ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Stephen Higgins ស្ថាបនិក និងជាដៃគូគ្រប់គ្រង ក្រុមហ៊ុន Mekong Strategic Capital ជួបសម្តែងការគួរសម និងទទួលអនុសាសន៍

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Stephen Higgins ស្ថាបនិក…

រាជធានីភ្នំពេញ​៖​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Stephen Higgins ស្ថាបនិក និងជាដៃគូគ្រប់គ្រង ក្រុមហ៊ុន Mekong Strategic Capital និងសហការី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា ។

ក្នុងជំនួបនេះ លោក Stephen Higgins បានជម្រាបជូនពីដំណើរការសិក្សាស្រាវជ្រាវរបស់ ក្រុមហ៊ុន Mekong Strategic Capital ពាក់ព័ន្ធនឹងតួនាទី និងការងាររបស់ សមាគមធនាគារនៅកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សំដៅផ្តល់ជាប្រយោជន៍កាន់តែប្រសើរដល់វិស័យធនាគារ ក៏ដូចជាសាធារណជន ។ លោកក៏បានជម្រាបជូនអំពីលទ្ធផលមួយចំនួនដែលបានរកឃើញកន្លងមក និងស្នើសុំអនុសាសន៍ណែនាំបន្ថែមផងដែរ ។ 

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះកិច្ចការស្រាវជ្រាវដោយឯករាជ្យ ដើម្បីត្រួតពិនិត្យលើប្រតិបត្តិការរបស់ស្ថាប័នតំណាងឱ្យវិស័យធនាគារ សំដៅលើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែប្រសើរប្រកបដោយស្ថិរភាព និងបរិយាបន្ន ។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃវត្តមានរបស់ស្ថាប័នតំណាងដែលមានគុណភាព សម្រាប់ភាពជាដៃគូក្នុងការផ្លាស់ប្តូរទស្សនាទានអំពីបញ្ហាប្រឈម និងឱកាស ដើម្បីរៀបចំគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>