ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន LOF បាន​សម្ពោធ​ការ​ដាក់​លក់ផលិតផល​ថ្មី KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% ក្នុង​ទីផ្សារ​កម្ពុជា ​ជា​ផ្លូវការ !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០២៥ ៖ កាលពី​ថ្មី​ៗ​កន្លង​មកនេះ ក្រុមហ៊ុន LOF…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០២៥ ៖ កាលពី​ថ្មី​ៗ​កន្លង​មកនេះ ក្រុមហ៊ុន LOF ដែល​កំពុង​ឆ្ពោះ​ដំណើរ​ទៅ​រក​គោលដៅ​សមិទ្ធផល​របស់​ខ្លួន​ក្នុង​ការ​រក​ប្រាក់​ចំណូល​ប្រាក់​ចំណូល ១ ពាន់​លាន​ដុល្លារ ដោយ​មាន​ចក្ខុវិស័យ​ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណីអាហារ​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​លក់​ផលិតផល​ថ្មី​គឺ KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​។ ចំពោះ​ការ​បើក​លក់​ផលិតផល​ថ្មី​នេះ​ដែរ ក្រុមហ៊ុន​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ដល់​សុខុមាលភាព និង​ការ​លូតលាស់​របស់​កុមារ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​រសជាតិ​ទឹកដោះគោ​ដ៏​ស្រស់​ឈ្ងុយ​ឆ្ងាញ់ មានគុណ​ភាព​ខ្ពស់ និង​សម្បូរ​ដោយសារ​ជាតិ​ចិញ្ចឹម​ក្នុង​តម្លៃ​ដ៏​សមរម្យ​ក្នុង​មួយ​កេស ​។

ពិធី​បើក​សម្ពោធ​ផលិតផល​ថ្មី​នេះ​ដែរ បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ម្ចាស់​ដេប៉ូ អតិថិជន និង​តំណាង​ចែកចាយ​ធំ​ៗ​នានា​របស់​ផលិតផល KUN ពី​គ្រប់​តំបន់​ក្នុង​ប្រទេស​កម្ពុជា​ ។ អ្នកចូលរួម​ទាំងអស់​មិន​ត្រឹមតែ​បាន​ទទួល​នូវ​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី KUN តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទទួល​នូវ​ចំណេះដឹង និង​យុទ្ធសាស្ដ្រ​ល្អ​ៗ​ពី​ក្រុម​ជំនាញ​ផ្នែក​លក់ និង​ទីផ្សារ ក្នុង​ការ​ទាក់ទាញ​អតិថិជន​ឱ្យ​បាន​ច្រើន និង​លក់​កាន់តែ​ដាច់​ដើម្បី​បង្គ្រប់​គោលដៅ​លក់​ប្រចាំខែ​របស់​ពួក​គេ​ជាមួយនឹង​ក្រុមហ៊ុន International Dairy Product Joint Stock Company (LOF)​ ។

គូសបញ្ជាក់​ផង​ដែរ LOF គឺជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ ដែល​ទទួល​បាន​មូល​និ​ធី​វិនិយោគ​ពី​ក្រុមហ៊ុន​សិង្ហ​បុរី Daytona Investments ហើយ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ចំណោម​ម៉ាក​ដែល​គេ​ទុកចិត្ត​បំផុត​ទាំង ​១០ នៅ​តំបន់​អាស៊ី​ដោយ​កម្មវិធី​លំដាប់​អន្ដរជាតិ Asia Top Trusted Brand Awards 2024 (ATTBA) ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។ ហើយ​ក្នុង​ខែមេសា ឆ្នាំ ​២០២៥ កន្លង​មកនេះ នៅ​លើ​វេទិកា​កិច្ច​សន្និសីទ​សេដ្ឋកិច្ច​នៃ​ប្រទេស​វៀតណាម និង​អាស៊ាន រួម​ទាំង​កម្មវិធី​ផ្ដល់​ពានរង្វាន់​សម្រាប់​ម៉ាក​ផលិតផល​ដ៏​ល្អ​ប្រចាំឆ្នាំ ២០២៥ លើក​ទី ៩ (ASEAN Strong Brands 2025) នោះ ក្រុមហ៊ុន LOF ក៏​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ជា​ម៉ាក​យីហោ​រៀមច្បង​មួយ​ក្នុង​ចំណោម​ម៉ាក​មួយ​ចំនួន​ដែល​មាន​គេ​ទុកចិត្ត​បំផុត និង​បាន​រាប់​បញ្ចូល​ជា​ក្រុមហ៊ុន​លំដាប់​កំពូល​ទាំង ៥ ដ៏​ល្បី​ប្រចាំឆ្នាំ​ ២០២៥ និង​តំបន់​អាស៊ី​ផង​ដែរ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​នូវ​គុណភាព​ខ្ពស់ និង​សេវាកម្ម​ល្អ​ផ្ដាច់​គេ ​។

ចំពោះ​ក្នុង​ទីផ្សារ​កម្ពុជា​វិញ សព្វ​ថ្ងៃនេះ LOF ក៏​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់ជាមួយ នឹង​ម៉ាក​ផលិតផល KUN ដែល​ជា​ទឹកដោះគោ​ដ៏​ឈ្ងុយ​ឆ្ងាញ់ មាន​ដូច​ជា ទឹកដោះគោ Kun រសជាតិ​ផ្លែ​ឈើ ទឹកដោះគោ Kun ផ្សំ​ពី Malt ទឹកដោះគោ​ចាហួយ Kun ផ្សំ​ពី Malt និង Kun Eating Yogurt​។ ហើយ KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% នឹង​ជា​ជម្រើស​ថ្មី​មួយទៀត​ដ៏​ល្អ​សម្រាប់​អតិថិជន​ដែល​កំពុង​ស្វែងរក​ទឹកដោះគោ​ស្រស់​ពិត​ពី​ធម្មជាតិ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទឹកដោះគោ​បង្ហាប់ (​ទឹកដោះគោ​ឆុង​ដោយ​ម្សៅ​លាយ​នឹង​ទឹក​) ​។

KUN ទឹកដោះគោ​ស្រស់ ១០០% គឺ​ស្រស់​ពិត​ៗ និង​មាន​រសជាតិ​ស្រាល​ឈ្ងុយ​ឆ្ងាញ់ មាន​គ្រី​ម​ជាប់មាត់ និង​ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់​ពី​ញ៉ាំ​រួច ដែល​ជា​លក្ខណៈ​ពិសេស​ប្លែក​គេ និង​ផលិតផល​ទឹកដោះគោ​ដទៃ​ទៀត​ពុំ​មាន​ ។ ដើម្បី​ធានា​ទឹកដោះគោ​ដ៏​ស្រស់​ឆ្ងាញ់​ពិត​ៗ​ពី​ធម្មជាតិ និង​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន​គ្រប់​រូប​នោះ ក្រុមហ៊ុន LOF បាន​វិនិយោគ​លើ​ពូជ​គោ​ទឹកដោះ ដែល​មាន​ប្រវត្តិ​ដើម​កំណើត​ច្បាស់លាស់ ព្រមទាំង​បាន​ចិញ្ចឹម​បីបាច់​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​តាម​ស្ដង់ដារ​បច្ចេកទេស​ដ៏​ត្រឹមត្រូវ ដោយ​ផ្ដល់​នូវ​ចំណី​ដែល​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់ និង​មាន​អនាម័យ​ពី​រូបមន្ដ​អ្នកជំនាញ​ជនជាតិ​អ៊ី​ស្រា​អែ​ល និង​ទឹក​ស្អាត​ដែល​បន្សុទ្ធ​តាម​ប្រព័ន្ធ​ត​ម្រ​ប​ទំនើប​។ ហើយ​ជម្រក​ក្រោល​របស់​ពួក​វា​ជា​កសិដ្ឋាន ដែល​ត្រូវ​បាន​សាងសង់​ឡើង​តាម​ស្ដង់ដារ​អន្ដរជាតិ និង​មាន​សីតុណ្ហភាព​ត្រជាក់​ពោរពេញ​ផាសុកភាព ដើម្បី​ជំរុញ​ការ​ផលិត​ទឹកដោះ​បាន​ល្អ​ ។ បន្ទាប់​ពី​ការ​ច្របាច់​ទឹកដោះ​រួច ទឹកដោះគោ​ត្រូវ​បាន​វេច​ខ្ចប់​ក្នុង​រយៈពេល​មិន​ឱ្យ​លើស​ពី ១២ ម៉ោង ដោយ​ឆ្លងកាត់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដ៏​ទំនើប​ពី​ប្រទេស​ស៊ុ​យ​អែ​ត ដើម្បី​អនុលោម​តាម​ស្តង់ដារ​សុវត្ថិភាព និង​អនាម័យ​ចំណីអាហារ​អន្ដរជាតិ ​។

ស្រប​តាម​ការ​ប្ដេជ្ញា និង​យុទ្ធសាស្ដ្រ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​ម៉ាក​យីហោ ដែល​បំពេញតម្រូវការ​អាហារូបត្ថម្ភ​ដល់​កុមារ​កម្ពុជា KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% បាន​ដាក់​លក់​ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ ដែល​អាច​ឱ្យ​កុមារ​គ្រប់​គ្នា​មានឱកាស​ភ្លក់​រសជាតិ​ទឹកដោះគោ​ដ៏​ស្រស់ សម្បូរ​សារជាតិ​ចិញ្ចឹម​ល្អ​ៗ​ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​របស់​ពួក​គេ​ប្រ​ដប​ដោយ​សុខភាព​ល្អ ខណៈ​ពេល​ដែល​យើង​កំពុង​ពង្រីក​បណ្ដាញ​ចែកចាយ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ប៊ី​ភី​ស៊ី គ្រុប ដែល​ជា​តំណាង​ចែកចាយ​ចំណីអាហារ​ឈានមុខ​គេ​នៅ​ក្នុង​តំបន់ ​។

លោក Lu Nguyen Huan អ្នក​នាយក​ផ្នែក​លក់​អន្ដរជាតិ​បាន​លើក​ឡើង​ថា ​៖ “​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក យើង​សម្រេច​បាន​ជោគជ័យ​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់ ទោះ​មាន​បញ្ហា​សេដ្ឋកិច្ច និង​អតិផរណា​ក៏​ដោយ​ ។ នេះ​បាន​មក​ព ដោយសារ​ការ​ឈរ​ក្នុង​គោល​ជំហរ​ច្បាស់លាស់ និង​ការ​ខិតខំ​ប្រឹងប្រែង​ទាំងស្រុង​របស់​ក្រុមការងារ បុគ្គលិក​នៃ​ក្រុមហ៊ុន ជា​ពិសេស​ការ​សហការ​ដ៏​រឹង​មាំ​ជាមួយ​តំណាង​ចែកចាយ​របស់​យើង ​។ ហើយ​សមិទ្ធផល​នេះ មិនមែន​សុទ្ធតែ​អាជីវកម្ម​ទាំងអស់​អាច​សម្រេច​បាន​ជោគជ័យ​នោះ​ឡើយ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ទឹកដោះគោ​តែ​ម្ដង​ ។ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​លើ​ទឹកដោះគោ KUN! បន្ទាប់​ពី​ការ​បើក​សម្ពោធ​ផលិតផល​ថ្មី​នេះ ខ្ញុំ​ជឿជាក់​ថា KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% នឹង​ជា​ផលិតផល​ដែល​កុមារ​កម្ពុជា​ទទួល​បាន​នូវ​រសជាតិ​ស្រស់​ដ៏​ពិតប្រាកដ និង​អាហារូបត្ថម្ភ​សម្រាប់​ការ​លូតលាស់​ពេញលេញ​ក្នុង​តម្លៃ​ដ៏​សមរម្យ​ ។ ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​សហ​ការណ៍ និង​តំណាង​ចែកចាយ​ជា​ច្រើន យើងខ្ញុំ​ជឿជាក់​ថា​នឹង​អាច​ជួយ​ឱ្យ Kun Cambodia បន្ត​នូវ​ភាព​រីក​ចម្រើន​ឈាន​ទៅ​មុខ និង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ជាមួយ​គ្នា​ ។​”

ចាប់ពី​ថ្ងៃនេះ​តទៅ KUN ទឹកដោះគោ​ស្រស់​សុទ្ធ ១០០% នឹង​មាន​វត្ត​មាននៅ​ហាង​ទំនិញ ផ្ទះ​ចាបហួយ និង​ផ្សារ​ទំនើប​នានា​ទូ​ទាំង​ប្រទេស​។ អ្នក​អាច​រីករាយ​ជាមួយនឹង​រសជាតិ​ទឹកដោះស្រស់​សុទ្ធ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ទទួល​បាន​អាហារូបត្ថម្ភ​ដ៏​ល្អ​ពី KUN ផង​ដែរ ​៕ អត្ថបទសហការ