ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ា​ ប៉ិច បូ​ឡែ​ន​៖ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ជា​កិច្ចការ​ត្រូវ​ផ្តោត​សំខាន់ ដើម្បី​ជំរុញ​យុវជន​មាន​សមត្ថភាព​ ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បច្ចុប្បន្ន​នេះ យើង​លែង​និយាយ​ពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ទៀត​ហើយ ប៉ុន្តែ​យើង​ផ្តោត​សំខាន់​ លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ដែល​ជា​កិច្ចការ​ដែល​ត្រូវធ្វើ និង​យកចិត្តទុកដាក់​ដើម្បី​ជួយ​ជំរុញ​យុវជន​កម្ពុជា​របស់​យើង​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រកួតប្រជែង ក៏​ដូច​ជា​ចូលរួម​អភិវឌ្ឍ​ជាតិ​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឧកញ៉ា…

រាជធានីភ្នំពេញ៖ បច្ចុប្បន្ន​នេះ យើង​លែង​និយាយ​ពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ទៀត​ហើយ ប៉ុន្តែ​យើង​ផ្តោត​សំខាន់​ លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ដែល​ជា​កិច្ចការ​ដែល​ត្រូវធ្វើ និង​យកចិត្តទុកដាក់​ដើម្បី​ជួយ​ជំរុញ​យុវជន​កម្ពុជា​របស់​យើង​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រកួតប្រជែង ក៏​ដូច​ជា​ចូលរួម​អភិវឌ្ឍ​ជាតិ​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​ជា​ប្រធាន​ក្រុមហ៊ុន ហ្វ្រែ​ង​ខ្លី​ន ខូ​វី អេ​ឌ្យូ​ខេ​សិន ប្រចាំ​នៅ​កម្ពុជា ក្នុង​សិក្ខា​អប់រំ​ស្តី​ពី «​ការ​កសាង​អត្ត​ចរិត​ជា​វិជ្ជមាន​របស់​យុវជន​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​» នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ នៅ​សាកលវិទ្យាល័យ ​ខេ​មតិច ​។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​បន្ត​ទៀត​ថា មូលធន​មនុស្ស មិនមែន​ផ្តោត​តែ​ទៅ​លើ​ចំណេះដឹង ជំនាញ​នោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​ខ្លាំង​ទៅ​លើ​ផ្នត់គំនិត អត្ត​ចរិត សុខមាលភាព រួម​ជាមួយ​គំនិត​ស្នេហា​ជាតិ​ជា​គោល​ផង​ដែរ​ ។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ​សង្កត់ធ្ងន់​ថា៖ «​យើង​តែង​និយាយ​ថា យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី ប៉ុន្តែ​បច្ចុប្បន្ន ឬ​ស្សី​ត្រូវ​ទ្រ​ទម្ងន់​ខ្លាំង​ជាង​មុន ប្រទេស​កម្ពុជា​ត្រូវ​តែ​មាំ ត្រូវ​តែ​ខ្លាំង​ជាង​មុន ព្រោះ​នៅ​ឆ្នាំ​២០៣០​ ខាង​មុខ កម្ពុជា​នឹង​ត្រូវ​ចាក​ចេញ ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ទាមទារ​នូវ​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ដូច្នេះ​មូលធន​មនុស្ស​មិនមែន​ត្រឹមតែ​មានចំណេះ មាន​ជំនាញ ប៉ុន្តែ​ត្រូវ​តែ​មាន​អត្ត​ចរិត​បូក​ផ្សំ​ ជាមួយ​សុខមាលភាព និង​គំនិត​ស្នេហា​ជាតិ ចេះ​សាមគ្គី​ជាតិ​ជា​ធំ​» ។

ដើម្បី​ជា​ការ​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ស្រប​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ​នេះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា លោក​នឹង​មាន​គម្រោង​ជួយ​ដល់​សាលារៀន​រដ្ឋ​ ចំនួន​ ៤ ​នៅ​ឆ្នាំ​២០២៤ ​ខាង​មុខ ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​បណ្តុះបណ្តាល​ ទម្លាប់​ល្អ​ទាំង​ ៧​ សម្រាប់​បុគ្គល​ឆ្នើម ដើម្បី​ជួយ​អភិវឌ្ឍ​សមត្ថភាព​សិស្ស​ ក្លាយទៅជា​មូលធន​មនុស្ស​នៅ​ពេល​អនាគត ​។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​និយាយ​អំពី​បំ​ណិ​ន​សតវត្ស​ទី​២១ គឺ​មាន​៥ ទៅ​៦​ចំណុច​ហើយ ដែល​អាច​ដោះស្រាយ​បាន​ដោយ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧ ដូច្នេះ​នៅ​ឆ្នាំ​២០២៤ លោក​នឹង​ឧបត្ថម្ភ​សាលា​រដ្ឋ​ចំនួន​៤ សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី​នេះ ព្រោះថា​កិច្ចការ​អប់រំ​នេះ មិនមែន​ជា​កិច្ច​របស់​រដ្ឋ ឬ​របស់​ឯកជន​នោះ​ទេ ទោះបី​សាលា​រដ្ឋ សាលា​ឯកជន គឺជា​សាលា​របស់​ជាតិ​តែ​មួយ​ ។

សូម​ជម្រាប​ថា ក្រុមហ៊ុន ហ្វ្រែ​ង​ខ្លី​ន ខូ​វី អេ​ឌ្យូ​ខេ​សិន ប្រចាំ​នៅ​កម្ពុជា គឺជា​ស្ថាប័នឯកជន​មួយ​ ដែល​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​ ៧ ​សម្រាប់​បុគ្គល​ឆ្នើម​ក្នុង​ប្រទេស​កម្ពុជា​ ពី​ក្រុមហ៊ុន ហ្វ្រែ​ង​ខ្លី​ន ខូ​វី អេ​ឌ្យូ​ខេ​សិន​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ​២០១៦​ ។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាលារៀន​ជាង​៣០ កំពុង​ប្រើប្រាស់ និង​ដាក់​បញ្ចូល​កម្មវិធី​នេះ​ជា​កម្មវិធី​សិក្សា​បន្ថែម​ ៕ អត្ថបទសហការ