ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ផោ​វើ​រេ​ម (Powaram) ទទួល​បាន​ពានរង្វាន់​មាស Monde Selection ឆ្នាំ ​2024

5 ថ្ងៃ មុន

កាលពី​ថ្មី​ៗ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផោ​វើ​រេ​ម (Powaram) ដែល​លេច​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​នូវ​ពានរង្វាន់​មាស Monde Selection ឆ្នាំ​2024 នាទី​ក្រុង​វី​យ៉ែ​ន សាធារណរដ្ឋ​អូ​ទ្រី​ស​…

កាលពី​ថ្មី​ៗ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផោ​វើ​រេ​ម (Powaram) ដែល​លេច​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​នូវ​ពានរង្វាន់​មាស Monde Selection ឆ្នាំ​2024 នាទី​ក្រុង​វី​យ៉ែ​ន សាធារណរដ្ឋ​អូ​ទ្រី​ស​ ។

ការ​ផ្តល់​ជូន ​និង​និ​តី​វិធី​ពិនិត្យ​វិនិច្ឆ័យ​ដ៏​ស្វិតស្វាញ​នេះ ប្រព្រឹត្តិ​ស្រប​ទៅ​តាម​ស្ដង់ដារ​ប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក បន្ទាប់​ពី​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​នេះ​ទើបតែ​បាន​ចាប់ផ្ដើម​បោះ​ជំហាន​នៅ​លើ​ទីផ្សារ​តែត្រឹម​រយៈពេល​ប្រាំបី​ខែ​ប៉ុណ្ណោះ ​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ​។

ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​គុណភាព​ដ៏​ប្រណីត​ល្អ​អស្ចារ្យ ជាមួយ​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​គុណភាព​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម រសជាតិ​ដ៏​ឆ្ងាញ់​ពិសា និង​ប្រសិទ្ធភាព​របស់​ផលិតផល​ ។

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផោ​វើ​រេ​ម (Powaram) សម្បូរ​ទៅ​ដោយ​គ្រឿង​ផ្សុំ​ពិសេស​ៗ​ជា​ច្រើន​មុខ​ដូច​ជា​វីតាមីន B3, B5, B6, និង B12 ព្រមទាំង​មាន​ជី​ង​កូ ប៊ី​ឡូ​បា (Ginkgo Biloba) ដែល​ល្អ​បំផុត​ក្នុង​ការ​ជំនួយ​ដល់​សមត្ថភាព​មុខងារ​ខួរក្បាល​ផ្សេង​ៗ​ ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង Powaram បង្កើន​ថាមពល ជំនួយ​ខួរក្បាល​អារ​ម្ម​ណ៏​ស្រស់ស្រាយ និង​ជំនួយស្មារតី​ដើម្បី​ទទួលយក​អានុភាព​ឆ្ពោះទៅ​ជោគជ័យ ​។

ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផោ​វើ​រេ​ម​ សន្យា​ថា ​នឹង​បន្ត​ការ​អភិ​វ​ឌ្ឈ​ទាំង​គុណភាព ​និង​រសជាតិ​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ជូន​នូវ​ភេសជ្ជៈ​កម្រិតស្តង់ដា​ពិភពលោក​ជូន​ប្រជាជន​កម្ពុជា ​៕ អត្ថបទសហការ