ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគ្គិសនី​កម្ពុជា ​ទស្សនកិច្ច​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៃ​ការ​ផលិត​ត្រង់​ស្វូ​រ​ចរន្ត និង​ត្រង់​ស្វូ​រ​តង់ស្យុង (CT VT) ដំបូង​គេ​បង្អស់នៅកម្ពុជា របស់ក្រុមហ៊ុន PEMC

5 ថ្ងៃ មុន

ខេត្តពោធិ៍សាត់​, ថ្ងៃ​ទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ អង្គភាព​ជំនាញ​នៃ​អគ្គិសនី​កម្ពុជា រួម​មាន លោកគ្រូ​ជំនួយការ…

ខេត្តពោធិ៍សាត់​, ថ្ងៃ​ទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២៤ ៖ អង្គភាព​ជំនាញ​នៃ​អគ្គិសនី​កម្ពុជា រួម​មាន លោកគ្រូ​ជំនួយការ ន​.​អ​.​ច ប្រធាន​អង្គភាព​រោង​ជាង​ជួសជុល ប្រធាន​អង្គភាព​បរិ​ធាន ប្រធាន​កា​រិ​.បច្ចេកទេស​សម្ភារ​-​បរិក្ខារ​អគ្គិសនី ប្រធាន​ផ្នែក​កា​រិ​.​បច្ចេកទេស​សម្ភារ​-​បរិក្ខារ​អគ្គិសនី ប្រធាន​ផ្នែក​ជួសជុល​ត្រង់​ស្វូ​រ ប្រធាន​ផ្នែក​ប្រព័ន្ធ​រ៊ឺ​ឡេ ប្រធាន​ក្រុម​កា​រិ​.​បច្ចេកទេស​ចែកចាយ និយោជិត​អង្គភាព​បណ្តាញ និង​និយោជិត​កា​រិ​.​ផែនការ​ផ្គត់ផ្គង់​សម្ភារ នៃ​អគ្គិសនី​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រោងចក្រ​ផលិត​ត្រង់​ស្វូ​រ​សម្រាប់​ឧបករណ៍​វាស់​ស្ទង់ (CT VT) ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា របស់​ក្រុមហ៊ុន​ព្រី​សាយ​ស៍ អេ​ឡិ​ក​ទ្រី​ក មេ​នូ​ហ្វេ​ក​ឆឺ​រីង (​ខេ​ម​បូ​ឌា​) ឯ​.​ក​ ។

ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ព្រី​សាយ​ស៍ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ក្រុមហ៊ុន ក៏​ដូច​ជា​បាន​ដឹកនាំ​ក្នុង​ការ​ទស​ន្ស​កិច្ច​ខ្សែ​សង្វា​ក់​ផលិតកម្ម ថែម​ទាំង​បាន​ផ្តល់​នូវ​ព័ត៌មាន​យ៉ាង​ក្បោះក្បាយ​ទាក់ទង​នឹង​ការ​ដំណើរការ​នៃ​ការ​ផលិត​ត្រង់​ស្វូ​រ​សម្រាប់​ឧបករណ៍​វាស់​ស្ទង់ (CT VT) ផង​ដែរ​ ។

ក្រុមហ៊ុន​ព្រី​សាយ​ស៍ អេ​ឡិ​ក​ទ្រី​ក មេ​នូ​ហ្វេ​ក​ឆឺ​រីង (​ខេ​ម​បូ​ឌា​) ឯ​.​ក (PEMC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Precise Cooperation Co.,Ltd. (Public) នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ព្រះរាជាណាចក្រ​កម្ពុជា​ ។ ក្រុមហ៊ុន​ព្រី​សាយ​ស៍ បាន​ចាប់ផ្តើម​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​ ២៦ ខែកុម្ភៈ ឆ្នាំ ​២០២៣ ដោយ​ប្រកប​អាជីវកម្ម​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ត្រង់​ស្វូ​រ​ចែកចាយ ត្រង់​ស្វូ​រ​សម្រាប់​ឧបករណ៍​វាស់​ស្ទង់ និង​ផ្គុំ​ដំឡើង Switchboard ដែល​សុទ្ធសឹងតែ​មាន​គុណភាព​កម្រិតស្តង់ដារ​អន្តរជាតិ​ ។

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ PEMC បាន​ដំណើរការ​ផលិត​ត្រង់​ស្វូ​រ​អគ្គិសនី (Transformer) ដែល​មាន​ម៉ាក “PRECISE” និង​បាន​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ទទួល​បានការ​បញ្ជា​ទិញ​ជាង ២ លាន​ដុល្លា​រអា​មេ​រិ​ក ព្រមទាំង​បាន​ធ្វើការ​អភិវឌ្ឍ​នូវ​ខ្សែ​សង្វា​ក់​ផលិតកម្ម អភិវឌ្ឍ​ចំណេះ និង​ជំនាញ​របស់​កម្មករនិយោជិត​ឱ្យ​កាន់តែ​មាន​ភាព​ច្បាស់លាស់ និង​ល្អ​ប្រសើរ​ឡើងជា​រឿយ​ៗ ថែម​ទាំង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ដំណើរការ​ទៅ​លើ​ការ​ចុះបញ្ជី​ក្នុង Brand Name List ជាមួយនឹង​អគ្គិសនី​កម្ពុជា​ផង​ដែរ ​។

ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ នា​ពេល​បច្ចុប្បន្ន​នេះ PEMC បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល “​ត្រង់​ស្វូ​រ​សម្រាប់​ឧបករណ៍​វាស់​ស្ទង់​” ដែល​ព្រី​សាយ​ស៍​ជា​រោងចក្រ​ផលិត CT VT ដំបូង​គ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទាំងនេះ​ហើយ​ដែល​ជា​ឱកាស​ធ្វើ​ឱ្យ​ព្រី​សា​យស៍​អាច​ពង្រីក​ខ្លួន​នៅ​លើ​ទីផ្សារ ថែម​ទាំង​អាច​ឆក់​យក​ឱកាស​ដើម្បី​ក្លាយជា​រោងចក្រ​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ត្រង់​ស្វូ​រ​សម្រាប់​ឧបករណ៍​វាស់​ស្ទង់ ​។

យ៉ាងណាមិញ PEMC បេ្ត​ជ្ញា​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ឱ្យ​បាន​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាច​ទទួល​បាន​ចំណូល​ច្រើន​ជាង​មុន ២ ដង និង​អាច​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ឧស្សាហកម្ម​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាជន ​ក្នុង​ខេត្តពោធិ៍សាត់​ផង​ដែរ​ ៕ អត្ថបទសហការ