ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉​ប់ សា​រិ​ន ផ្ញើ​សារ​គោរព​ជូនពរ​សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ និង​លោក​ជំទាវ តៅ តឿន ទៀ​បា.ញ់ ក្នុង​ឱកាសខួប ៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និងឯកឧត្តម ម៉​ប់ សា​រិ​ន បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និងឯកឧត្តម ម៉​ប់ សា​រិ​ន បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោក​ជំទាវ តៅ តឿន ទៀ​បា.ញ់ ក្នុង​ឱកាស​ខួប​ ៥០​ ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​២៤ ខែមេសា ឆ្នាំ​ ២០២៥ ​។

នៅ​ក្នុង​ឱកាស​ដ៏​សិរី​ម​ង្គ​លា​ភិ​រម្យ​ប្រសើរ​ថ្លៃថ្លា​នេះ​ ​យើងខ្ញុំ​សូម​គោរព​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​គម្រប់​ខួបអាពាហ៍ពិពាហ៍ ៥០ ​ឆ្នាំ របស់​សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ និង​លោក​ជំទាវ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​២៤ ខែមេសា ឆ្នាំ ​២០២៥​ នេះ​។

យើងខ្ញុំ​ទាំងអស់​គ្នា​សូម​កោតសរសើរ​ដ៏​ស្មោះ ចំពោះ​ដំណើរ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ឧត្តម​របស់ សម្តេច​ពិជ័យ​សេនា និង​លោក​ជំទាវ ដែល​សមិទ្ធផល​នៃ​ចំណងអាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល ភាព​ជា​គំរូ​នៃ​គូព្រេង​ព្រឹទ្ធ និង​ប្រ​សូត្រ​បានជា​កូន ជា​ចៅ ដែល​ជា​ធនធានមនុស្ស​ដ៏​ល្អ និង​មាន​តម្លៃ​សម្រាប់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ ​។

ក្នុង​ឱកាស​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណព្រះរតនត្រ័យ​កែវ​ទាំង​បី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការពរ​ជ័យ មហាប្រសើរ​ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ជាទី​គោរព​ស្រឡាញ់ និង​សូម​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ