រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Panasonic Cambodia និង ក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូដោយផ្តោតលើការបណ្តុះទេពកោសល្យ សម្រាប់កីឡាករបាល់ទាត់វ័យក្មេងនៅកម្ពុជា ។ កិច្ចសហការនេះបានឈានចូលដល់ឆ្នាំទី 3 ហើយ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ Panasonic Cambodia ក្នុងនាមជាដៃគូអាជីវកម្មសម្រាប់ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ដ៏មានកិត្យានុភាព ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅកីឡដ្ឋាន AIA នៅ KMH Park ដោយមានការចូលរួមពីលោក Hisakazu Maeda អគ្គនាយក Panasonic នៅប្រទេសកម្ពុជានិង លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ព្រមទាំងសមាជិកនៃក្លឹបបាល់ទាត់និងបុគ្គលិក ។
Panasonic Cambodia បានឧបត្ថម្ភគ្រឿងបរិក្ខារបស់ខ្លួនដើម្បីលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធនិងជួយសម្រួលដល់ប្រតិបត្តិការនៃកីឡដ្ឋាន AIAនៅ KMH Park រួមមានម៉ាស៊ីនត្រជាក់បំពាក់បច្ចេកវិទ្យា nanoeX ដែលជួយទប់ស្កាត់មេរោគនិងផ្តល់នូវផាសុកាភាពដល់កីឡាករ និងទស្សនា ។
ក្រុមហ៊ុនក៏បានផ្គត់ផ្គង់ម៉ាស៊ីនបោកគក់សម្ងួត CARE+ Edition របស់ខ្លួនផងដែរ ដែលត្រូវបានរចនាឡើងដើម្បីសម្អាតនិងសម្ងួតអាវរបស់ក្រុមកីឡាករប្រកបដោយអនាម័យ ។ ដ Panasonic បានផ្តល់អោយក្លឹបនូវកាមេរ៉ា Lumix ដ៏ទំនើប ដើម្បីគាំទ្របន្ថែមលើប្រព័ន្ធផ្សព្វផ្សាយរាល់គ្រប់ការប្រកួត។
កីឡដ្ឋាននេះត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ Panasonic និងប្រើប្រាស់កាមេរ៉ា Lumix
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោក Hisakazu Maeda បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ក្នុងការចូលរួមដល់សង្គមរបស់ក្រុមហ៊ុន Panasonic Cambodia តាមរយៈសសរស្តម្ភសំខាន់ៗចំនួនបួនគឺ ការអភិវឌ្ឍន៍មនុស្ស បរិស្ថាន កីឡា និងសិល្បៈ និងវប្បធម៌។
លោក Hisakazu Maeda អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic នៅប្រទេសកម្ពុជា ទទួលវត្ថុអនុស្សាវរីយ៍
លោកបានកត់សម្គាល់ថា “ការគាំទ្រដែលយើងផ្តល់សម្រាប់ ISI គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ដើម្បីគាំទ្រដល់យុវជនប្រកបដោយទេពកោសល្យ ផ្តល់ឱកាសអោយពួកគេចូលរួមក្នុងសកម្មភាពកីឡា។ កិច្ចសហការនេះបង្ហាញពីបេសកកម្មរួមគ្នាដើម្បីបង្កើនបទពិសោធន៍របស់កីឡាករ និងអ្នកគាំទ្រ ស្របពេលដែលជំរុញការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ។
ក្រុមការងាររបស់ក្លឹប ISI ដង្កោសែនជ័យនិង Panasonic Cambodia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ