រាជធានីភ្នំពេញ ៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន ! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត ។
សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបថា នឹងរៀបចំពិធីជប់លៀង ក៏ដូចជាកាដូពិសេសបន្ថែម ប្រសិនបើក្រុមបាល់ទះវិសាខា អាចរក្សាជើងឯកនេះទុកសម្រាប់កម្ពុជាម្តងទៀតបាន ។
គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជាដែលត្រៀមខ្លួនទៅប្រកួតនឹងហោះចេញទៅនៅថ្ងៃទី ២៨ ខែមេសា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិនេះ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ។
វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជា ឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម !
វើក បង្កើនថាមពលឥតឈប់ឈរ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ