រាជធានីភ្នំពេញ ៖ តើឪពុកម្តាយគប្បីធ្វើបែបណា ពេលកូនរបស់អ្នកមានអាកប្បកិរិយាមិនល្អ ? ជាការប្រសើរណាស់ វាអាស្រ័យលើស្ថានភាព ប៉ុន្តែខាងក្រោមនេះ គឺជាគន្លឹះងាយៗមួយចំនួនដែលអ្នកគួរប្រើដើម្បីទប់ទល់នឹងបញ្ហានេះ ៖
១. ប្រើការលេងសើច ៖ ត្រូវបម្រុងទុកសម្រាប់ឧប្បត្តិហេតុស្រាល ។ ពិនិត្យមើលខ្លួនឯងសិនមុននឹងបំផ្លាញខ្លួនឯង ។ មិនមែនទង្វើទាំងអស់របស់កូនអ្នក អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងពេកនោះទេ ។ មិនមែនគ្រប់អារម្មណ៍មិនល្អសុទ្ធតែជាផែនការមេដ៏ឃោរឃៅ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ហើយមិនសប្បាយចិត្តនោះទេ ។ ពេលខ្លះ វាជារឿងល្អបំផុត ដែលអ្នកគួរមើលរំលងរឿងតូចតាច ។
២. ផ្តល់វត្តមានដ៏កក់ក្តៅរបស់អ្នក ៖ នៅពេលដែលក្មេងជំទង់របស់អ្នកមើលទៅដូចជាមិនសប្បាយចិត្ត ឬកំពុងមានបញ្ហាណាមួយ ឪពុកម្តាយគប្បីលូកដៃចូល ។ អ្នកអាចនិយាយថា មើលទៅកូនដូចជាមិនសប្បាយចិត្ត កូនមានបញ្ហាអ្វី ? អាចចែករំលែកបានទេ ? កូនត្រូវការជំនួយទេ ? តើកូនចង់និយាយអំពីវាទេ ? ។
៣. រកមើលមូលហេតុជាក់លាក់មួយ ៖ ពន្យល់កូនរបស់អ្នកពីរបៀបដែលអាកប្បកិរិយារបស់ពួកគេជះឥទ្ធិពលអាក្រក់ចំពោះអ្នកដទៃ ។ អ្នកអាចយកឧទាហរណ៍ចេញពីភាពយន្តដែលអ្នកមើល ។ ឧទាហរណ៍ ៖ បើកូនអ្នកឧហ្សាហ៍ លឺ ឬនិយាយពាក្យ ឆ្កួត ឡប់ … តាមរឿងដែលកូនអ្នកមើល អ្នកអាចនិយាយជាមួយកូនថា ៖ អាកប្បកិរិយាដែលតួអង្គបង្ហាញក្នុងរឿងតុក្កតាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែនៅក្នុងជីវិតពិត អាកប្បកិរិយានេះប៉ះពាល់ដល់អ្នកដទៃ ធ្វើឱ្យអ្នកដទៃមិនសប្បាយចិត្ត ។
៤. បង្រៀន ៖ ចូរចាប់ផ្តើមបង្រៀនកូនរបស់អ្នកអំពីអារម្មណ៍របស់ពួកគេ និងរបៀបគ្រប់គ្រងអារម្មណ៍តាំងពីក្មេង ។ តាមរយៈការផ្តល់ឱ្យពួកគេនូវវាក្យសព្ទដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ ពួកគេអាចនឹងមិនមានអារម្មណ៍ខកចិត្តច្រើនទេ ដែលជារឿយៗធ្វើឱ្យកូនអ្នកបញ្ចេញអាកប្បកិរិយាមិនល្អ ។
៥. គំរូល្អ ៖ ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើជាគំរូតាមបទប្បញ្ញត្តិដោយខ្លួនឯង និងធ្វើជាគំរូសុំទោស នៅពេលដែលអ្នកខុស ។ គោលដៅ គឺមិនមែនដើម្បីចិញ្ចឹមមនុស្សល្អឥតខ្ចោះ ដែលមិនដែលមានអារម្មណ៍អវិជ្ជមានណាមួយពីមនុស្សឡើយ ។ វាច្បាស់ណាស់ថា មិនអាចសម្រេចបាន ។ ជាជាងការដាក់ទណ្ឌកម្មកុមារ ពេលពួកគេក្រអឺតក្រទម និងបញ្ចេញអាកប្បកិរិយាមិនល្អណាមួយ ឪពុកម្តាយអាចជួយពួកគេឱ្យរៀនគ្រប់គ្រងអារម្មណ៍ សុំទោសនៅពេលចាំបាច់ និងភ្ជាប់ទំនាក់ទំនងនោះឡើងវិញ ។ យើងមិនអាចចិញ្ចឹមកូនល្អឥតខ្ចោះបានទេ ប៉ុន្តែយើងអាចចិញ្ចឹមកូនដែលឆ្លាតវៃ និងទទួលខុសត្រូវខាងផ្លូវអារម្មណ៍ ហើយវាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរពិភពលោក ៕ ប្រភព ៖ genmindful
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ កម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេស ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតា សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរ បែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ