
វិធីដ៏សំខាន់ដោះស្រាយអាកប្បកិរិយាពិបាកៗរបស់កូនអ្នក !
រាជធានីភ្នំពេញ ៖ មានហេតុផលជាច្រើនដែលអាចធ្វើឱ្យកូនរបស់អ្នកមានអាកប្បកិរិយាមិនល្អ ។ ជារឿយៗ វាអាចដោយសារតែពួកគេនឿយហត់ ស្រេកឃ្លាន រំភើបចិត្តពេក ខកចិត្ត ឬធុញទ្រាន់…
រាជធានីភ្នំពេញ ៖ មានហេតុផលជាច្រើនដែលអាចធ្វើឱ្យកូនរបស់អ្នកមានអាកប្បកិរិយាមិនល្អ ។ ជារឿយៗ វាអាចដោយសារតែពួកគេនឿយហត់ ស្រេកឃ្លាន រំភើបចិត្តពេក ខកចិត្ត ឬធុញទ្រាន់…
រាជធានីភ្នំពេញ ៖ មានហេតុផលជាច្រើនដែលអាចធ្វើឱ្យកូនរបស់អ្នកមានអាកប្បកិរិយាមិនល្អ ។ ជារឿយៗ វាអាចដោយសារតែពួកគេនឿយហត់ ស្រេកឃ្លាន រំភើបចិត្តពេក ខកចិត្ត ឬធុញទ្រាន់ ។ ប្រសិនបើអាកប្បកិរិយាណាមួយកំពុងធ្វើឱ្យអ្នក ឬកូនរបស់អ្នកមានបញ្ហា ក្តីកង្វល់ ឬធ្វើឱ្យសមាជិកគ្រួសារអ្នកផ្សេងទៀតមានការរំខាន នោះវាសំខាន់ណាស់ក្នុងការដោះស្រាយវាឱ្យបានឆាប់រហ័ស ។
១. ធ្វើអ្វីដែលត្រឹមត្រូវ ៖ អ្វីដែលអ្នកធ្វើត្រូវតែល្អប្រសើរសម្រាប់កូនរបស់អ្នក ខ្លួនអ្នក និងគ្រួសាររបស់អ្នក ។ ប្រសិនបើអ្នកធ្វើអ្វីមួយដែលអ្នកមិនជឿ ឬអ្នកមានអារម្មណ៍ថា មិនត្រឹមត្រូវ វាប្រហែលជាមិនដំណើរការទេ ហើយកុមារនឹងកត់សម្គាល់ ហើយរៀនសូត្រតាមអ្នកជាមិនខានឡើយ ។
២. កុំចុះចាញ់ ៖ នៅពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយហើយ ចូរបន្តធ្វើវា ។ ដំណោះស្រាយត្រូវការពេលវេលាដើម្បីធ្វើការ ។ ស្នើរសុំការគាំទ្រពីដៃគូរបស់អ្នក មិត្តភ័ក្តិ ឬឪពុកម្តាយផ្សេងទៀត បើសិនចាំបាច់ ។ វាជាការល្អដែលមាននរណាម្នាក់ជជែកជាមួយអ្នកអំពីអ្វីដែលអ្នកកំពុងធ្វើ ។
៣. ត្រូវមានភាពស្របគ្នា ៖ កុមារត្រូវការភាពទៀងទាត់ ប្រសិនបើអ្នកមានប្រតិកម្មចំពោះអាកប្បកិរិយារបស់កូនអ្នកក្នុងវិធីមួយនៅថ្ងៃមួយ និងវិធីផ្សេងនៅពេលបន្ទាប់ កូនរបស់អ្នកនឹងច្រឡំ ។ វាក៏សំខាន់ផងដែរដែលមនុស្សគ្រប់គ្នាជិតស្និទ្ធនឹងកូនរបស់អ្នកដោះស្រាយបញ្ហាអាកប្បកិរិយារបស់ពួកគេតាមរបៀបដូចគ្នា ។
៤. ព្យាយាមកុំប្រតិកម្មខ្លាំងពេក ៖ នេះអាចជាការលំបាកនៅពេលដែលកូនរបស់អ្នកធ្វើអ្វី
មួយដែលរំខានម្តងម្កាល កំហឹង និងការខកចិត្តរបស់អ្នកអាចកើនឡើង ប៉ុន្តែសូមព្យាយាមកុំប្រតិកម្មខ្លាំងពេក ។ ពិតណាស់ វាមិនអាចទៅរួចទេដែលអ្នកមិនខឹង ប៉ុន្តែព្យាយាមរក្សាភាពស្ងប់ស្ងាត់ ។ បន្តទៅធ្វើរឿងផ្សេងទៀតដែលអ្នកទាំងពីរអាចរីករាយ ឬមានអារម្មណ៍ល្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ស្វែងរកវិធីផ្សេងទៀត ដើម្បីទប់ទល់នឹងការខកចិត្តរបស់អ្នក ដូចជាការលេងកីឡាកំសាន្តជាដើម ។
៥. និយាយជាមួយកូនរបស់អ្នក ៖ ពេលខ្លះ កុមារមិនចាំបាច់និយាយ ដើម្បីយល់ពេកនោះទេ ។ វាអាចនឹងល្អប្រសិនបើពួកគេយល់ពីមូលហេតុដែលអ្នកចង់ឱ្យពួកគេធ្វើអ្វីមួយ ។ ជាឧទាហរណ៍ សូមពន្យល់ពីមូលហេតុដែលអ្នកចង់ឱ្យពួកគេកាន់ដៃរបស់អ្នក ពេលកំពុងឆ្លងផ្លូវ ។ នៅពេលដែលកូនរបស់អ្នកអាចនិយាយបាន សូមលើកទឹកចិត្តពួកគេឱ្យពន្យល់ពីមូលហេតុដែលពួកគេខឹង តូចចិត្ត ឬធ្វើសកម្មភាពនោះ ។ វានឹងជួយឱ្យពួកគេមានអារម្មណ៍ល្អប្រសើរជាងមុន ។
៦. ត្រូវមានភាពវិជ្ជមានចំពោះរឿងល្អៗ ៖ ឪពុកម្តាយច្រើនតែចាប់អារម្មណ៍អាកប្បកិរិយាមិនល្អ ហើយមើលរំលងសកម្មភាពដែលពួកគេធ្វើបានល្អ ។ ដូច្នេះចាប់ពីថ្ងៃនេះទៅ ចូរប្រាប់កូនរបស់អ្នក នៅពេលអ្នកពេញចិត្តចំពោះអ្វីមួយ ដែលពួកគេបានធ្វើ ។
៧. ផ្តល់រង្វាន់ ៖ អ្នកអាចជួយកូនរបស់អ្នកដោយផ្តល់រង្វាន់ដល់ពួកគេសម្រាប់អាកប្បកិរិយាល្អ ។ ជាឧទាហរណ៍ សូមសរសើរពួកគេ ឬផ្តល់អាហារដែលពួកគេចូលចិត្ត ពេលពួកគេធ្វើបានល្អ ។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាល្អ ចូរប្រាប់ពួកគេថា តើអ្នកពេញចិត្តប៉ុនណា ។
៨. ចៀសវាងការវា.យដំ ៖ ការវា.យដំអាចបញ្ឈប់កុមារនូវអ្វីដែលពួកគេកំពុងធ្វើនៅពេលនោះ ប៉ុន្តែវាមិនមានផលវិជ្ជមានយូរអង្វែងនោះទេ ៕ ប្រភព ៖ nhs
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ