ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរ​ទស្ស​ន៏ ហង្ស​មាស ដាក់​ឈុត​ធំ ​! ប្រដាល់​គុនខ្មែរ​អន្តរជាតិ​ ដណ្តើម​ខ្សែក្រវាត់​មាស​ ៤ នៅ​លើសង្វៀន​តែ​មួយ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ​ ស្ថានីយទូរទស្សន៍​ ហង្ស​មាស…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ​ ស្ថានីយទូរទស្សន៍​ ហង្ស​មាស បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ XTREME CAMBODIA KUN KHMER នៅ​ផ្សារ​ទំនើប ជីប​ម៉ុង 271 មេ​ហ្គា​ម៉​ល ដែល​មិន​ត្រឹមតែ​បង្ហាញខ្លួន​កីឡាករ​កំពូល​ៗ​ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​នោះ​ទេ ថែម​ទាំង​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ ផង​ដែរ ។

មហា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​មហស្ចារ្យ​បំផុត ដំបូង​គេ​បង្អស់​ក្នុង​ប្រ​វត្ត​សាស្ត្រ​ទូរទស្សន៍ ហង្ស​មាស មានឈ្មោះ​ថា XTREME CAMBODIA KUN KHMER ដណ្តើម​ខ្សែក្រវាត់​មាស ​៤ នៅ​លើ​សង្វៀន​តែ​មួយ ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២៤ ចាប់ពី​ម៉ោង​ ៣ ​រសៀល​តទៅ នៅ​សង្វៀន VIP ម៉ាស៊ីនត្រជាក់​ស្ថានីយទូរទស្សន៍​ ហង្ស​មាស HDTV ( ព្រែក​ឯង​) ។

កំពូល​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ទាំង​ ៧ នឹង​ត្រូវ​តតាំង​ប្រយុទ្ធ​ជាមួយ​កំពូល​អធិរាជ​គុន​ចម្រុះ​ទាំង​៦ ​ជាតិ​សាសន៍​មក​ពី​ជុំវិញ​ពិភពលោក​ ! ។

គូ​ដណ្តើម​ខ្សែក្រវាត់​មាស​ទាំង ​៤ រួមមាន ៖
(​ដៃ​ភ្លើង ជើង​រន្ទះ​)​ រឿង សោ​ភ័​ណ្ឌ VS ហ័​ង យ​ន័​ចឺ ​(​នាគ​ភ្លើង​ក្រញាំ​ពឹ​ស​) (​ចិន​)
(​នាយ​សង្ហា​គុន​ខ្មែរ​)​ ឡៅ ច​ន្ទ្រា VS ម៉ូ​តា​សា សី​ហ្វី​ហ្វា​ដ ​(​គី​ង​កុង​ឆ្លង​ដែន​រន្ទះ​ជើង​ផ្តាច់​ព្រលឹង​) (​អ៊ី​រ៉​ង់​)
(​នាគ មាស បន្ទាយ​មាន​ជ័យ​) ​ឃឹម បូ​រ៉ា VS អា​គី​ហ្វ ហ្គូ​លូ​ហ្សា​ដា ​(​អា​ស៊ែ​ប៉ៃ​ហ្ស​ង់​)
(​កំពូល​អ្នកលេង​ចិត្តសាស្ត្រ​គុន​ខ្មែរ​) ​ប៊ឺ​ត សង្ឃឹម VS ហ៊ី​ឆាំ ប៊ូ​ឡា​រី​ (​ម៉ា​រុក​)

គូមិត្តភាព​អន្តរជាតិ រួមមាន ៖
(​ហនុមាន ដែនសមុទ្រ​)​ ធុន ផានិត VS ធៀន លី​មីន ​(​នាគ​សរ​ពិឃាដ​) (​ចិន​)
(​រាជ​សី​ក្រញាំ​ដែក​)​ ឡោ សំណាង VS ភេ​ត ភិត​សានូ​លុក​ (​ខ្លា​ជំទង់​ពេញកម្លាំង​) (​ថៃ​)
(​កូន​នាគ​គុន​ខ្មែរ​) ​រិ​ន ដេ​វីត VS ហ្វ្រេ កា​ស្ត្រូ ហ្គ​ង់​ហ្សា​ឡេ​ស ​(​ស៊ុ​យ​អែ​ត​)

ទស្សនិកជន​ទាំងអស់​ អាច​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២៤ ចាប់ពី​ម៉ោង​ ៣ ​រសៀល​តទៅ នៅ​សង្វៀន VIP ម៉ាស៊ីនត្រជាក់​ស្ថានីយទូរទស្សន៍ ​ហង្ស​មាស HDTV ( ព្រែក​ឯង​) ។ XTREME CAMBODIA KUN KHMER ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ ៖ CAMBODIA BEER បង្កើន​ភាព​ស្និ​ទ​ស្នាល ​! ៕ អត្ថបទសហការ