម​ដែល​មាន​ទម្ងន់​ស្រាល ដាក់​ទូ​ដាក់​សៀវភៅ និង​ទូរទស្សន៍​ជាប់​នឹង​ជញ្ជាំង ដូច្នេះ​ពួក​គេ​មិន​អាច​ធ្លាក់​លើ​កុមារ​បាន​ទេ ប្រសិនបើ​ពួក​គេ​ទាញ ។ ប្រើ​ប្រដាប់​គ្រប​លើ​ព្រី​ភ្លើង ដើម្បី​ការពារ​កុមារ​ពី​ការ​ដាក់​ម្រាមដៃ ឬ​ប្រដាប់​ក្មេង​លេង​របស់​ពួក​គេ នៅ​ក្នុង​កន្លែង​ដែល​ឆក់ ។
-​ ​ប្រសិនបើ​អ្នកមាន​អាង​ហែល​ទឹក សូម​ប្រាកដ​ថា​មាន​រនាំង​ជុំវិញ ជាមួយនឹង​ទ្វារ​បិទ​ដោយ​ខ្លួនឯង ។ ចាក់សោ​ទ្វារ នៅ​ពេល​អ្នក​មិន​ប្រើប្រាស់​អាង​ទឹក ។

បង្ការ​ការ​ពុល​ដោយ​ចៃដន្យ
កុមារ​រាប់​ពាន់​នាក់​ត្រូវ​បាន​ព្យាបាល ឬ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​មួយ​ឆ្នាំ​ដោយសារ​ការ​ពុល​ដោយ​ចៃដន្យ នៅ​ក្នុងផ្ទះ​របស់​ពួក​គេ ។ គន្លឹះ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នក មាន​សុវត្ថិភាព​ជាង​មុន ៖
-​ ​ទុកដាក់​ថ្នាំពេទ្យ ជាតិ​អាល់កុល ថ្នាំជក់ សារធាតុ​គីមី​ក្នុង​សួន និង​បរិក្ខា​ពុល​ដោយ​ការ​ចាក់សោរ​នៅ​ឱ្យ​ឆ្ងាយ ឬ​នៅ​លើ​ធ្នើ​ខ្ពស់​។ ត្រូវ​ប្រាកដ​ថា វត្ថុ​មាន​ជាតិពុល​ទាំងនេះ​ត្រូវ​បាន​បោះចោល​ភ្លាម​ៗ បន្ទាប់​ពី​ការ​ប្រើប្រាស់​រួច​។
-​ ​ទិញ​ថ្នាំ​តាម​វេជ្ជបញ្ជា​។ ទុក​វា​នៅ​លើ​ធ្នើ​ខ្ពស់ ឬ​នៅ​ក្នុង​ទូ​ចាក់សោ មិនមែន​នៅ​លើ​តុ​ក្បែរ​គ្រែ​របស់​អ្នក​ទេ​។
-​ ​ទុកដាក់​វីតាមីន និង​អាហារ​បំប៉ន​នៅ​ឱ្យ​នៅ​ឆ្ងាយ​ពី​ដៃ​ក្មេង​។ ពួក​វា​អាច​មាន​គ្រោះថ្នាក់​ចំពោះ​កុមារ ប្រសិនបើ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​។
-​ ​ទុកដាក់​របស់​តូច​ៗ ឬ​ថ្មពិល​ឱ្យ​ឆ្ងាយ​ពី​កុមារ​។ ការ​លេប​ថ្ម​តូច​ៗ​ទាំងនេះ​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ ។

នៅ​លើ​ទីលាន​លេង​កីឡា
ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​សុវត្ថិភាព ដោយ​ធ្វើ​តាម​ការ​ណែនាំ សុវត្ថិភាព​ទាំងនេះ ៖
-​ ​ពន្យល់​ណែនាំ​កូន​អំពី​ការ​រក្សា​សុវត្ថិភាព​កីឡា ហើយ​ធ្វើការ​ជាមួយ​គ្រូបង្វឹក​របស់​កូន​អ្នក ដើម្បី​ធានា​ថា​ឧបករណ៍​ការពារ​ចាំបាច់​ទាំងអស់​ត្រូវ​បាន​ផ្គត់ផ្គង់ និង​ប្រើប្រាស់ ។
-​ ​ឱ្យ​កូន​របស់​អ្នក​ពាក់មួក​សុវត្ថិភាព នៅ​ពេល​ជិះ​កង់ ។
-​ ​ឱ្យ​កូន​របស់​អ្នក​ពាក់មួក​សុវត្ថិភាព កដៃ កែងដៃ និង​ជង្គង់ នៅ​ពេល​ជិះ​ស្គី ។ កុំឱ្យ​ពួក​គេ​ជិះ​នៅ​តាម​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន ។
-​ ​ឱ្យ​ពួក​គេ​រៀន​ហែល​ទឹក​ពី​គ្រូ​ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ការ​រៀន​ហែល​ទឹក​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​លង់ទឹក​ចំពោះ​កុមារ ៕ ប្រភព​៖ encyclopedia

អត្ថបទ​នេះ​ផលិត​ឡើង ក្រោម​កិច្ច​សហប្រតិបត្តិការ ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕